ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គ​នាយក​​ក្រុម​ហ៊ុន​ស្រា​​បៀរកម្ពុជាយក​​អំណោយ​​ចែក​ជូន​ប្រជា​​ការពារ​​ខណ្ឌមាន​ជ័យ​​១៣០​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​​ល្ងាច​ថ្ងៃ​ទី​​២៤ ​មេសា ​២០១៥​ នេះ អគ្គនាយក​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា បាន​ពាំនាំ​អំណោយ​​ជា​សម្លៀក​បំពាក់​ចែក​ជូន​ដល់​ប្រជា​​ការពារ​សរុប​​១៣០នាក់​ ក្រោម​វត្តមាន​​របស់​លោក​ឧកញ៉ា​លាង ឃុន​ ប្រធាន​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ កាលពី​​ល្ងាច​ថ្ងៃ​ទី​​២៤ ​មេសា ​២០១៥​ នេះ អគ្គនាយក​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា បាន​ពាំនាំ​អំណោយ​​ជា​សម្លៀក​បំពាក់​ចែក​ជូន​ដល់​ប្រជា​​ការពារ​សរុប​​១៣០នាក់​ ក្រោម​វត្តមាន​​របស់​លោក​ឧកញ៉ា​លាង ឃុន​ ប្រធាន​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ក្នុង​នោះ​​ដែរ ក៏​មាន​ទទួល​យ៉ាង​កក់ក្តៅ​ពី​លោក​ពេជ្រ កែវ​មុនី​ អភិបាល​ខណ្ឌ​មាន​ជ័យ, លោក​ឌី រ័​ត្ន​ខេ​​ម​​រុណ អភិបាលរង​ខណ្ឌ​មាន​ជ័យ និង​​មាន​ការអញ្ជើញ​​ចូលរួម​ពី​សំណាក់​​ចៅ​ស​ង្កាត់ អធិការ មេ​បញ្ជា​ការ​កង​រាជរាជ​​អាវុធហត្ថ​​ខណ្ឌ និង​សមា​ជិក ​សមាជិកា​​ជា​ច្រើន​រូប​​ទៀត​​ផង​​ដែរ ។
 
ក្នុង​ឱកាស​នោះ លោក​ឌី រ័​ត្ន​ខេ​ម​រុណ បាន​ឡើង​ថ្លែង​ឱ្យ​ដឹង​ថា ថ្ងៃនេះពួក​យើង​ជា​មន្ត្រី​សាលា​ខណ្ឌមាន​ជ័យ ពិតជា​មាន​​សេចក្តី​សោ​មនស្ស​​រីករាយ​​យ៉ាង​​ក្រៃ​​លែង​​បំផុត ចំពោះ​ការ​ចុះ​​មក​ធ្វើការ​សួរ​សុខ​ទុក្ខ​ដល់​កម្លាំង​ប្រជា​ការ​​ពារ​យើង រួម​ទាំង​ពាំនាំ​នូវ​​ទឹកចិត្ត​សប្បុ​រសធម៌ ដោយ​បាន​យក​នូវ​ឯកសណ្ឋាន​​ប្រជា​ការពារ​ជា​ច្រើន​កំ​ប្លេ​ ​និង​ថវិកាចែក​ជូន​កម្លាំង​ប្រជា​ការពារ​ចំនួន​១៣០​នាក់ ក្នុង​នោះ១០០​នាក់​មក​ពី​សង្កាត់​ស្ទឹង​​មាន​ជ័យ និង​៣០​នាក់​ទៀត​ ជា​កម្លាំង​ប្រជា​ការ​ពារ​សាលា​​ខណ្ឌ ។