ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​បុក​គូទ​រថយន្ត​ស្លា.ប់​ម្នាក់ អ្នក​មក​មើល​ត្រូវ​រថយន្ត​ផ្សេង​បុក​ស្លា.ប់​ម្នាក់​ទៀត

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ធុន​ធំ​១​គ្រឿង​ម៉ាក​ដឺ​វូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-6322 បែក​កង់ បាន​ឈប់​ចត​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ភូមិ​វាល​កណ្តៀង ឃុំ​ជុប ស្រុក​ត្បូងឃ្មុំ ត្រូវ​ម៉ូតូ​វ៉េវ ពណ៌​ក្រហម ១​គ្រឿង ជិះ​ទៅ​បុក​គូទ​រថយន្ត​ពីក្រោយ​ពេញទំហឹង

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ធុន​ធំ​១​គ្រឿង​ម៉ាក​ដឺ​វូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-6322 បែក​កង់ បាន​ឈប់​ចត​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ភូមិ​វាល​កណ្តៀង ឃុំ​ជុប   ស្រុក​ត្បូងឃ្មុំ ត្រូវ​ម៉ូតូ​វ៉េវ ពណ៌​ក្រហម ១​គ្រឿង ជិះ​ទៅ​បុក​គូទ​រថយន្ត​ពីក្រោយ​ពេញទំហឹង ។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅ​ម៉ោង​៨ និង​៤០​នាទី យប់​ថ្ងៃ​ទី​២៣ មេ​សា ២០១៥ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ ។ ចំណែក​បុរស​ម្នាក់​ដែល​មក​ឈរ​មើល​ហេតុ​ការ​ណ៏​នេះ ក៏​ត្រូវ​រថយន្ត​វី​ហ្គូ បុក​របួស​ធ្ងន់ធ្ងរ​ដែរ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ក្រោយមក​ក៏​ស្លាប់​ទាំង​២​នាក់​តែ​ម្តង ។

លោក​វរ​សេនី​យ៏​ត្រី សូ សា​រ៉ាត់ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​គេ​ឃើញ​រថយន្ត​ខាងលើ បាន​បែក​កង់​ខាងក្រោយ ហើយ​ត្រូវ​បាន​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ បាន​ឈប់​អែប​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ដោយ​គ្មាន​ភ្លើង​បំភ្លឺ និង​ថែម​ទាំង​មិន​ដាក់​ស្លាក​សញ្ញា ដើម្បី​ឲ្យ​អ្នកដំណើរ​មក​ពីក្រោយ​បានឃើញ​នោះ​ទេ ។

លោក​វរ​សេនី​យ៏​ត្រី​ប្រាប់​បន្ត​ថា លុះ​នៅ​ម៉ោង​៨ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ មេ​សា ក៏​ស្រាប់តែ​មាន​យុវជន​ម្នាក់ ឈ្មោះ​យាន ឌី​ណា អាយុ​២២​ឆ្នាំ នៅ​ភូមិ​ជុប​ទី​១ ឃុំ​ជុប ស្រុក​ត្បូងឃ្មុំ បាន​ជិះ​ម៉ូតូ​ដោយ​ប្រើប្រាស់​ល្បឿន​លឿន​ផង​នោះ ក៏​ទៅ​បុក​គូទ​រថយន្ត​ដឹក​ទំនិញ​ដែល​ឈប់​ពេញទំហឹង ។ បណ្តាល​ឲ្យ​ដួល​ចូល​ក្រោម​រថយន្ត រង​របួស​ធ្ងន់ធ្ងរ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​នោះ ក៏​បាន​នាំ​គ្នា​មក​មើល ជា​បន្តបន្ទាប់ ជាមួយ​គ្នា​នោះ​អ្នក​ភូមិ​ដែល​មក​មើល​ឈ្មោះ​លី សូ​ណា​ង អាយុ​៥២​ឆ្នាំ នៅ​ភូមិ​វាល​កណ្តៀង ឃុំ​ជុប កំពុង​តែ​ឈរ​មើល​មិន​បាន​ប្រុង​ប្រយ័ត្ន ស្រាប់តែ​មាន​រថយន្ត​ម៉ា​កវី​ហ្គូ ១​គ្រឿង បាន​បើក​មក​បុក បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ម្នាក់​ទៀត​ក្រោយ​បុក រថយន្ត​បើក​រត់គេច​បាត់​ស្រមោល រីឯ​ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ហើយ​ក៏​ស្លាប់​ទាំង​២​នាក់​តែ​ម្តង ។

លោក​បញ្ជាក់​ថា សព​ទាំង​២​នាក់ ត្រូវ​បាន​សាច់ញាតិ​ដឹក​ត្រឡប់​យក​ទៅ​ធ្វើបុណ្យ​រាង​ៗ​ខ្លួន ចំណែក​រថយន្ត​ធំ​ដឹក​ទំនិញ​នោះ ត្រូវ​បាន​ជំនាញ នាំ​យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ហើយ​ក៏​មិន​ទាន់​ដឹង​ថា រថយន្ត​ធំ​នោះ ជា​របស់​ថៅកែ​ណាមួយ​នៅឡើយ ៕