ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំ​រឿង​ប៉ុន​ប៉ង​រំលោភ​ពី​សំណាក់​នាយ​រង​រដ្ឋ​បាល​សាលា​ខេត្ត​កំពង់​ធំ​បិទ​បញ្ចប់​ម្តង​ហើយ ឥឡូវ​ផ្ទុះ​សាជាថ្មី

10 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ សំណុំ​រឿង​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ពី​សំណាក់​លោក​អ៊ុ​ក ប៊ុ​ន​ធឿ​ន នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ​ទៅ​លើ​នារី​ម្នាក់​ ដែល​ត្រូវជា​កូនចៅ​របស់​ខ្លួន និង​ជា​មន្ត្រី​បម្រើ​ការ​សាលាខេត្ត

ខេត្ត​កំពង់​ធំ ៖ សំណុំ​រឿង​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ពី​សំណាក់​លោក​អ៊ុ​ក ប៊ុ​ន​ធឿ​ន នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ​ទៅ​លើ​នារី​ម្នាក់​ ដែល​ត្រូវជា​កូនចៅ​របស់​ខ្លួន និង​ជា​មន្ត្រី​បម្រើ​ការ​សាលាខេត្ត រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​ចប់​នៅឡើយ​ទេ កំពុង​តែ​ដាក់​ឲ្យ​មេធាវី​ចាត់ការ​បន្ត​ទៀត​ !

គួ​រំលឹក​ថា​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៤ នៅផ្ទះ​សំណាក់ សុ​បិ​ន្ត​តា​ណា​កា បន្ទប់​លេខ៣៣៣ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​ប្រស់ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មាន​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មួយ​ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​អ៊ុ​ក ប៊ុ​ន​ធឿន ភេទ​ប្រុស​ អាយុ​៣៧ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន មាន​ឋានៈ​ជា​​នាយករង​រដ្ឋបាល​សាលាខេត្ត កំពង់ធំ ទៅ​លើ​នារី​​រង​គ្រោះម្នាក់​ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​បល្ល័ង្ក​លិច សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន គឺជា​មន្ត្រី​បម្រើ​ការ​នៅ​ក្នុង​សាលាខេត្ត​កំពង់ធំ និងជា​​កូន​របស់​សមា​ជិក​ក្រុមប្រឹក្សា​ខេត្ត​ម្នាក់​នៅ​ក្នុង​ខេត្តកំពង់ធំ​ ។ លុះដល់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៤ នារី​រង​គ្រោះ​បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ប្តឹង​ឈ្មោះអ៊ុ​ក ប៊ុ​ន​ធឿ​ន នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ ទៅ​កាន់ការិ​យា​ល័យ​កណ្តាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ថា​បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​រូប​នាង​ ។ ពេល​នោះ​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​ នៃស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ដឹកនាំ​កំលាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ដល់ទី​កន្លែង​កើតហេតុ ដោយ​ផ្អែក​លើ​កំណត់ហេតុ​ជន​រង​គ្រោះ និង​ផ្អែក​តាម​ការ​បំភ្លឺ​របស់​សាក្សី​ឈ្មោះឡង់ ឌី ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ​ មាន​តួនាទី​ជា​អ្នក​មើល​ការ​បន្ទប់​ផ្ទះសំណាក់​ សុ​បិ​ន្ត​តា​ណា​កា ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​ប្រស់ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ បញ្ជាក់​ថា​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៤ ខ្លួន​បានឃើញ​មនុស្ស​ប្រុស​-​ស្រី​២​នាក់​បាន​ជិះ​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Q-6723 មក​ជួល​បន្ទប់​លេខ​៣៣៣ ដេក​រយៈពេល​ខ្លី ហើយ​ក៏​ចាកចេញ​ទៅ​វិញ​ ។

ក្រោយ​ការ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​រួច​មក​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែកក្កដា ឆ្នាំ​២០១៤​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាន​ធ្វើការ​សន្និដ្ឋាន​ថា​ឈ្មោះ​អ៊ុ​ក ប៊ុ​ន​ធឿ​ន នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ ពិតជា​បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ទៅ​លើ​នារី​រង​គ្រោះ​ពិត​ប្រា​កដ​មែន​ ​ហើយ​បាន​ធ្វើ​របាយ​ការ​ណ៍​សំយោគ​លេខ​០៤៤/២០១៤​រ​.​ប​.​ក ស្តី​ពី​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ជូន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ជ្រាប​ ។ ​ក្រោយមក​ដោយ​មានការ​សម្រប​សម្រួល​ពី​ថ្នាក់ដឹកនាំ និង​ពីសា​ម៉ី​ខ្លួន​ ដែល​ជា​ជនសង្ស័យ​បាន​អង្វរ​សុំ​ឲ្យ​នាង​ដក​ពាក្យបណ្តឹង​វិញ​ដោយ​សន្យា​ថា​ មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​កិត្តិយស និង​ជីវិត​រស់នៅ​របស់​នាង​ទេ​ ។ ភាគី​ខាង​ប្រុស​សុខចិត្ត​សងជំងឺចិត្ត​ដល់​នាង​ !​ លុះដល់​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៤ ដដែល​ខាង​ជន​រង​គ្រោះ​បាន​យល់ព្រម​ទទួល​ប្រាក់​សំណង​ចំនួន​៥០០០$(​ប្រាំ​ពាន់​ដុល្ល​អា​មេ​រិក​) ដោយ​មានការ​ធ្វើ​កំណត់​ហេតុ​​ប្រគល់​ប្រាក់​ពី​លោករឹម សុខ​ឡង ក្រឡាបញ្ជី​សាលាដំបូង​ខេត្ត និង​លោក​ឃ​ន សុ​កល ចៅក្រម និង​ជា​ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ធំ​ផង​ដែរ ដើម្បី​បញ្ចប់​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​៥២៩ ចុះ​ថ្ងៃ​ទី​៣០​ខែកក្កដា ឆ្នាំ​២០១៤ ។

​ក្រោយ​ពី​បាន​ទ​ទួ​លប្រាក់​សំណង​រួច​ហើយ​ នាង​ក៏​បាន​សុំ​ដក​ពាក្យ​បណ្តឹង​បញ្ចប់​រឿង ។

​ក៏​ប៉ុន្តែ​ ក្រោយ​ពី​បាន​ដីកា​លើកលែង​ការ​ចោទប្រកាន់​ពី​តុលាការ​មក ឈ្មោះអ៊ុ​ក ប៊ុ​ន​ធឿ​ន នាយករង​រដ្ឋបាល​សាលាខេត្ត​រូប​នេះ​បាន​ដើរ​​និយាយ​បរិហារ​កេរ្តិ៍​នាង​ ព្រមទាំង​លើក​ឡើង​អំពី​សាវតា​ក្នុង​អង្គហេតុ​នៃ​សំណុំ​រឿង​ឯកជន​របស់​នាង​ជា​សាធារណៈ​ថែម​ទៀត​​ដោយ​​ចង់​លុបលាង​នូវ​ទ​ង្វើ​អាក្រក់​របស់​ខ្លួន ហើយ​បុគ្គល​នេះ​បាន​ធ្វើ​លិខិត​ក្នុង​នាម​រដ្ឋបាល​ខេត្ត​ជូន​ទៅ​ក្រសួងមហាផ្ទៃ​ចោទប្រកាន់​នាង​ថា ​ជា​អ្នក​ឲ្យ​ដៃ និង​ជា​អ្នក​ប្រើ​ល្បិច​ធ្វើបាប​រូបគេ​ទៅ​វិញ​ ។

ដោយ​ទ្រាំ​នឹង​ការ​ឈឺចាប់​ផ្លូវចិត្ត​មិន​បាន​ នាង​ក៏​បានធ្វើ​លិខិត​មួយ​ច្បាប់​គោរព​ជូន​ឯកឧត្តម​អភិបាលខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ២០១៥ ដោយ​សូម​ឲ្យ​ឯកឧត្តម​អភិបាលខេត្ត​មេត្តា​ជួយ​អន្តរា​គម​ន៍ និង​ចាត់វិធានការ​ចំពោះ​ឈ្មោះអ៊ុ​ក ប៊ុ​ន​ធឿ​ន នេះ​ ។ ហើយ​នាង​បាន​​សម្រេចចិត្ត​ពឹង​ឲ្យ​មេធាវី​របស់​នាង​សើរើ​សំនុំរឿង​នេះ​ឡើង​វិញ​នៅ​សាលាដំបូង​ខេត្តកំពង់ធំ ដើម្បី​លុបលាង​នូវ​ភាព​អាម៉ាស់​ដែល​បុគ្គល​ឈ្មោះ​អ៊ុ​ក ប៊ុ​ន​ធឿ​ន បាន​ប្រព្រឹត្ត​មក​លើ​រូប​នាង​ ។

​ចំណែក​ឈ្មោះអ៊ុ​ក ប៊ុ​ន​ធឿ​ន វិញ​នោះ​ធ្លាប់​បាន​ទូរស័ព្ទ​ប្រាប់​អ្នក​សា​ព័ត៌មាន​ប្រាប់​ថា​ សំនុំរឿង​របស់​លោក​ខាងលើ​នេះ​នៅ​មិន​ទាន់​ចប់​នោះ​ទេ ​លោក​កំពុង​តែ​ឲ្យ​មេធាវី​របស់​លោក​ចាត់ការ​សើ​រើ​ឡើង​វិញ​ហើយ​ ទាល់តែ​រយៈពេល​១៥​ឆ្នាំ​ឯណោះ​ទើប​ចប់​ ៕