ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នួន ភិ​រក្ស ណាត់ជួប ពេជ្រ ម៉ា​ប់ សាក​វិជ្ជា​គុន​នៅ​លើ​រេញ​ស៊ី​ធី​អិន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នួន ភិ​រក្ស អ្នក​ប្រដាល់​ចាស់វស្សា​មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ដែល​បានបាត់​មុខ​ពីលើ​សង្វៀន​ជា​ច្រើន​ខែ​មក​ហើយ​នោះ ពេល​នេះ​ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី ពេជ្រ ម៉ា​ប់ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​នៅ​

រាជធានី​ភ្នំពេញ ៖ នួន ភិ​រក្ស អ្នក​ប្រដាល់​ចាស់វស្សា​មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ដែល​បានបាត់​មុខ​ពីលើ​សង្វៀន​ជា​ច្រើន​ខែ​មក​ហើយ​នោះ ពេល​នេះ​ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី ពេជ្រ ម៉ា​ប់ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន​នា​ថ្ងៃអាទិត្យ ទី​២៦ មេ​សា ខាង​មុខ​នេះ ។

នួន ភិ​រក្ស ធ្លាប់​ឡើង​សង្វៀន​ប្រកួត​រាប់រយ​ដង​មក​ហើយ ដូច្នេះ​បទ​ពិសោធន៍​និង​ថ្វីដៃ​ប្រកួត​ក៏​ខ្លាំង​មិនធម្មតា​កាលពី​២-៣​ឆ្នាំ​មុន តែ​ពេល​នេះ​ដោយសារ​បាត់​មុខ​យូរ​ពេក​មិនដឹង​ថា កីឡាករ​រូប​នេះ​នៅ​ខ្លាំង​ដូច​មុន​ឬ​យ៉ាងណា ទើប​បានជា​អ្នក​រៀបចំ​កម្មវិធី​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ពេជ្រ ម៉ា​ប់ ដែល​នៅ​ខ្ចី​បទ​ពិសោធន៍​ប្រកួត​នៅឡើយ ។

តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មក នួន ភិ​រក្ស គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​ជំនាញ​ប្រើ​ផ្លែ​កែង និង​ជង្គង់​ផ្តួល​គូប្រកួត​។ ចំណែក ពេជ្រ ម៉ា​ប់ ថ្វី​ដ្បិតតែ​គេ​ឈាន​ជើង​ឡើង​សង្វៀន​ប្រកួត​មិន​បាន​យូរ​ដូច នួន ភិ​រក្ស បុ​៉​ន្តែ​កុំ​ចង់​មើលងាយ​ឱ្យ​សោះ​ព្រោះ​គេ​នៅ​ក្មេង កម្លាំង​ក៏​ខ្លាំង ថែម​ទាំង​មាន​ល្បិច​ប្រយុទ្ធ​មិន​ចាញ់​អ្នក​ប្រដាល់​ចាស់វស្សា នួន ភិ​រក្ស បុ​៉​ន្មា​ន​ឡើយ​។ ម្យ៉ាងវិញទៀត​មួយ​រយៈ​មកនេះ ពេជ្រ ម៉ា​ប់ បាន​សាង​កេរ្តិ៍ឈ្មោះ​នៅ​លើ​សង្វៀន​បាន​លឿន​គ្រាន់បើ​តាម​រយៈ​ការ​យកឈ្នះ​លើ​គូប្រកួត​ផ្ទួន​ៗ​គ្នា ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​រវាង​អ្នក​ទាំង​២​លើក​នេះ​មិនដឹង​ថា អ្នក​ណា​ផ្តួល​អ្នក​ណា​ទេ ។

ហែល វ៉ា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ជួប​ប្រកួត​ជាមួយ ចាន់ រតនៈ មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដែល​ជា​គូ​សងសឹក​នឹង​គ្នា​។ គូ​នេះ​ធ្លាប់​ជួប​គ្នា​ចំនួន​៤​លើក​រួច​មក​ហើយ ឯ​លទ្ធផល​គឺ​ចាញ់​២​ដង ឈ្នះ​២​ដង​ដូច​គ្នា​ធ្វើ​ឱ្យ​ពួក​គេ​ទាំង​២​នាក់​ហាក់​មិន​ទាន់​អស់ចិត្ត ក៏​សុំ​ឡើង​សង្វៀន​ប្រកួត​គ្នា​ម្តងទៀត ។ ចាំ​មើល​លើក​នេះ​នរណា​មានសំណាង​ដណ្តើម​បាន​ជ័យជម្នះ ។

នៅ​លើ​សង្វៀន​ដដែល​កីឡាករ​សួង សុវណ្ណ​ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​សេក គឹ​ម​រួន មក​ពី​ក្លិប​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តសៀមរាប ។ កីឡាករ​សោម ច​ន្ថា មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡុ​ង សុភា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ កីឡាករ​ព្រឿ​ង សុ​ជាតិ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ជួប​ប្រកួត​ជាមួយ​កីឡាករ​សេក ចាន់​រាជ មក​ពី​ក្លិប​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តសៀមរាប និង​កីឡាករ​ជ័យ រ៉ា​វុ​ធ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ប្រកួត​ជាមួយ​កីឡាករ​ប្រាក់ សុ​ជា មក​ពី​ក្លិប​តា​ឯក​មាន​រិ​ទ្ធ ៕