ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រីសិស្សសាលា​អូរអំបិលដើរឆ្លងផ្លូវ ត្រូវរថយន្ត​ដឹកខ្សាច់​កិន​ខ្ទេចទាំង២​នាក់

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ គ្រោះ​ថ្នាក់ចរាចរណ៍​មួយ​ដ៏គួរឱ្យ​រន្ធត់​មួយ បន្ទាប់​ពី​រថយន្ត​ធុន​ធំ​ដឹកខ្សាច់​មួយគ្រឿង​ បាន​​បើក​កិនលើ​​ក្មេង​ស្រី​​ជា​សិស្ស​សាលា​​២នាក់ បណ្តាលឱ្យ​ខ្ទេច​សព​មើល​លែង​យ​ល់ ខណៈពួក​នាង​កំពុង​ដើរឆ្លង​ផ្លូវ បង្ក​​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពី​វេលាម៉ោង

ខេត្ត​បន្ទាយ​មានជ័យ ៖ គ្រោះ​ថ្នាក់ចរាចរណ៍​មួយ​ដ៏គួរឱ្យ​រន្ធត់​មួយ បន្ទាប់​ពី​រថយន្ត​ធុន​ធំ​ដឹកខ្សាច់​មួយគ្រឿង​ បាន​​បើក​កិនលើ​​ក្មេង​ស្រី​​ជា​សិស្ស​សាលា​​២នាក់ បណ្តាលឱ្យ​ខ្ទេច​សព​មើល​លែង​យ​ល់ ខណៈពួក​នាង​កំពុង​ដើរឆ្លង​ផ្លូវ បង្ក​​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពី​វេលាម៉ោង​០២ និង​១៥​នាទី​រសៀល​ថ្ងៃទី​២៤ មេសា ២០១៥ នេះ ស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវជាតិលេខ០៥ ជិតមណ្ឌល​សុខភាព​អូរអំបិល ។

ប្រភព​បា​នឱ្យ​ដឹងថា ក្មេង​ស្រីរងគ្រោះ​ទាំង២នាក់ ម្នាក់​ឈ្មោះ​ប៉ែន រក្សា អាយុ១៤​ឆ្នាំ ជាសិស្ស​ថ្នាក់ទី៨ នៅ​វិទ្យាល័យអូរអំបិល និង​ម្នាក់​ទៀត​ឈ្មោះ​ពៅ ចន្ទ្រា អាយុ១៤​ឆ្នាំ រៀននៅសាលា​ជាមួយគ្នា ទាំង២នាក់​មានទីលំនៅក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយ​មានជ័យ ។ ចំណែក​ឯអ្នកបើក​​រថយន្ត​បង្ក​បានព្យាយាម​គេច​រត់ តែត្រូវ​​កម្លាំង​សមត្ថ​កិច្ច និងប្រជាពលរដ្ឋ​ធ្វើ​ការ​ដេញ​តាម​​ទាន់ និង​​ឃាត់ខ្លួន​ភ្លាមៗ តែគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ​ដោយគ្រាន់តែ​ដឹងថា រថយន្ត​​ពាក់ស្លាកលេខ​តាកែវ 3A-1961 ។

ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញ​រថយន្ត​បង្ក​បើក​ក្នុងទិសដៅ​ពីកើតទៅលិច ខណៈនោះ​ក៏មាន​រថយន្ត​មួយគ្រឿងទៀត​ធ្វើ​ដំណើរ​​ស្របទិសគ្នាដែរ លុះមកដល់ចំណុចកើតហេតុ រថយន្តទាំង២គ្រឿងបាន​ចៀសគ្នា ហើយរថយន្ត​ដឹកខ្សាច់ក៏ជ្រុលទៅ​​កិនលើ​ក្មេង​ស្រី​ទាំង២នាក់​នោះទាំង​កំរោល​ បណ្តាលឱ្យ​ខ្ទេច​មើល​សពលែងយល់តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព