ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​៣​គ្រឿង​បុក​បន្ត​កន្ទុយ​គ្នាលើ​ផ្លូវ​ជាតិ​លេខ៤​របួស​ធ្ងន់-​ស្រាល​៧​នាក់​

8 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ មនុស្ស​៧​នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​៣​គ្រឿង​បុក​បន្ត​កន្ទុយ​គ្នា​ កាល​ពី​វេលា​ម៉ោង​៤ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៧ មេសា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​

ខេត្ត​កំពង់​ស្ពឺ ៖ មនុស្ស​៧​នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​៣​គ្រឿង​បុក​បន្ត​កន្ទុយ​គ្នា​ កាល​ពី​វេលា​ម៉ោង​៤ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៧ មេសា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៤២-៤៣ ស្ថិត​ក្នុង​ភូមិ​ចំបក់​ ឃុំ​វល្លិ៍​ស ស្រុក​សំរោង​ទង ។

នគរ​បាល​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​​សាំង​យ៉ុង​បើក​ចេញ​ពី​ផ្លូវ​លំ​មក​ពី​ទិស​ខាង​ជើង​​បត់​ឆ្វេង​ប្រុង​ឆ្លង​ផ្លូវ​ជាតិ​លេខ​៤​​ ស្រាប់​តែ​រថយន្ត​ទី​តាន់​ បើក​ពី​កើត​ទៅ​លិច​មក​ដល់​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុលបុក​រថយន្ត​សាំង​យ៉ុង​ពេញ​ទំហឹង ស្រប​ពេល​នោះស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ្វររេន​ន័រ​បើក​​​ពី​ទិស​ខាង​លិចម​ក​ដល់​ក៏​បុក​រថ​យន្ត​សាំង​យ៉ុង​ថែម​ទៀត​បណ្តាល​ឱ្យ​​​មនុស្ស​៧​នាក់​ជិះ​ក្នុង​រថយន្ត​ទាំង​៣​គ្រឿង​រង​របួស​ធ្ងន់ និង​ស្រាល​​​។

ក្រោយ​កើត​ហេតុ​​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯក​ជន​ ចំណែក​រថយន្ត​ទាំង​៣​គ្រឿង​ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅអធិការ​ដ្ឋាន​នគរ​បាល​ស្រុក​សំរោង​ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព