ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​វាយប្រហារ​ស្រុក​មោង​ឬ​ស្សី​រលំ​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​សង្កត់​ហាង​លក់​ម៉ូតូ​ខូច​ជាង​៣០​គ្រឿង​ និង​ផ្ទះ​ជាង​៤០​ខ្នង

10 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ យ៉ាង​ហោច​ណាស់​លំនៅ​ឋាន​ប្រជា​ពលរ​ដ្ធ​ជាង​៤០​ខ្នង​បាន​រង​ការ​ខូចខាត ខណៈ​ម៉ូតូ​ស៊េរី​ទំនើប​ៗ​ជាង​៣០​គ្រឿង​ដែល​លក់​ក្នុង​ហាង​មួយ​កន្លែង ត្រូវ​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ចល័ត​ដួល​រលំ​សង្កត់​លើ​ដែរ

ខេត្តបាត់ដំបង ​៖ យ៉ាង​ហោច​ណាស់​លំនៅ​ឋាន​ប្រជា​ពលរ​ដ្ធ​ជាង​៤០​ខ្នង​បាន​រង​ការ​ខូចខាត ខណៈ​ម៉ូតូ​ស៊េរី​ទំនើប​ៗ​ជាង​៣០​គ្រឿង​ដែល​លក់​ក្នុង​ហាង​មួយ​កន្លែង ត្រូវ​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ចល័ត​ដួល​រលំ​សង្កត់​លើ​ដែរ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំង​រយៈពេល​ជិត​១​ម៉ោង បាន​បោកបក់​ទៅ​លើ​ឃុំ​ចំនួន​៥ ក្នុងស្រុក​មោង​ឬ​ស្សី កាលពី​វេលា​ម៉ោង​២​ និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​២២​ មេ​សា​ ២០១៥​នេះ ប៉ុន្តែ​គ្មាន​របាយ​ការ​ណ៍​អំពី​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

អធិការ​នគរបាល​ស្រុក​មោង​ឬ​ស្សី លោក​គិត ហៀ​ង បាន​ឲ្យ​ដឹង​ថា ភ្លៀង​ និង​ព្រិល​បាន​បង្អុរធ្លាក់ មាន​រយៈ​ពេល​ជិត​១​ម៉ោង ថែម​ទាំង​មាន​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង​ផង បាន​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ឃុំ​ចំនួន​៥ ក្នុងស្រុក​មោង​ឬ​ស្សី គឺ​ឃុំ​មោង ឃុំ​គារ ឃុំ​ព្រៃតូច ឃុំ​កកោះ និង​ឃុំ​របស់​បង្គ​ល ដែល​បណ្ដាល​ឲ្យ​ខូចខាត​លំនៅ​ឋាន និង​ទ្រព្យសម្បត្តិ​របស់​ប្រជា​ពលរ​ដ្ធ​យ៉ាងធ្ងន់ធ្ងរ​។

លោក​ថា តាម​បាយ​ការ​ណ៍បឋម​ពី​តាម​បណ្ដា​ឃុំ​ដែល​រង​ផល​ប៉ះពាល់​ទាំងនោះ គឺ​មាន​លំ​ឋាន​ប្រជា​ពលរ​ដ្ធ​ជាង​៤០​ខ្នង​បាន​រង​ការ​ខូចខាត ក្នុង​នោះ​មាន​មួយ​ចំនួន​រលំ​ខូចខាត​ទាំងស្រុង​។ ប៉ុន្តែ​ធ្ងន់ធ្ងរ​ជាង​នេះ​គឺ​បង្គោល​អង់​តែ​ន​ទូ​រ​ស័ព្ទ​ ស្ថិត​នៅ​ភូមិ​ពោរ​១ ឃុំ​គារ ត្រូវ​ខ្យល់​បោក​រលំ​សង្កត់​លើ​ហាង​លក់​ម៉ូតូ​របស់​ក្រុមហ៊ុន​ហុងដា​មួយ​កន្លែង​យីហោ​«​ពិន​ទី​១» បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ​អស់​ជាង​៣០​គ្រឿង ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

សូម​បញ្ជាក់​ថា ខ្យល់​កន្ត្រាក់​ដ៏​សាហាវ​នេះ​ក៏​បាន​វាយលុក​ចូល​ស្រុក​កំ​រៀង​យ៉ាង​ខ្លាំង​ខ្លា​ដែរ កាលពី​រសៀល​ថ្ងៃ​ទី​២១​ មេ​សា​ ២០១៥​។ បើ​តាម​សេចក្ដី​រាយ​ការ​ណ៍ថា ខ្យល់​កន្ត្រាក់​ដែល​វាយលុក​លើ​ស្រុក​កំ​រៀង​នេះ ​បាន​បំផ្លាញ​ផ្ទះ​ប្រជា​ពលរ​ដ្ឋ​អស់​ជាង​៧០​ខ្នង ក្នុង​នោះ​មាន​មួយ​ចំនួន​ខូចខាត​ទាំងស្រុង ហើយ​បាន​បង្ក​ឲ្យ​មនុស្ស​២​នាក់របួសដោយសារ​ផ្ទះ​សង្កត់​លើ​។

ទោះជា​យ៉ាងណា​លោក​កង ប៊​ន ប្រធាន​សាខា​កាក​បាទ​ក្រហម​ខេត្ត​បាន​ឲ្យ​ដឹង​ដែរ​ថា ភ្លៀង​និង​ខ្យល់​កន្ត្រាក់​បាន​ប៉ះ​ទ​ង្កិ​ច​ខ្លាំង​ទៅ​លើ​ស្រុក​មោង​ឬ​ស្សី​តែ​មួយ​ប៉ុណ្ណោះ កាលពី​រសៀល​ថ្ងៃ​ទី​២២​ មេ​សា ប៉ុន្តែ​ហាក់​បាន​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​គួរសម​ដែរ​។ លោក​ថា អាជ្ញាធរ​ខេត្ត និង​សាខា​កាកបាទ​ក្រហម​​ខេត្ត​កំពុង​រៀបចំ​អំណោយ​បឋម ដើម្បី​ចែក​ជួន​ប្រជា​ពលរ​ដ្ឋ​ដែល​រង​គ្រោះ​ទាំងនោះ​ហើយ​៕ ​