ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អូ​បា​ម៉ា​សុំ​ទោស​ហើយ​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​សម្លា.ប់​ចំណាប់ខ្មាំង​អាល់​កៃ​ដា​2​នាក់

9 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែង​កាលពី​ថ្ងៃ​ទី​២៣ មេ​សា​ថា លោក​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​សម្លា.ប់​ដោយ​ចៃដន្យ​នូវ​ចំណាប់ខ្មាំង​អាល់​កៃ​ដា​២​នាក់​ក្នុង​ឱកាស​នៃ​ប្រតិបត្តិ

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែង​កាលពី​ថ្ងៃ​ទី​២៣ មេ​សា​ថា លោក​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​សម្លាប់​ដោយ​ចៃដន្យ​នូវ​ចំណាប់ខ្មាំង​អាល់​កៃ​ដា​២​នាក់​ក្នុង​ឱកាស​នៃ​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​កាលពី​ខែមករា​កន្លង​មកនេះ​ប្រឆាំង​អាល់​កៃ​ដា ។

នៅ​មុខ​សារព័ត៌មាន​លោក​អូ​បា​ម៉ា​គ​គូសបញ្ជាក់​ថា  ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​និង​ជា​អគ្គមេបញ្ជាការ​ខ្ញុំ​សូម​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​រាល់​ប្រតិបត្តិការ​របស់​យើង​ប្រឆាំង​ភេរវកម្ម​ក្នុង​នោះ​រួម​មាន​ប្រតិបត្តិការ​មួយ​សម្លាប់​ដោយ​ចៃដន្យ​ចំណាប់ខ្មាំង​២​នាក់​លោក WARREN WEISTEIN និង​លោក​GIOVANNI LO PORTO ។ ខ្ញុំ​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​និង​សុំ​ទោស​ចំពោះ​អ្វី​ដែល​កើតឡើង ។

មុន​នេះ សេចក្តី​ប្រកាស​មួយ​របស់​សេត​វិមាន​លាតត្រដាង​ថា​ប្រតិបត្តិការ​មួយ​ប្រឆាំង​ភេរវកម្ម​កាលពី​ខែមករា របស់​សហរដ្ឋអាមេរិក​បាន​សម្លាប់​ចំណាប់​ខ្មាំង​២​នាក់​ដែល​ឃុំ​ទុក​ដោយ​អាល់​កៃ​ដា​ក្នុង​តំបន់​ព្រំដែន​ប៉ា​គី​ស្ថាន​-​អា​ហ្វ​ហ្គា​នី​ស្ថាន ។ យោង​តាម​សេចក្តី​ប្រកាស​នោះ​ថា  លោក WEISTEIN ជា​ជន​ជាតិ​​អា​មេ​រិ​ក​ម្នាក់​ជាប់​ជា​ចំណាប់ខ្មាំង​ចាប់តាំងពី​ឆ្នាំ​២០១១​មក និង​លោក LO PORTO ជនជាតិ​អុ​ី​តា​លី​ជាប់​ជា​ចំណាប់ខ្មាំង​តាំងពី​ឆ្នាំ​២០១២ ៕