បុរសបែកថ្នាំម្នាក់ឆក់លុយគេរត់ឡើងលើព្រះឆាយាល័ក្ខណ៍
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមានបុរសបែកថ្នាំម្នាក់ឆក់លុយពីអ្នកលក់បារី ហើយបានរត់ឡើងទៅលើព្រះឆាយាល័ក្ខណ៍សម្តេចព្រះ នរោត្តម សីហមុនី
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមានបុរសបែកថ្នាំម្នាក់ឆក់លុយពីអ្នកលក់បារី ហើយបានរត់ឡើងទៅលើព្រះឆាយាល័ក្ខណ៍សម្តេចព្រះ នរោត្តម សីហមុនី
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមានបុរសបែកថ្នាំម្នាក់ឆក់លុយពីអ្នកលក់បារី ហើយបានរត់ឡើងទៅលើព្រះឆាយាល័ក្ខណ៍សម្តេចព្រះ នរោត្តម សីហមុនី បង្កឲ្យមានការឆោឡោកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ មុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណជាមនុស្សបែកថ្នាំផងមានអាយុប្រមាណ២៧ឆ្នាំ រាងស្គមសក់រួញវែង សំបុរស្រអែម បានធ្វើដំណើរដោយថ្មើរជើងតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចផ្លូវលេខ១៨៤ កែងព្រះស៊ីសុវត្ថិ ឃើញអ្នកលក់បារីកំពុងតែឈររាប់លុយ ក៏ត្រូវជនបែកថ្នាំបានឆក់លុយពីអ្នកលក់បារីនោះ ហើយក៏បានរត់សំដៅព្រះឆាយាល័ក្ខណ៍ដែលគេតាំងនៅខាងមុខព្រះបរមរាជវាំង មានលំអដោយភ្លើងពណ៌ ពេលឃើញដូចនេះខាងម្ចាស់លុយមិនហ៊ានឡើងតាមទេ ព្រោះខ្លាចធ្លាក់ ក៏បានប្រាប់ទៅសណ្តាប់ធ្នាប់ខណ្ឌឲ្យជួយអន្តរាគមន៍ ។
ពេលដែលខាងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌមកដល់មានគ្នាច្រើននាក់ ធ្វើឲ្យបុរសបែកថ្នាំភ័យស្លន់ស្លោបម្រុងលោតចុះមកក្រោម ធ្វើឲ្យកម្លាំងសណ្តាប់ធ្នាប់ខណ្ឌបានឡើងតាមចាប់ជនរូបនោះឱ្យចុះមកដីវិញ ព្រោះខ្លាចជនរូបនោះលោតចុះមកក្រោមអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិត និងហៅរថយន្តសង្គ្រោះមួយគ្រឿងមកចាំអន្តរាគមន៍ផងដែរ ប៉ុន្តែពេលដែលឃើញសណ្តាប់ធ្នាប់ខណ្ឌឡើងតាម បុរសបែកថ្នាំបានតោងទម្លាក់ខ្លួនលោតចុះមកខាងក្រោយត្រូវបានសមត្ថកិច្ចដែលនៅព័ទ្ធខាងក្រោមរត់ដេញចាប់៤ទៅ៥នាក់ទម្រាំដេញចាប់បានយកទៅសួរនាំនៅសាលាខណ្ឌដូនពេញ ។
បន្ទាប់ពីមន្ត្រីសាលាខណ្ឌដូនពេញធ្វើការសួរនាំទើបដឹងថាបែកថ្នាំ ហើយបានធ្វើការទាក់ទងទៅខាងមណ្ឌលផ្តាច់គ្រឿងញៀន ឱកាសខ្ញុំ ដើម្បីបញ្ចូនបុរសរូបនោះទៅធ្វើការបន្សាបគ្រឿងញៀន ៕
ចែករំលែកព័តមាននេះ