ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​យុវជន​មួយ​ក្រុម​ទំនង​ទើប​ចេញពី​ក្លិប​បើករថយន្ត​​​បុក​រះ​រថយន្ត​មួយ​គ្រឿង​ និង​កង់​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​​របួស​​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ បុរស​​ម្នាក់ស្រវឹង​ស្រា​​បាន​បើករថយន្ត​ម៉ាក​កា​ម​រី​ទំនើប​ស៊េរី​ថ្មី​មួយ​គ្រឿង​ជិះ​គ្នា​៤​នាក់​(​ស្រី​ម្នាក់ និង​បុរស​៣​នាក់​)​ទំនង​ទើបតែ​ចេញពី​ក្លិប​​បាន​បើក​ទៅ​បុក​រះ​រថយន្ត​កា​មរី​បា​ឡែ​ន​មួយ​គ្រឿង​ដែល​ចត​ស្ងៀម​នៅ​ខាង​មុខ​ផ្ទះ​

រាជ​ធានី​ភ្នំពេញ​ ៖​ បុរស​​ម្នាក់ស្រវឹង​ស្រា​​បាន​បើករថយន្ត​ម៉ាក​កា​ម​រី​ទំនើប​ស៊េរី​ថ្មី​មួយ​គ្រឿង​ជិះ​គ្នា​៤​នាក់​(​ស្រី​ម្នាក់ និង​បុរស​៣​នាក់​)​ទំនង​ទើបតែ​ចេញពី​ក្លិប​​បាន​បើក​ទៅ​បុក​រះ​រថយន្ត​កា​មរី​បា​ឡែ​ន​មួយ​គ្រឿង​ដែល​ចត​ស្ងៀម​នៅ​ខាង​មុខ​ផ្ទះ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត ​និង​បន្ត​ទៅ​បុក​កង់​មួយ​គ្រឿង​ទៀត​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​រង​របួសធ្ងន់​ទាំង​ព្រឹក​។

​ករណី​បុរស​ស្រវឹងស្រា​បើករថយន្ត​​​បុក​រះ​នៅ​តាម​ផ្លូវ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ​មេសា ​​២០១៥ នៅ​ខាង​មុខ​ភោជនីយដ្ឋាន​យីហោ ប៉ែន សុ​ផា​នី ផ្ទះ​លេខ​៣៩ ផ្លូវ​លេខ​៤៦៦ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគ​បាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​​ម៉ាក​កា​មរីហាយ​ព្រី​ដ ស៊េរី​ទំនើប ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២U-៥៨៨៥ មួយ​គ្រឿង​ដែល​មាន​ក្រុម​យុវជន​ស្ទាវ​ជិះ​គ្នា​៤​នាក់​(​ប្រុស​៣​នាក់ និង​ស្រី​ម្នាក់​) បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន​ក្នុងស្ថាន​ភាព​ស្រវឹង​​ លុះដល់​ចំណុច​កើតហេតុ​ក៏​បាន​ទៅ​បុក​​​រថយន្ត​ម៉ាក​កា​ម​រី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២P-៩៣៩៣ មួយ​គ្រឿង​ដែល​ចត​ស្ងៀម​នៅ​ខាង​មុខ​ផ្ទះ និង​បន្ត​ទៅ​បុក​ស្ត្រី​ម្នាក់​ដែល​កំពុង​តែ​ជិះ​កង់​​នៅ​ខាង​មុខ​​ផ្លោង​ទៅ​ទើ​​លើ​កញ្ចក់រថយន្ត​​បណ្តាលឱ្យរ​ងរ​បួស​ក្បាល​​​ធ្ងន់​ថែម​ទៀត​។​

ស្ត្រី​ជិះ​កង់​រង​គ្រោះ​ត្រូវ​បាន​ភាគី​ម្ចាស់​រថយន្ត​បង្កសង​ថ្លៃ​ព្យាបាល​របួស​ចំនួន​២០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ចំណែកឯ​ម្ចាស់​រថយន្ត​ម៉ាក​កា​មរី​បា​ឡែ​ន​រង​គ្រោះ​បាន​ទាមទារ​សំណង​ចំនួន​២​ពាន់​ដុល្លា​រយក​ទៅ​ធ្វើការ​ជួសជុល​ តែ​ភាគី​រថយន្ត​បង្ក​​ព្រម​សង​ត្រឹមតែ​៨០០​ដុល្លា​រប៉ុណ្ណោះ​។​

ដោយសារ​តែ​ម្ចាស់​រថយន្ត​ទាំង​ពីរ​គ្រឿង​ធ្វើការ​សម្រុះសម្រួល​គ្នា​នៅ​នឹង​កន្លែង​កើតហេតុ​មិន​ត្រូវ ទើប​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត​៕