ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ប្រកាស​ផ្អាក​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​នៅ​តែ​បន្ត​ទម្លាប់​គ្រាប់បែក​លើ​យេ​ម៉ែ​ន

8 ឆ្នាំ មុន

ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាលពី​ថ្ងៃ​ទី​២៣ មេ​សា នៅ​តែ​បន្ត​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី​នៅ​យេ​ម៉ែ​ន ខណៈ​ដែល អ​.​ស​.​ប ប្រកាស​ពី​ការ​តែងតាំង

ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាលពី​ថ្ងៃ​ទី​២៣ មេ​សា នៅ​តែ​បន្ត​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី​នៅ​យេ​ម៉ែ​ន ខណៈ​ដែល អ​.​ស​.​ប ប្រកាស​ពី​ការ​តែងតាំង​អ្នក​អាជ្ញាកណ្តាល​ថ្មី​ទទួល​បន្ទុក​បញ្ចប់​ជម្លោះ​នៅ​ប្រទេស​នេះ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​១.០០០​នាក់​ហើយ ។

ជនជាតិ​ម៉ូ​រី​តានី លោក ISMAIL OULD CHEIKH AHMED នឹង​ត្រូវ​ជំនួស​លោក JAMAL BENOMAR ដែល​សុំ​លាលែង ព្រោះតែ​ពួក​អ្នកគាំទ្រ​ប្រធានាធិបតី​យេ​ម៉ែ​ន​រស់នៅ​និរទេស​លោក​អាប់​ដ៍ រ៉ា​បូ ម៉ា​ន់​សួរ ហា​ឌី និង​បណ្តា​សម្ព័ន្ធមិត្ត​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​រិះគន់​។ ការ​តែងតាំង​ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​នា​ថ្ងៃ​ទី​២៧ មេ​សា ប្រសិនបើ​គ្មាន​ប្រទេស​ណាមួយ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ជំទាស់​ទេ​នោះ ។

ការ​ចរចា​ឡើង​វិញ​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប ដែល​ពួក​ឧទ្ទាម​ហ៊ូ​ធី​ចង់បាន​អាច​ធ្វើ តែ​បន្ទាប់​ពី​ការ​បញ្ឈប់​ទាំងស្រុង​ការ​វាយប្រហារ​តាម​អាកាស​ដូច​ការ​ទាមទារ​របស់​ពួក​នេះ តែ​២​ថ្ងៃ​ហើយ​ក្រោយ​ប្រកាស​ពី​ការ​បញ្ឈប់​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​ចាប់ពី​ថ្ងៃ​ទី​២៦ មីនា​មក ការ​ទម្លាក់​គ្រាប់បែក​នៅ​តែ​បន្ត​។ កាលពី​យប់​ថ្ងៃ​ទី​២២ មេ​សា និង​នា​ថ្ងៃ​ទី​២៣ មេ​សា ការ​វាយប្រហារ​តាម​អាកាស​កើត​មាន​ក្នុង​បណ្តា​តំបន់​មាន​វត្តមាន​ពួក​ហ៊ូ​ធី​នៅ​ជិត​រដ្ឋធានី​សា​ណា​នៅ HODEIDA ភាគ​ខាងលិច និង​នៅ​ជិត​ទីក្រុង​កំពង់​ផែ​អា​ដេ​នភា​គ​ខាងត្បូង​ប្រទេស ដែល​នៅ​ទីនោះ​នៅ​តែ​មានការ​ប៉ះទង្គិច​គ្នា​ខ្លាំងក្លា​រវាង​ពួក​ឧទ្ទាម និង​ពួក​យុទ្ធ​ជន​ដែល​ស្មោះត្រង់​នឹង​លោក​ហា​ឌី ។

នៅ​ក្រុង​អា​ដេ​ន មនុស្ស​៦​នាក់​ស្លាប់ និង​៥៦​នាក់​ទៀត​ត្រូវ​របួស​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​នៃ​ការ​ប្រយុទ្ធ​គ្នា ។ នៅ​ក្រុង DHALEH ពួក​ឧទ្ទាម​ស៊ី​អុ​ី​ត​យ៉ាងតិច​២៣​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​២៣ មេ​សា ដោយសារ​ការ​វាយប្រហារ​របស់​ក្រុមចម្រុះ​អា​រ៉ាប់ ។ ចំណែក​នៅ​ទីក្រុង TAEZ វិញ អ្នក​ទទួលខុសត្រូវ​ខាង​កាកបាទក្រហម​ម្នាក់​គូសបញ្ជាក់​ថា ក្រុម​របស់​គេ​រក​ឃើញ​សាកសព​ទាហាន​១០​នាក់​ក្រោយ​ពី​មានការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​លើ​បន្ទាយ​យោធា​សិ្ន​ទ្ធ​លោក​ហា​ឌី​មួយ​មក ។

អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយប្រហារ​ដែល​សម្លាប់​ជន​ស៊ី​វិល​យ៉ាងច្រើន ។ អង្គការ​សុខភាព​ពិភពលោក​រៀបរាប់​រួច​ហើយពី​តុល្យការ​មនុស្ស​ស្លាប់​១.០៨០​នាក់ និង​របួស​៤.៣៥២​នាក់ ទាំង​ស៊ី​វិល​ទាំង​យោធា​ចាប់តាំងពី​ថ្ងៃ​ទី​១៩ មីនា មក ។

ដោយសារ​ជម្លោះ​នៅ​យេ​ម៉ែ​ន​ចូលរួម​ដោយ​ប្រទេស​អ្នក​នាំ​ប្រេង​ចេញ​ជា​ច្រើន​ញ៉ាំង​ឱ្យ​តម្លៃ​ប្រេងកាត​ហាក់​ឡើង​ខ្ពស់​វិញ ពិសេស​នៅ​ទីផ្សារ​ប្រេង​ក្រុង​ញូ​វ​យ៉​ក​កាលពី​ថ្ងៃ​ទី​២៣ មេ​សា ៕