ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ស្អាត​ជិះ​ម៉ូតូឌុប​ចេញពី​ទីតាំង​ទទួល​ពលករ​ ត្រូវ​គេ​ព្រួត​វាយ​មិនដឹង​មូលហេតុ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​ពលករ​ដែល​ទើប​បញ្ជូន​ពី​ថៃ​តាម​រថយន្ត​ទ្រុង​ម្នាក់ ត្រូវ​ជន​មួយ​ក្រុម​ព្រួត​វាយ​ដោយ​មិនដឹង​ពី​មូលហេតុ​នៅ​ពេល​កំពុង​ជិះ​ម៉ូតូឌុប​ចេញពី​ទីតាំង​ទទួល​ពលករ​ទៅ​ជិះ​រថយន្តក្រុង ក្នុង​គោលដៅ​ទៅ​កាន់​រាជធានី​ភ្នំពេញ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​ពលករ​ដែល​ទើប​បញ្ជូន​ពី​ថៃ​តាម​រថយន្ត​ទ្រុង​ម្នាក់ ត្រូវ​ជន​មួយ​ក្រុម​ព្រួត​វាយ​ដោយ​មិនដឹង​ពី​មូលហេតុ​នៅ​ពេល​កំពុង​ជិះ​ម៉ូតូឌុប​ចេញពី​ទីតាំង​ទទួល​ពលករ​ទៅ​ជិះ​រថយន្តក្រុង ក្នុង​គោលដៅ​ទៅ​កាន់​រាជធានី​ភ្នំពេញ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​ជិត​៩​យប់ ថ្ងៃ​ទី​៩ មេ​សា នៅ​ភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ឈ្មោះ ភា មុំ អាយុ​២៧​ឆ្នាំ ជា​ពលករ ទើប​វិល​ត្រ​ទ្ប​ប់​ពី​ខេត្ត​ឈុ​ន​បូ​រី ប្រទេស​ថៃ មាន​ទីលំនៅ​ភូមិ​គោក​ខ្វិត ឃុំ​ទន្លាប់ ស្រុក​គិរីវង់ ខេត្តតាកែវ បាន​រង​របួស​ច្រមុះ ស្មងជើង​ខាងឆ្វេង និង​ដងខ្លួន​ដោយសារ​ត្រូវ​ជន​៤​នាក់ (​ប្រុស​១​ស្រី​៣) ព្រួត​វាយ​ធ្វើបាប​ពេល​នាង​កំពុង​ជិះ​ម៉ូតូឌុប​ទៅ​រក​រថយន្តក្រុង ។

បុរស​ឈ្មោះ កុ​ច សុ​ផា អាយុ​២៧​ឆ្នាំ ជា​អ្នកលក់​សំបុត្រ​រថយន្តក្រុង ដែល​ដឹក​ជន​រង​គ្រោះ​ប្រាប់​ថា មាន​មនុស្ស​ប្រុស​ស្រី​៤​នាក់​ឈរ​ចាំ​វាយ​ស្ត្រី​រង​គ្រោះ​ពេល​ខ្លួន​កំពុង​ដឹក​ទៅ​ទីតាំង​រថយន្តក្រុង ព្រោះ​នាង​បាន​ទិញ​សំបុត្រ​រួច​ហើយ ។ ទោះជា​យ៉ាងណា ក្រោយ​ហេតុការណ៍​កើត​ទ្បើ​ង ជនសង្ស័យ​ចំនួន​៣​នាក់ (​ប្រុស​១​ស្រី​២) ត្រូវ​បាន​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​បញ្ជាការដ្ឋាន ។

រីឯ​ជន​រង​គ្រោះ​មុន​ចេញពី​ទីតាំង​ទទួល​ពលករ​ទៅ​មូលដ្ឋាន​កង​រាជ​អា​វុ​ហត្ថ​និយាយ​ថា នាង​និង​ក្រុម​បង្ក​មិន​ដែល​ស្គាល់គ្នា​ទេ ហើយ​នាង​ថា​នឹង​ប្តឹង​ជន​ទាំងនោះ​ពី​បទ​ប្លន់ ។

តាម​ព័ត៌មាន​ចុង​ក្រោយ​នៅ​រសៀល​ថ្ងៃ​ទី​១០ មេ​សា ស្ត្រី​រង​គ្រោះ​ប្រាប់​តាម​ទូរស័ព្ទ​ថា​រឿង​រ៉ា​វ​ខាងលើ​ក្រុម​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឱ្យធ្វើ​លិខិត​សុំ​ទោស​និង​បង់​សំណង​ជំងឺ​ចិត្ត​ឱ្យ​នាង​ចំនួន​២០០០​បាតប្រាក់​ថៃ គិត​ជា​ប្រាក់​ខ្មែរ​ជាង​២០​ម៉ឺន​រៀល ដោយសារ​ភាព​ថា ពួក​គេ​វាយ​ច្រ​ទ្បំ​មនុស្ស ។

ជុំវិញ​ព័ត៌មាន​ខាងលើ លោក ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា ធាតុ​ពិត​ក្រុម​ជន​បង្ក​និង​ជន​រង​គ្រោះ​ធ្លាប់​ធ្វើការ​ជុំ​គ្នា និង​ធ្លាប់​ឈ្លោះ​គ្នា​នៅ​ឯ​ប្រទេស​ថៃ ។ ដោយសារ​ឃើញ​ជន​បង្ក​ម្នាក់​មាន​ជំងឺហឺត លោក​ក៏​សម្របសម្រួល​ឱ្យ​ពួក​គេ​សុំ​ទោស​គ្នា​ដើម្បី​បញ្ចប់រឿង ៕