ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទំនិញ​បើកគេច​សាកសព​នៅ​កណ្តាល​ផ្លូវក្រឡាប់ចាក់​ពង​ទា ​និង​បន្លែ​ផ្លែ​ឈើ​ពេញ​ថ្នល់

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​៖ ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​ក្រឡាប់​ចាក់ចោល​ពង​ទា ​និង​បន្លែ​ផ្លែ​ឈើ​ពាសពេញ​ថ្នល់​ កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អា​ធ្រា​ត ​ឈាន​ចូល​ថ្ងៃ​ទី​២៣ មេសា​ ២០១៥ ​ត្រង់​ចំណុច​ភូមិ​ពាល​ញែក​១

ខេត្តពោធិ៍សាត់​៖ ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​ក្រឡាប់​ចាក់ចោល​ពង​ទា ​និង​បន្លែ​ផ្លែ​ឈើ​ពាសពេញ​ថ្នល់​ កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អា​ធ្រា​ត ​ឈាន​ចូល​ថ្ងៃ​ទី​២៣ មេសា​ ២០១៥ ​ត្រង់​ចំណុច​ភូមិ​ពាល​ញែក​១ ​សង្កាត់​ផ្ទះ​ព្រៃ ​ក្រុង​ពោធិ៍សាត់ ​ដោយសារ​គេច​សាកសព​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ស្លាប់​នៅ​ណ្ដា​ល​ថ្នល់​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​​វេលា​ម៉ោង​ប្រហែល​០១​ និង​២០​នាទី​យប់​ មាន​រថយន្ត​ធុន​តូច​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​។​ ពេលមក​ដល់​ចំណុច​កើតហេតុ​បាន​បុក​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​កំពុង​ដើរ​លើ​ផ្លូវជាតិ​លេខ​៥​បណ្ដាល​ឲ្យ​ស្លាប់​ស្ដូកស្ដឹង​កណ្ដាល​ថ្នល់​រួច​ហើយ​បាន​បន្ថែម​ល្បឿន​បន្តដំណើរ​ទៅ​មុខ​ទៀត​បាត់​ស្រមោល​។​

មួយសន្ទុះ​ក្រោយមក​មាន​រថយន្ត​ធុន​ធំ​ដឹក​ពង​ទា ​និង​បន្លែ​ផ្លែ​ឈើ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដូច​គ្នា​ដែរ​។ ខណៈ​មក​ដល់​កន្លែង​កើតហេតុ​វាក់​នឹង​សាក​សពក៏​បួង​ចង្កូត​គេច​បណ្ដាល​ឲ្យ​ក្រឡាប់ចាក់​បន្លែ​ថ្លែ​ឈើ ​និង​ពង​ទា​បែក​ពេញ​ថ្នល់​តែ​ម្ដង ប៉ុន្តែ​សំណាងល្អ​មិន​ចូល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ និង​មិន​មាន​អ្នក​គ្រោះថ្នាក់​អ្វី​ដល់​មនុស្សនោះ​ទេ​។

លោក​អនុសេនីយ៍ឯក​វ៉​ន ភាព​ ប្រធាន​ផ្នែក​ចរាចរណ៍​នគរបាល​ក្រុង​ពោធិ៍សាត់​ឲ្យ​ដឹង​ថា ​រថយន្ត​ដែល​ក្រឡាប់ចាក់​អី​វ៉ា​ន់​ចោល​ពេញ​ថ្នល់​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ព​ណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3C.3053​ អ្នកបើកបរ​ឈ្មោះ​ជា នី​ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ថ្នល់​ជប៉ុន ​សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​។​

បើ​តាម​ការ​សាកសួរ​ទំនិញ​ទាំង​អស់នេះ​ដឹក​មក​ពី​ភ្នំពេញ​យក​ទៅ​បោះ​ឲ្យ​ម៉ូយ​នៅ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ ​លុះ​មក​ដល់​ខេត្តពោធិ៍សាត់​ក៏ជួប​គ្រោះថ្នាក់​ក្រឡាប់​បែប​នេះ​ទៅ​។ ​ពង​ទា​បែក​ស្ទើរ​ទាំងស្រុង​ប្រឡាក់​ពេញ​លើ​ថ្នល់ ចំណែក​បន្លែ​និង​ផ្លែ​ឈើ​ខូចខាត​ប្រហែល​៣០%​ហើយ​បាន​យក​រថយន្ត​មួយ​គ្រឿង​ទៀត​មក​សាង​បន្ត​៕ ​