ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​ត្រៀម​ប្រហារជីវិត​អ្នកទោស​រត់ពន្ធ​គ្រឿងញៀ.ន​10​នាក់

9 ឆ្នាំ មុន

អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣ មេ​សា​ថា បាន​ផ្តល់​បទបញ្ជា​ឱ្យ​រៀបចំ​ការ​ប្រហារជីវិត​អ្នកទោស​រត់ពន្ធ​គ្រឿងញៀ.ន​១០​នាក់​ពិសេស​ពួក​ជនបរទេស ក្នុង​នោះ​មាន​ជនជាតិ​បារាំង

អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣ មេ​សា​ថា បាន​ផ្តល់​បទបញ្ជា​ឱ្យ​រៀបចំ​ការ​ប្រហារជីវិត​អ្នកទោស​រត់ពន្ធ​គ្រឿងញៀន​១០​នាក់​ពិសេស​ពួក​ជនបរទេស ក្នុង​នោះ​មាន​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ SERGE ATLAOUI ដែល​ញ៉ាំង​ឱ្យ​បារាំង និង​សហភាព​អឺ​រុ​៉​ប​មានការ​ក្តៅក្រហាយ ។

អ្នកនាំពាក្យ​របស់​ការិយាល័យ​អគ្គ​រដ្ឋ​អាជ្ញានិយាយ​ថា បទបញ្ជា​បាន​ចេញ​ឱ្យធ្វើ​ការ​រៀបចំ​សម្រាប់​ការ​ប្រហារជីវិត​ជន​ទាំងនេះ​ហើយ ។

សហភាព​អឺ​រ៉ុ​ប​ដែល​រួម​ប្រជុំ​កំពូល​កាលពី​ថ្ងៃ​ទី​២៣ មេ​សា នៅ​ទីក្រុង​ព្រុ​ច​សែ​ល បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ថា សហភាព​អឺ​រុ​៉​ប​ប្រឆាំង​ទាំងស្រុង​ចំពោះ​ទោស​ប្រហារជីវិត ។ បែប​នេះ​ពុំ​អាច​ឆ្លើយ​តប​ចំពោះ​ការ​រត់ពន្ធ​គ្រឿងញៀន​បាន​ឡើយ ។ នេះ​ជាស​ម្តី​របស់​ប្រធាន​ក្រុមប្រឹក្សា​អឺ​រុ​៉​បលោក DONALD TUSK ។

ប្រធានាធិបតី​បារាំង​លោក​ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ អះអាង​ថា លោក​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​រហូត​ដល់​នាទី​ចុង​ក្រោយ​ដើម្បី​កុំឱ្យ​មានការ​ប្រហារជីវិត​លោក SERGE ATLAOUI ។ ការ​លុប​ចោល​ទោស​ប្រហារជីវិត​សម្រាប់​យើង​ជា​គោលការណ៍​សំខាន់​មួយ ។ សម្រាប់​លោក SERGE ATLAOUI ការ​សម្លាប់​រូបគេ ពុំ​មែន​ជា​ការ​ដាក់ទោស​ទេ ។

អ្នកទោស​ត្រូវ​ប្រហារជីវិត​ទាំង​១០​នាក់​មាន​ជនជាតិ​អូស្ត្រាលី បារាំង ប្រេ​ស៊ី​ល ហ្វ៊ី​លី​ពី​ន នី​ហ្សេ​រី​យ៉ា ហ្គា​ណា និង​ឥណ្ឌូ​ណេ​ស៊ី ៕