ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ដណ្តឹង​ស្រវឹង​កើត​ភ្លើង​ប្រចណ្ឌ ចាប់​នាង​អារ​.​ក​នឹង​ផ្លែ​ឡា​ម​ក្នុង​បន្ទប់ទឹក

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ឃាត់ខ្លួនបន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​ក្រៀក​នារី​ជា​គូ​ដណ្តឹង រួច​យក​ផ្លែ​ឡា​ម​អារ​.​ក​នាង​បណ្តាល​ឱ្យ​រង​របួស​ជា​ច្រើន​កន្លែង

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ឃាត់ខ្លួនបន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​ក្រៀក​នារី​ជា​គូ​ដណ្តឹង រួច​យក​ផ្លែ​ឡា​ម​អារ​.​ក​នាង​បណ្តាល​ឱ្យ​រង​របួស​ជា​ច្រើន​កន្លែង ។ ហេតុការណ៍​ផ្តើម​ចេញពី​ភ្លើង​ប្រចណ្ឌ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ មេ​សា នៅ​ភូមិ​ដំណាក់​ព្រីង ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ ។

យោង​តាម​របាយការណ៍​របស់​នគរបាល​ខេត្ត ដែល​បាន​រាយការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឯ​ល ម៉ឹក អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​នាង​ជា​គូ​ដណ្តឹង​ឈ្មោះ សាន់ ម៉ាស់ អាយុ​២២​ឆ្នាំ ទាំង​ពីរ​នាក់​ជា​ខ្មែរ​អ៊ិ​ស្លា​ម រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។ មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ទៅ​ផ្ទះ​នារី​ដែល​ជា​គូ​ដណ្តឹង ។ ពេល​ទៅ​ដល់​បាន​ជួប​នាង​ហើយ​ពេល​និយាយ​ទៅ​កាន់​នាង​ដោយ​មាន​ធុំក្លិន​ស្រា នាង​ស្រែ​កថា ស្អប់​ណាស់​អ្នក​ផឹកស្រា រួច​នាង​បាន​គេច​ឡើង​ទៅ​លើ​ផ្ទះ​បាត់​ទៅ ។ បន្ទាប់​មក​ជនសង្ស័យ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ប្រហែល​កន្លះ​ម៉ោង​ក្រោយមក​ក៏​ត្រឡប់​ទៅ​ផ្ទះ​នាង​គូ​ដណ្តឹង​ម្តងទៀត ឃើញ​នាង​ចូល​បន្ទប់ទឹក ក៏​ដើរ​តាម​ពីក្រោយ និង​ចាប់​ក្រៀក​នាង​ជាប់​ហើយ​សម្លុត​សួរ​ថា «​ស្រឡាញ់​ខ្ញុំ​ឬ​អត់​» ? នាង​ឆ្លើយ​ថា «​អញ​អត់​ស្រឡាញ់​ទេ អា​អ្នក​ផឹកស្រា​» ពេល​នោះ​ជនសង្ស័យ​ក៏​ចាប់​នាង​អារ​.​ក​នឹង​ផ្លែ​ឡា​ម​បណ្តាល​ឱ្យ​រង​របួស​។ ព្រម​ពេល​ជាមួយ​គ្នា​នោះ នារី​រង​គ្រោះ​បាន​ស្រែក​ឱ្យ​ឪពុក​ម្តាយ​នាង​ជួយ ខណៈ​ដែល​ម្តាយ​នាងរ​ត់ទៅ​ដល់​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ តែ​ក្រោយមក​ត្រូវ​ចាប់ខ្លួន​បន្ទាប់​ពី​មាន​បណ្តឹង​ពី​អ្នក​អាណាព្យាបាល​ជន​រង​គ្រោះ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​អារ​.​ក​នាង​នឹង​ផ្លែ​ឡា​មមែ​ន ព្រោះ​សង្ស័យ​ថា​នាង​មាន​ប្រុស​ថ្មី និង​ខឹង​នាង​ពេល​ចាប់​សួរ​នាង​ស្រែ​កថា «​អា​ឆ្កែ​អញ​អត់​ស្រឡាញ់​អ្ហែង​ទេ​» ទើប​រូបគេ​ទប់​កំហឹង​មិន​បាន ។

ទោះ​យ៉ាងណា​ក្តី នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត ម្តាយ​នារី​រង​គ្រោះ​ហាក់​ទទួល​នូវ​គំនាប​អ្វីមួយ ឬ អាច​ថា​ប្រហែលជា​បាន​ទទួល​សំណង​ណាមួយ​ពី​គ្រួសារ​ជនសង្ស័យ ទើប​ស្នើ​សុំ​ឱ្យ​នគរបាល​ជួយ​កុំ​យកទោស​ទណ្ឌ​អ្វី តែ​សមត្ថកិច្ច​ប្រាប់​ថា នេះ​ជា​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕