ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​រដ្ឋបាលឃុំ​សា​រង្គ​ចុះ​ល្បាត​ពេល​យប់​ ឃាត់​មនុស្ស​៣នាក់ឆែក​​ឃើញ​ថ្នាំ​ញៀន​​២៥០​គ្រាប់

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​​មាន​ជ័យ​ ៖ នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​សារង្គ​កាល​ពី​វេលា​ម៉ោង​១១​ និង​១៥​នាទី​យប់​ ថ្ងៃ​ទី​២៥​​ មេសា​ ​២០១៥ បាន​ដឹក​នាំ​កម្លាំង​ចុះ​​ល្បាត​នៅ​ពេល​យប់​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។

ក្នុង​ប្រតិ​បត្តិ​ការ​ចុះ​ល្បាត​នោះ នគរ​បាល​បាន​​​​ឃាត់​​ម៉ូតូ​១​គ្រឿង​មាន​មនុស្ស​ជិះ​​៣​នាក់ ត្រង់​ចំណុច​ផ្លូវ​ក្នុងភូមិ​តា​ផូ ឃុំ​សា​រង្គ ស្រុក​ស្វាយចេក ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ពណ៌​ក្រហម មាន​អក្សរ WY ចំនួន​២៥០គ្រាប់ រួច​បញ្ជូន​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដើម្បី​ធ្វើការ​សាកសួរ​ និង​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់វិធានការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​។

លោក​វរសេនីយ៍ត្រី​ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា​ ​ជនសង្ស័យ​ដែល​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សា​រង្គ​ចាប់​ឃាត់ខ្លួន​ទាំង​៣​នាក់ ១-ឈ្មោះ សា​វិញ ចាន់ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េ​វ គ្មាន​ស្លាក​លេខ, ២-​ឈ្មោះ​សា​វិញ គា ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ជា​បងប្អូន​នឹង​គ្នា​, ៣-ឈ្មោះ​យន់  យ៉ា ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ ទាំង​៣​នាក់​មាន​ទី​លំនៅ​ភូមិ​ភ្នំ​ដី ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព