ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ស្ត្រី​​ឥណ្ឌូ​ណេ​ស៊ី​តាម​សំណើ​​ប៉ូលិស​អន្ត​រ​ជាតិ​បញ្ជូន​ទៅ​ស្រុកវិញ

2 នាទី មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​ជំនាញ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ តាម​ការ​ផ្តល់​ព័ត៌មាន​ពី​នគរបាល​ឥណ្ឌូ​ណេ​ស៊ី បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ស្ត្រី​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់ មុខសញ្ញា​និវេទន៍​ក្រហម​របស់​នគរបាល​អន្តរជាតិ (Interpol) ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​មនុស្ស និង​គ្រឿងញៀន…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​ជំនាញ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ តាម​ការ​ផ្តល់​ព័ត៌មាន​ពី​នគរបាល​ឥណ្ឌូ​ណេ​ស៊ី បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ស្ត្រី​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់ មុខសញ្ញា​និវេទន៍​ក្រហម​របស់​នគរបាល​អន្តរជាតិ (Interpol) ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​មនុស្ស និង​គ្រឿងញៀន ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​ប្រទេស​ដើម​វិញ កាលពី​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៥ ។

ប្រតិបត្តិការ​ឃាត់ខ្លួន និង​បញ្ជូន​ជន​មុខសញ្ញា​អន្តរជាតិ​មួយ​នេះ បាន​ធ្វើ​ឡើង​យ៉ាង​ឆាប់រហ័ស បន្ទាប់​ពី​មានការ​ស្នើ​សុំ​តាម​រយៈ​ការ​ចេញ​និវេទន៍​ក្រហម (Red Notice) របស់​នគរបាល​អន្តរជាតិ (Interpol) ចុះ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៥ ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​ធ្ងន់ធ្ងរ ។

កម្លាំង​នាយកដ្ឋាន​ចារកម្ម​បាន​ឃាត់ខ្លួន​មុខសញ្ញា និវេទន៍​ក្រហម​រូប​នេះ​ឈ្មោះ​ASTUTIK DEWI ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី កាលពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​១៣​និង​៤០​នាទី នៅ​សណ្ឋាគារ NOVOTEL នៅ​ខេត្ត​ព្រះ​សីហ​នុ ។

ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ក៏​បាន​បន្ត​ឃាត់ខ្លួន​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់​ទៀត​ផង​ដែរ និង​បាន​ដកហូត​រថយន្ត​ម៉ាក PRIUS ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BI-9815 ។

ក្រោយ​បញ្ចប់​នីតិវិធី​នៃ​ការ​សាកសួរ និង​រៀបចំ​ឯកសារ​នានា ដោយ​មានការ​ចូលរួម​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​កម្លាំង​នគរបាល​ជំនាញ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រុមការងារ​បាន​បញ្ជូន​មុខសញ្ញា​និវេទន៍​ក្រហម​ឈ្មោះ DEWI ASTUTIK ចេញពី​អាកាសយានដ្ឋាន​មរតក​តេ​ជោ តាម​ជើង​យន្តហោះ​ពិសេស «​នគរបាល​» នា​វេលា​ម៉ោង​១៦:០០​នាទី ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៥ ដើម្បី​ប្រគល់​ជូន​នគរបាល​ជំនាញ​នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវ
ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ