ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹក​ជីចំណុះ​៣០​តោន​ដាច់​បំពង់​ខ្យល់​ខូច​លើ​ស្ពានអ្នក​លឿង​បង្កការ​ភ្ញាក់​ផ្អើល

9 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ចំណុះ​៣០​តោន​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រៃ​វែង​ ខណៈ​មក​ដល់​ចំណុចលើ​ស្ពាន​អ្នក​លឿង​ឆ្លង​ចូល​ទឹក​ដី​ខេត្ត​ព្រៃ​វែង​បាន​ប្រហែល​១០​ម៉ែត្រ​ស្រាប់​តែ​ទៅ​មុខ​លែង​រួច​ក៏​ឈប់​នៅ​លើ​ស្ពាន​ដើម្បី​

ខេត្ត​ព្រៃ​វែង​ ៖ រថយន្ត​ដឹកជី​មួយ​គ្រឿង​ចំណុះ​៣០​តោន​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រៃ​វែង​ ខណៈ​មក​ដល់​ចំណុចលើ​ស្ពាន​អ្នក​លឿង​ឆ្លង​ចូល​ទឹក​ដី​ខេត្ត​ព្រៃ​វែង​បាន​ប្រហែល​១០​ម៉ែត្រ​ស្រាប់​តែ​ទៅ​មុខ​លែង​រួច​ក៏​ឈប់​នៅ​លើ​ស្ពាន​ដើម្បី​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ម៉ាស៊ីន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២រសៀល ថ្ងៃ​ទី​២៥ មេសា ២០១៥ ។

ម្ចាស់​រថយន្ត​បាន​ឱ្យ​ដឹង​ថា រថយន្ត​របស់​គាត់​ពេល​មិន​ទាន់​ដាក់ជីមាន​ចំណុះ​១០​តោន​ ពេលដាក់​ជី​ទម្ងន់​២០​តោន​ សរុប​៣០​តោន​ ឥឡូវ​ខូច​ទៅ​មុខ​លែង​រួច​ ដោយ​សារ​ដាច់​ ឬ​បែក​បំពង់​ខ្យល់​។

ខណៈ​ពេល​រថយន្ត​ដឹក​ដី​ឈប់​ដើម្បី​ជួស​ជុល​រយៈ​ពេល​តែ​ជាង​កន្លះ​ម៉ោង​ប៉ុណ្ណោះ​ស្រាប់​តែ​ស្រុត​ថ្នល់​កៅ​ស៊ូ​តាម​ជើង​កង់​រថយន្ត​ប្រហែល​កន្លះ​តឹក​ចុះ​ក្រោម​។ ភ្លាម​នោះ​ក៏​មានការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច​ដែល​កំពុង​ឈរ​ជើង​ល្បាត​នៅ​ទី​នោះ​បាន​រាយ​ការណ៍​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ភ្លាមៗ និង​ធ្វើ​ឱ្យ​ដឹង​ដល់​លោក​ជុំ សាមឿន អភិ​បាល​ស្រុក​ពាម​រក៍​ចុះ​ទៅ​មើល​នឹង​គេ​ដែរ​។

មន្ត្រី​ជំនាញ​បាន​ឱ្យ​ដឹង​ថា ដោយសារ​កៅ​ស៊ូ​ថ្នល់​ត្រូវ​កំដៅ​ថ្ងៃ​ទើប​ធ្វើ​ឱ្យ​ទន់​ នៅ​ពេល​រថយន្ត​ឈប់​នៅ​នឹង​កន្លែង​យូរ​ពេក​បណ្តាល​ឱ្យ​មានការ​ស្រុត​របៀប​នេះ​ហើយ តែ​អាច​ជួស​ជុល​វិញ​បាន​។ រថយន្ត​ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​ស្រុក​ពាមរក៍​នាំ​យក​ទៅ​អធិការ​ដ្ឋាន​ស្រុកដើម្បី​ធ្វើ​ការ​ពិន័យ៕