ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​រដ្ឋាភិបាល​ជប៉ុន​2​រូប​ទៅ​កាន់​យ៉ា​ស៊ូ​គូ​នី

9 ឆ្នាំ មុន

យោង​តាម​កាសែត​បារាំង LE MONDE ថា សមាជិក​២​រូប​របស់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ី​ន​ហ្សូ អា​បេ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ មេ​សា បាន​ទៅ​កាន់​ទីតាំង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​យ៉ាស៊ូ​គូ​នី

យោង​តាម​កាសែត​បារាំង LE MONDE ថា សមាជិក​២​រូប​របស់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ី​ន​ហ្សូ អា​បេ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ មេ​សា បាន​ទៅ​កាន់​ទីតាំង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​យ៉ាស៊ូ​គូ​នី ក្រុង​តូ​ក្យូ ដែល​ទីតាំង​នេះ​ត្រូវ​បាន​ចិន និង​កូរ៉េ​ខាងត្បូង ចាត់ទុកជា​និមិត្តរូប​នៃ​អតីតកាល​យោធា​និយម​ជប៉ុន ។

លោកស្រី អឺ​រី​កូ យ៉ាម៉ា​តានី ប្រធាន​គណៈកម្មាធិការ​ជាតិ​ខាង​សន្តិសុខ​សាធារណៈ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​បាន​ទៅ​កាន់​យ៉ាស៊ូ​គូ​នី នា​ព្រឹក​ព្រលឹម​ដោយ​លើក​ហេតុផល​ថា នោះ​ជា​ឆន្ទៈ​ទៅ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​បណ្តា​អ្នក​ដែល​បាន​បូជាជីវិត​ដើម្បី​មាតុភូមិ ។ បន្ទាប់​មក​នា​ពាក់កណ្តាល​ថ្ងៃ រដ្ឋមន្ត្រី​ជប៉ុន​១​រូប​ទៀត លោកស្រី ហា​រូ​គូ អា​រី​មូ​រី ទទួល​បន្ទុក​បញ្ហា​ស្ត្រី​ក្នុង​ផ្ទៃ គណៈរដ្ឋមន្ត្រី​ក៏​បាន​ទៅ​កាន់​ទីនោះ​ដែរ ។

កាលពី​ថ្ងៃ​ទី​២២ មេ​សា តំណាងរាស្ត្រ​ជប៉ុន​ជាង​១០០​រូប​នៃ​គណបក្ស​ផ្សេង​ៗ ក៏​បាន​ទៅ​ទៅ​កាន់​យ៉ាស៊ូ​គូ​នី នា​ឱកាស​បុណ្យ​និទាឃ​រដូវ​ដែរ ។ ទីតាំង​យ៉ា​ស៊ូ​គូ​នី​ជា​កន្លែង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​មនុស្ស​២,៥​លាន​នាក់ ដែល​បាន​បូជាជីវិត​ដើម្បី​មាតុភូមិ ក៏​ប៉ុន្តែ​នៅ​ទីនោះ​ក៏​បាន​ចារ​ឈ្មោះ ឧក្រិដ្ឋជន​សង្គ្រាម​១៤​នាក់ ដែល​ពួក​សម្ព័ន្ធមិត្ត​កាត់ទោស​ក្រោយ​សង្គ្រាមលោក​លើក​ទី​២​ដែរ ។

ទស្សនកិច្ច​របស់​លោកស្រី យ៉ា​ម៉ាតានី នៅ​ទីនោះ​អាច​ញាំ​ុ​ង​ឱ្យ​មានការ​តវា​៉​ថ្មី​ៗ​របស់​ក្រុង​ប៉េ​កាំ​ង និង​ក្រុង​សេ​អ៊ូ​ល ដែល​ទស្សនកិច្ច​នោះ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​ជួប​គ្នា​រយៈពេល​ខ្លី​មួយ​នៅ​ទីក្រុង​ហ្សា​ការ​តា​រវាង​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង និង​លោក ស៊ី​ន​ហ្សូ​អា​បេ សំដៅ​កែ​លម្អ​ឡើង​វិញ​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​ទាំង​២​ដែល​មាន​ភាព​រកាំរកូស​នឹង​គ្នា ព្រោះតែ​ជម្លោះ​ប្រវត្តិសាស្ត្រ​និង​ដែនដី ៕