ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុមហ៊ុន​ស៊ី​ភី​ចុះ​ច្រាំង​កំពង់ដ​ស្វាយ​ជ្រុំ​ជាន់​ហ្វ្រាំង​មិន​ស៊ី​បុក​​ម៉ូតូ​កិន​ស្លា.ប់​ម្នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ យ៉ាង​ហោច​ណាស់​មាន​បុរស​ម្នាក់​បាន​ស្លា.ប់​នៅ​នឹង​កន្លែង​ដោយសារ​តែ​រថយន្ត​ម៉ាក​ KIA​ របស់​ក្រុមហ៊ុន​ស៊ី​ភីមួយ​គ្រឿង​បើក​ចុះ​ច្រាំង​ឡើង​ទូកដ ហើយ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ រអិល​ជ្រុល​ទៅ​បុក​ម៉ូតូម៉ាក​សេ​១០០​កូរ៉េ​ ពណ៌​ក្រហម​ មួយ​គ្រឿង​ និង​កិន​ទាំង​អ្នក​ជិះ​ និង​ម៉ូតូ​ ។

រាជធានី​ភ្នំពេញ​ ៖​ យ៉ាង​ហោច​ណាស់​មាន​បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ដោយសារ​តែ​រថយន្ត​ម៉ាក​ KIA​ របស់​ក្រុមហ៊ុន​ស៊ី​ភីមួយ​គ្រឿង​បើក​ចុះ​ច្រាំង​ឡើង​ទូកដ ហើយ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ រអិល​ជ្រុល​ទៅ​បុក​ម៉ូតូម៉ាក​សេ​១០០​កូរ៉េ​ ពណ៌​ក្រហម​ មួយ​គ្រឿង​ និង​កិន​ទាំង​អ្នក​ជិះ​ និង​ម៉ូតូ​ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ ​និង​៣០​នាទី​ ថ្ងៃ​ទី​២៥ ខែ​មេ​សា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​កំពង់ដ​ស្វាយ​ជ្រុំ​ ផ្លូវ​ទន្លេមេគង្គ​ ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។​ បន្ទាប់​ពី​គ្រោះថ្នាក់​ អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ។

រថយន្ត​បង្ក​បុក​មនុស្ស​ស្លាប់​នោះ​ ម៉ាក​ KIA​ ពណ៌​ស​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2Z-2464 ជា​រថយន្ត​ឃ្លុប បើកបរ​ដោយ ឈ្មោះ​​ទុន បញ្ញា​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ មុខរបរ​ជា​បើកបរ​រថយន្ត​ឱ្យ​​ក្រុមហ៊ុន​ស៊ី​ភី ស្នាក់​នៅ​ភូមិ​ស្វាយ​អាត់​ ឃុំព្រែក​តា​ម៉ាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុ​ការណ៍​នេះ​មាន​ឈ្មោះ​នួន រឿង ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​លួង ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ ត្រូវ​រថយន្ត​កិន​បែក​ប្លោក​​នោម​ស្លាប់​នៅ​កន្លែង​ ។

តាម​សាក្សី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បើកបរ​ចុះ​កំពង់ដ​ស្វាយ​ជ្រុំ​ ក្នុង​បំណង​ត្រឡប់​ទៅ​ផ្ទះ ។​ ខ​ណៈ​ពេល​ចុះ​បាន​បន្តិច​អ្នកបើកបរ​បាន​ពន្លត់​ម៉ាស៊ីន និង​បាន​ជាន់​ហ្វ្រាំង​ទប់​ ស្រាប់តែ​ហ្វ្រាំង​មិន​ស៊ី​ ក៏​រអិល​ចុះ​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​​សេ​១០០​ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1CP-4888 មួយ​គ្រឿង​ពីក្រោយ​បណ្តាល​ឱ្យ​​អ្នក​ជិះ​ម៉ូតូ​​បែក​ប្លោក​​នោម​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង ។​ ភ្លាម​ៗ​នោះ​ដែរ​អ្នកបើកបរ​ត្រូវ​ចាប់ខ្លួន​ ។

រថយន្ត​ និង​ម៉ូតូ​ រួម​ជាមួយ​អ្នកបើកប​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​ការិយាល័យ​ចរាចរណ៍​​ផ្លូវគោក​ដើម្បី​រង់​ចាំ​ដោះស្រាយ​គ្នា​ ៕​