ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំផ្ទះគេសម្រាក ម្ចាស់ឱ្យទៅក្រោមដើមឈើបែរ​ទាញញញួរវា.យសំ.ព.ង

1 នាទី មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ពិតជា​រឿង​គួរ​ឱ្យ​ហួសចិត្ត និង​ស្មាន​មិន​ដល់​មួយ​បាន​កើតឡើង ដោយ​បុរសម្នាក់​មិនដឹង​ថា​មាន​បញ្ហា​អ្វី​ទេ បាន​ជិះ​ម៉ូតូ​មក​សុំ​ផ្ទះ​គេ​សម្រាក​មួយសន្ទុះ​នៅផ្ទះ​ជួសជុល​ម៉ូតូ​មួយ​កន្លែង ។ ពេល​នោះ ម្ចាស់ផ្ទះ​បាន​ប្រាប់​ឱ្យទៅ​សម្រាក​នៅ​ក្រោម​ដើម​ស្វាយ​ក្បែរ​នោះ​ទៅ តែ​មិន​ព្រម​ហើយ​ចុះ​ពីលើ​ម៉ូតូ​ទាញ​ញញួរ​វាយ​សំពង​ក្បាល​ជន​រង​គ្រោះ​ដែល​កំពុង​អង្គុយបែរខ្នង​ទាំង​មិនដឹង​ខ្លួន​ចំនួន​២​ញញួរ…

ខេត្តកណ្ដាល ៖ ពិតជា​រឿង​គួរ​ឱ្យ​ហួសចិត្ត និង​ស្មាន​មិន​ដល់​មួយ​បាន​កើតឡើង ដោយ​បុរសម្នាក់​មិនដឹង​ថា​មាន​បញ្ហា​អ្វី​ទេ បាន​ជិះ​ម៉ូតូ​មក​សុំ​ផ្ទះ​គេ​សម្រាក​មួយសន្ទុះ​នៅផ្ទះ​ជួសជុល​ម៉ូតូ​មួយ​កន្លែង ។

ពេល​នោះ ម្ចាស់ផ្ទះ​បាន​ប្រាប់​ឱ្យទៅ​សម្រាក​នៅ​ក្រោម​ដើម​ស្វាយ​ក្បែរ​នោះ​ទៅ តែ​មិន​ព្រម​ហើយ​ចុះ​ពីលើ​ម៉ូតូ​ទាញ​ញញួរ​វាយ​សំពង​ក្បាល​ជន​រង​គ្រោះ​ដែល​កំពុង​អង្គុយបែរខ្នង​ទាំង​មិនដឹង​ខ្លួន​ចំនួន​២​ញញួរ បណ្ដាលឲ្យ​របួសធ្ងន់ ។ បន្ទាប់​មក បុរស​នេះ​បាន​យក​ញញួរ​នោះ​មក​វាយ​ក្បាល​ខ្លួនឯង​ជា​ច្រើន​ញញួរ បណ្ដាល​ឲ្យ​រង​របួស​ត្រូវ​បាន​គ្រូពេទ្យ​ដេរ​៥​ថ្នេរ ហើយ​ក៏​បុរស​ម្នាក់​រត់​ចូល​មក​ជួយ និង​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​តាម​ផ្លូវជាតិ​លេខ​១ ភូមិ​ជ័យ​ឧត្តម​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។លោក​វរសេនីយ៍ឯក ព្រំ សំណាង អធិការ​នគរបាល​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹង​ថា ជនដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​ឈ្មោះ ស៊ុ​យ ចែត អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ធ្វើ​ពិតាន មានស្រុកកំណើត​នៅ​ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្ត​បាត់ដំបង បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​នេះ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​រយៈពេល​១​ឆ្នាំ និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​វិជ្ជមាន​(+) ។ ជាមួយនឹង​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ក៏​បាន​ដកហូត​ញញួរ​១​ទម្ងន់​១​គីឡូក្រាម និង​ម៉ូតូ​១​គ្រឿង​ម៉ាក​យ៉ា​ម៉ា​ហា ពណ៌​ទឹក​ប៊ិក ស៊េ​រី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១KB-៩០៤៥​។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ស៊ូ ពន្លឺ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ជ័យ​ឧត្តម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ បាន​រង​របួស​ក្បាល​ផ្នែក​ខាងក្រោយ​ដេរ​៣​ថ្នេរ ។ ជន​រង​គ្រោះ​រៀបរាប់​ថា មុន​ពេល​កើតហេតុ គាត់​កំពុង​អង្គុយ​លាង​ម៉ូតូ​១​គ្រឿង​នៅ​តូប​ជួសជុល​ម៉ូតូ​របស់​ឈ្មោះ រស់ សុខ​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ក្នុងភូមិ​ជ័យ​ឧត្តម​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។

ពេល​នោះ​ជន​ដៃដល់​រូប​នេះ បាន​ជិះ​ម៉ូតូ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​ឈប់​ម៉ូតូ​ចូល​សុំ​កន្លែង​ជួសជុល​ម៉ូតូ​ដើម្បី​សម្រាក​មួយសន្ទុះ ហើយ​ម្ចាស់ផ្ទះ​បាន​ប្រាប់​ឲ្យ​ទៅ​សម្រាក​នៅ​ក្រោម​ដើម​ស្វាយ ក្បែរ​កន្លែង​ជួសជុល​ម៉ូតូ តែ​ជន​ដៃដល់​មិន​ព្រមទៅ​ទេ ។

ភ្លាម​នោះ ជន​ដៃដល់​ខឹង​ក៏​ចុះ​ពីលើ​ម៉ូតូ​ដើរទៅ​យក​ញញួរ​មក​វាយ​ជន​រង​គ្រោះ​ចំ​ក្បាល​ខាងក្រោយ​ផ្នែក​ខាងឆ្វេង​២​ញញួរ បណ្តាល​ឲ្យ​របួស បន្ទាប់​មក​យក​ញញួរ​វាយ​ក្បាល​ខ្លួនឯង​ជា​ច្រើន​ញញួរ ត្រូវ​ចំពាក់​កណ្តាល​ក្បាល ។ នៅ​ពេល​ឃើញ​ដូចនេះ បុរស​ឈ្មោះ រស់ សុខ​ណា និង​អ្នក​ជិតខាង បាន​ជួយ​ចាប់​ឃាត់​ជន​ដៃដល់​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​សំរោង​ធំ និង​ដាក់​ពាក្យបណ្តឹង រីឯ​ជន​ដៃដល់​ក៏​ត្រូវ​បាន​នាំ​ទៅ​ប៉ុស្តិ៍​សាកសួរ ។

នៅ​ចំពោះ​មុខ​នគរបាល ជន​នេះ​ឆ្លើយ​ថា ខ្លួន​ពិតជា​បាន​យក​ញញួរ​វាយ​ជន​រង​គ្រោះ​មែន ព្រោះតែ​ខឹង​ឱ្យ​ខ្លួន​ទៅ​ដេក​នៅ​ក្រោម​ដើមស្វាយ ។ ក្រោយ​ពី​សាកសួរ​រួច នគរបាល​ប៉ុស្ដិ៍សំរោង​ធំ ក៏​បាន​បញ្ជូន​ជន​ដៃដល់ និង​វត្ថុ​តាង​ទៅ​អធិការដ្ឋាន​ស្រុក​កៀនស្វាយ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ