ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ​អន្តរជាតិ​កូ​ស្តា​រី​កា​បិទ​ព្រោះ​ការ​ផ្ទុះ​ភ្នំភ្លើង​មួយ

8 ឆ្នាំ មុន

ពពក​ផ្សែង​និង​ផេះ បាន​ហុយ​ឡើង​លើ​កម្ពស់​ជា​ច្រើន​គីឡូម៉ែត្រ ។ ភ្នំភ្លើង Turrialba បាន​ផ្ទុះ​ទៀត​កាលពី​ថ្ងៃ​ទី​២៣ មេ​សា នៅ​ប្រទេស​កូ​ស្តា​រី​កា ញ៉ាំ​ង​ឱ្យ​មានការ​បិទ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​សាន់​ហ្សូ​សេ ។

សារព័ត៌មាន​អេ​ឡិច​ត្រូ​និក Costa Rica News រាយការណ៍​ថា មនុស្ស​ជាង​៤​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​រង្វង់​២០​គីឡូម៉ែត្រ ជុំវិញ​ភ្នំភ្លើង​នេះ ។

អ្នកនាំពាក្យ​ក្រុមហ៊ុន ដែល​គ្រប់គ្រង​ព្រ​លាន​យន្តហោះ​និយាយ​ថា ការ​បិទ​ព្រ​លាន​យន្តហោះ​Juan Santamaria ស្ថិត​នៅ​ចម្ងាយ​៨០​គីឡូម៉ែត្រ ពី​ភ្នំភ្លើង នាំ​ឱ្យ​ផ្អាក​រាល់​ការ​ហោះហើរ របស់​យន្តហោះ​ដើម្បី​ជា​ការ​បង្ការ​គ្រោះថ្នាក់ ។ ផ្លូវ​យន្តហោះ​ក្រាល​ដោយ​ផេះ ដែល​យើង​នឹង​ចាត់វិធានការ​ចាំបាច់​នានា​ធ្វើ​ឱ្យ​ព្រ​លាន​ដំណើរការ​វិញ ឱ្យ​បាន​ឆាប់​បំផុត ។

ព្រ​លាន​យន្តហោះ​នេះ ធ្លាប់​បិទ​រួច​ហើយ កាលពី​ពាក់កណ្តាល​ខែមីនា រយៈពេល​២​ថ្ងៃ ដោយសារ​ការ​បញ្ចេញ​ផេះភ្នំភ្លើង​នេះ រហូត​ដល់​រដ្ឋធានី ។ ភ្នំភ្លើង​មាន​កម្ពស់​៣.៣៤០​ម៉ែត្រ​នោះ​កាលពី​ខែតុលា ឆ្នាំ​២០១៤ ក៏​ធ្លាប់​បញ្ចេញ​ផេះ និង​កំ​អែរ​ដែរ ៕