ជោគជតារាសីអ្នកកើតឆ្នាំមមែ
លោកអ្នកកើតឆ្នាំមមែ ពង្សទេវតាស្រី នាមជាសត្វពពែ ធាតុមាស អង្សាកំណើតនៅថ្ងៃអាទិត្យ សិរីធ្លាក់មកពីដៃឆ្វេងរបស់ព្រះព្រហ្ម មូលព្រលឹងនៅនឹងដើមបារិកជាតិ និងដើមឫស្សី ។
លោកអ្នកកើតឆ្នាំមមែ ពង្សទេវតាស្រី នាមជាសត្វពពែ ធាតុមាស អង្សាកំណើតនៅថ្ងៃអាទិត្យ សិរីធ្លាក់មកពីដៃឆ្វេងរបស់ព្រះព្រហ្ម មូលព្រលឹងនៅនឹងដើមបារិកជាតិ និងដើមឫស្សី ។
លោកអ្នកកើតឆ្នាំមមែ ពង្សទេវតាស្រី នាមជាសត្វពពែ ធាតុមាស អង្សាកំណើតនៅថ្ងៃអាទិត្យ សិរីធ្លាក់មកពីដៃឆ្វេងរបស់ព្រះព្រហ្ម មូលព្រលឹងនៅនឹងដើមបារិកជាតិ និងដើមឫស្សី ។ លោកអ្នកដែលកើតឆ្នាំនេះគួរស្រោចទឹក ជ្រួយដីគល់នៃដើមបារិកជាតិ និងដើមឫស្សី ទើបនាំឱ្យកើតមានសិរី សួស្តីដល់ខ្លួន និងក្រុមគ្រួសារ ។
មនុស្សកើតឆ្នាំនេះ ជាមនុស្សមានវាសនាខ្ពស់ ជាទីត្រូវចិត្តនៃមនុស្សទូទៅ ពេលជួបទុក្ខអាសន្ន មានអ្នកធំជួយគាំពារ ។ ឫកពាសុភាពរាបសា សម្តីទន់ផ្អែមពីរោះ មានមិត្តភក្តិច្រើនមិនថានៅទីណា ប៉ុន្តែមិត្តច្រើននាំទុក្ខដល់ខ្លួន ធ្វើគុណមិនបានផល មិនចេះចងគំនុំនឹងអ្នកណាឡើយ ។ ចិត្តឆេវឆាវ ឆាប់ខឹង តែឆាប់បាត់ មានតណ្ហាខ្លាំងស្រើបស្រាលនឹងរសកាមារម្មណ៍ ប្រៀបដូចភ្លើងចំបើង មានស្នេហ៍ក្នុងខ្លួនជាទីគាប់ភ្នែកនៃមនុស្សភេទផ្ទុយ ។
ជាមនុស្សនិយាយតិច តែគិតច្រើន មុននឹងលូកដៃទៅចាប់កាន់ការងារអ្វីមួយ ប្រើគំនិតគិតហ្មត់ចត់ ល្អិតល្អន់ ។
មុខរបរដែលស័ក្តិសមជាងគេសម្រាប់មនុស្សកើតឆ្នាំមមែនេះ គឺការលក់ដូចធ្វើជំនួញ ជួញប្រែ នឹងបានក្លាយជាអ្នកមានស្តុកស្តម្ភ ពីព្រោះជាមនុស្សមានការពិចារណាល្អិតល្អន់ ។
បើធ្វើការងាររដ្ឋល្អជាមធ្យម ។ នឹងក្លាយខ្លួនទៅជាអ្នកមានបាន នៅពេលឈានដល់វ័យចំណាស់ ។
ព្យាករអ្នកកើតឆ្នាំមមែ ពីអាយុ៦ឆ្នាំ ដល់៨០ឆ្នាំ
-បុរសអាយុ៨, ១៥, ២០, ២៧, ៣២, ៣៩, ៤៤, ៥១, ៥៦, ៦៣, ៦៨, ៧៥, ៨០ឆ្នាំ និងស្ត្រីអាយុ៨, ១៣, ២០, ២៥, ៣២, ៣៧, ៤៤, ៤៩, ៥៦, ៦១, ៦៨, ៧៣,៨០ឆ្នាំ ទំនាយថា ជាឆ្នាំនាំមកនូវជោគលាភសក្ការៈ គិតប្រកបការងារ អ្វីៗតែងតែបានសម្រេចដូចសេចក្តីប្រាថ្នាគ្រប់ប្រការ ដែលអាចចែកចេញបានដូចតទៅនេះ ៖
ជោគលាភ ៖ នឹងបានទ្រព្យសម្បត្តិ លុយកាក់ មាសប្រាក់ និងវត្ថុមានតម្លៃ គ្រឿងប្រដាប់ លម្អគេហដ្ឋាន ដីធ្លី ឬបានឡើងប្រាក់ខែ និងប្រាក់បំណាច់ និងរង្វាន់ ផ្សេងៗទៀត ។
កិត្តិយស ៖ ការសិក្សា នឹងបានប្រឡងជាប់ដូចក្តីប្រាថ្នា បើនៅទំនេរនឹងបានការងារធ្វើ បើមានការងារស្រាប់ហើយនឹងបានឡើងកាន់មុខតំណែងខ្ពស់ឡើង ។
កេរ្តិ៍ឈ្មោះ ៖ នឹងបានទទួលសេចក្តីនិយមរាប់អានលើកតម្កើងមុខមាត់ពីមនុស្សក្នុងមជ្ឈដ្ឋានការងារ ឬនៅក្នុងផ្ទះ ជាទីពេញចិត្តដល់ខ្លួនឯង និងអ្នកដទៃ។
សេចក្តីសុខ ៖ នឹងបានជួបប្រទះនឹងសេចក្តីស្នេហ៍ដ៏បរិសុទ្ធ ឯអ្នកដែលមានគូគ្រងហើយ នឹងមានបុត្រជាទីស្រឡាញ់ពេញចិត្ត សេចក្តីសុខនឹងកើនទ្វេឡើងថែមទៀត ។
-បុរសអាយុ ៣២, ៣៩, ៤៤, ៥១, ៥៦ឆ្នាំ និងស្ត្រីអាយុ ៣២, ៣៧, ៤៤, ៤៩ឆ្នាំ ទំនាយថា បើរៀបអាពាហ៍ពិពាហ៍ហើយ នឹងមានបុត្រ បើនៅលីវនឹងបានរួមរក្សអភិរម្យ សមដូចក្តីប្រាថ្នា ឬបានទទួលលាភសក្ការជាវត្ថុមានជីវិត ផ្សេងៗទៀត ចូលមកនៅក្នុងផ្ទះ ។
+បុរសអាយុ ៧, ១៦, ១៩, ២៨, ៣១, ៤០, ៤៣, ៥២, ៥៥, ៦៤, ៦៧, ៧៦, ៧៩ឆ្នាំ និងស្ត្រីអាយុ ៦, ១៥, ១៨, ២៧, ៣០, ៣៩, ៤២, ៥១, ៥៤, ៦៣, ៦៦, ៧៥, ៧៨ឆ្នាំ ទំនាយថា ជាឆ្នាំនាំមកនូវគ្រោះកាច ឱ្យប្រញាប់ប្រុងប្រយ័ត្នខ្លួនដែលអាចចែកចេញបានដូចតទៅនេះ ៖
១-នឹងជួបប្រទះរឿងទុក្ខសោកខូចចិត្ត ដោយពពួកសត្រូវ ក្រុមពាលទាំងឡាយប៉ុនប៉ងព្យាបាទ កុំធ្វើដំណើរទៅទីស្ងាត់ និងពេលរាត្រី ព្រោះនឹងត្រូវចោរខ្មួយគំរាមកំហែង ។
២-រោគាព្យាធិបៀតបៀនកាយ សត្វអាសីរ្ពិស ទិចខាំធ្វើឱ្យអស់សេចក្តីសុខ ។
៣-លុយកាក់ត្រូវចំណាយច្រើនទាំងក្នុងផ្លូវដែលចាំបាច់ និងមិនចាំបាច់ ដែលអាចហៅបានថា ជាឆ្នាំដែលចុះដើមទុនក្នុងផ្លូវដែលចាំបាច់ និងផ្លូវមិនចាំបាច់ បើធ្វើជំនួញជួញប្រែនឹងត្រូវខាតដើមទុន ។
៤-សង្ឃឹមផលប្រយោជន៍ទៅលើផ្លូវអ្វី ច្រើនតែខុសភ្លាំងភ្លាត់ ប្រាក់ចំណូលតិចជាងប្រាក់ចំណាយ ឬបានមកហើយចាយអស់ទៅវិញ ។
៥-បងប្អូនញាតិមិត្តដែលធ្លាប់ស្រឡាញ់រាប់អានគ្នានឹងប្រែក្លាយជាសត្រូវ ។
៦-ទីលំនៅ ឬកន្លែងធ្វើការត្រូវផ្លាស់ប្តូរ ឬធ្វើដំណើរទៅស្រុកឆ្ងាយ ឬបើលោកអ្នកមិនចាកចេញទៅទេ ក៏គង់មានមនុស្សនៅក្នុងផ្ទះចាកចេញទៅដែរ ។
៧-រងទទួលសេចក្តីយ៉ាប់យឺុន លំបាកលំបិន ឬនឿយហត់ជាខ្លាំង ទាល់តែមានមានះ អត់ធន់ ។
៨-ធ្វើការងារជាមួយអ្នកដទៃនឹងត្រូវគេឆបោក បងប្អូនញាតិមិត្តស្និទ្ធស្នាលប្រែក្លាយជាសត្រូវ កន្លែងធ្លាប់នៅនឹងត្រូវក្តៅក្រហាយ ឬត្រូវគេបណ្តេញចេញ ចិត្តថ្លើមអន្ទះអន្ទែង ។
-បុរសអាយុ ៦, ១៧, ១៨, ២៩, ៣០, ៤១, ៤២, ៥៣, ៥៤, ៦៥, ៦៦, ៧៧, ៧៨ឆ្នាំ និងស្ត្រីអាយុ ១០, ១១, ២២, ២៣, ៣៤, ៣៥, ៤៦, ៤៧, ៥៨, ៥៩, ៧១, ៧២, ៨២ឆ្នាំ ទំនាយថា ឆ្នាំនេះជាឆ្នាំនៃប្រក្រតីកាល គឺមិនល្អណាស់ ហើយក៏មិនអាក្រក់ណាស់ណាដែរ ការសិក្សាត្រឹមប្រឡងជាប់មិនធ្លាក់ ប្រកបការងារបានផលល្មម បើធ្វើជំនួញជួញប្រែបានត្រឹមរួចដើម ។
បងប្អូនញាតិមិត្តជិតឆ្ងាយ បើឧស្សាហ៍ទៅមករាប់គ្នា ទើបអាចផ្សារភ្ជាប់ចំណងសាមគ្គីបានល្អ ។ ការងារ អ្វីៗអាស្រ័យដោយការព្យាយាម ហើយប្រើការពិនិត្យពិចារណាល្អិតល្អន់ ទើបអាចរកផលកម្រៃបាន ។
សេចក្តីស្នេហាត្រូវប្រើសេចក្តីមានះព្យាយាម ទើបសម្រេចផល និងអាចរឹតចំណងស្នេហារវាងគ្នានឹងគ្នាបានជាបង្គួរ គឺមិនល្អពេក ហើយក៏មិនអាក្រក់ពេក តែក៏មិនអាក្រក់ពេកដល់ថ្នាក់ដាច់ដោចលែងលះគ្នានោះដែរ ។
-បុរសអាយុ ១១, ១២, ២៣, ២៤, ៣៥, ៣៦, ៤៧, ៤៨, ៥៩, ៦០, ៧១, ៧២ឆ្នាំ និងស្ត្រីអាយុ ១៦, ១៧, ២៨, ២៩, ៤០, ៤១, ៥២, ៥៣, ៦៤, ៦៥, ៧៦, ៧៧ឆ្នាំ ។ ទំនាយថា ឆ្នាំនេះស្រមោលអន្ទោលតាមប្រាណ គឺនៅឆ្នាំនេះ បើលោកអ្នកធ្វើល្អនឹងបានទទួលផលល្អ បើធ្វើអាក្រក់នឹងទទួលផលអាក្រក់ តបស្នងវិញយ៉ាងប្រាកដ ។ ធ្វើការងារ អ្វីៗប្រដូចទៅនឹងស្រមោលអន្ទោលតាមប្រាណ ខុសហើយគឺត្រូវទទួលផលកម្មដោយគ្មានការអភ័យ ឬបន្ធូរបន្ថយ គ្មានផ្លូវនឹងផ្លាស់ប្តូរកែកុន ថាធ្វើអាក្រក់ឱ្យក្លាយទៅជាល្អ ឬធ្វើល្អឱ្យក្លាយទៅជាអាក្រក់បានទេ បើទុកជាគេជួយក៏ជួយមិនរួចដែរ ។
-បុរសអាយុ ៩, ១៤, ២១, ២៦, ៣៣, ៣៨, ៤៥, ៥០, ៥៧, ៦២, ៦៩, ៧៤, ៨១ឆ្នាំ និងស្ត្រីអាយុ ៧, ១៤, ១៩, ២៦, ៣១, ៣៨, ៤៣, ៥០, ៥៥, ៦២, ៦៧, ៧៤, ៧៩ឆ្នាំ ទំនាយថា ឆ្នាំនេះជាឆ្នាំនៃការមានជោគលាភ ប៉ុន្តែនឹងល្អបានទៅតាមលំដាប់ គឺចាប់តាំងពីដើមឆ្នាំ ហើយនឹងចេះតែកើន ទ្វេឡើងៗ ពីតិចទៅច្រើនជាលំដាប់ រហូតដល់ចុងឆ្នាំ ។ ការសិក្សានឹងចេះតែរីកចម្រើនទៅមុខ បន្តិចម្តងៗ លុះដល់ចុងឆ្នាំទើបល្អពេញកម្រិត ។
ការងារ អ្វីៗក៏ដូចគ្នាដែរ នៅដើមឆ្នាំមិនសូវមានការរីកចម្រើនខ្លាំងប៉ុន្មានទេ លុះដល់កណ្តាលឆ្នាំទើបឃើញផលល្អជាមធ្យម លុះចុងឆ្នាំទើបទទួលផលពេញបរិបូរណ៍ ។ ភាពរីកចម្រើននឹងឃើញបានចាប់ពីខែឧសភាឡើងទៅ ហើយចេះតែកើនចម្រើនតទៅជាលំដាប់ រហូតពេញលេញបរិបូរណ៍នៅចុងឆ្នាំ ។
-បុរសអាយុ ១០, ១៣, ២២, ២៥, ៣៤, ៣៧, ៤៦, ៤៩, ៥៨, ៦១, ៧០, ៧៣, ៨២ឆ្នាំ និងស្ត្រីអាយុ ៩, ១២, ២១, ២៤, ៣៣, ៣៦, ៤៥, ៤៨, ៥៧, ៦០, ៦៩, ៧២, ៨១ឆ្នាំ ទំនាយថា ឆ្នាំនេះជាឆ្នាំមានគ្រោះថ្នាក់ធំ ចូរប្រុងប្រយ័ត្នឱ្យមែនទែន ព្រោះហេតុនឹងកើតឡើងបានជាច្រើនប្រការគឺ ៖
១-កើតហាយនៈ លិចលង់ ត្រូវខូចខាត លុយកាក់អស់រលីងពីខ្លួន ។
២-កើតការផ្លាស់ប្តូរ ព្រាត់ប្រាសនិរាសចាកចោលគ្នា ដោយសត្រូវធ្វើទោស ឬជួបសេចក្តីទុក្ខលំបាក ឬត្រូវធ្វើដំណើរទៅស្រុកឆ្ងាយដោយមានហេតុចាំបាច់។
ចំពោះអ្នកដែលមានបំណងនឹងផ្លាស់ប្តូរ ឬចង់ធ្វើដំណើរ រមែងបានដូចបំណង ។
៣-បងប្អូនញាតិមិត្ត ជាទីស្រឡាញ់នឹងប្រែក្លាយទៅជាសត្រូវស្អប់ខ្ពើមគ្នា ។
៤-ត្រូវគេឆបោក កេងប្រវ័ញ្ច ធ្វើបាបឱ្យខូចខាតនូវរបស់ជាទីស្រឡាញ់ ហួងហែងជាទីគាប់ចិត្ត ។
៥-ត្រូវចោរលួច ឬភ្លើងឆេះឱ្យបានទទួលសេចក្តីក្តៅក្រហាយនឹងការខកចិត្ត ។
៦-អ្នកធ្វើការជាមួយគ្នា មានគំនិតផ្តន្ទាឈ្នានីស ឬរង់ចាំចាប់កំហុស ជាហេតុធ្វើឱ្យទទួលទោសទណ្ឌធ្វើការងារច្រើនលើសលន់ ប៉ុន្តែសេចក្តីគួរគាប់គ្មាន ត្រូវគេបោក បញ្ឆោតក្នុងផ្លូវអកុសល ។
ថ្ងៃជាសិរីមង្គល
ថ្ងៃដែលជាសិរីមង្គល ដើម្បីជ្រើសរើសសម្រាប់ប្រើក្នុងពិធី សំខាន់ៗរបស់ខ្លួន ដូចជារៀបអាពាហ៍ពិពាហ៍ លើករាសីបុណ្យទាន ធំៗ ពិធីជាមង្គល ផ្សេងៗដែលទាក់ទងនឹងសុវត្ថិភាពសេចក្តីចម្រុងចម្រើន រុងរឿងក្នុងជីវិត ត្រូវតែចាប់ផ្តើមឡើងជាដំបូងគឺថ្ងៃ ៖ ១-ថ្ងៃអាទិត្យ ២-ថ្ងៃចន្ទ ៣-ថ្ងៃពុធ ៤-ថ្ងៃព្រហស្បតិ៍ ។
បើប្រុស គួរជ្រើសរើសគូស្រករដែលមានឆ្នាំកំណើតឆ្នាំថោះ ឆ្នាំវក ។
បើប្រុស មិនគួរជ្រើសរើសគូស្រករដែលមានឆ្នាំកំណើត ឆ្នាំម្សាញ់ ឆ្នាំឆ្លូវ ឆ្នាំមមែ និងឆ្នាំកុរ ។
បើស្រី គួរជ្រើសរើសគូស្រករដែលមានឆ្នាំកំណើត ឆ្នាំថោះ ឆ្នាំកុរ និងឆ្នាំរោង ។
បើស្រី មិនគួរជ្រើសរើសគូរស្រករដែលមានឆ្នាំកំណើត ឆ្នាំខាល ឆ្នាំមមែ និងឆ្នាំច ៕
ចែករំលែកព័តមាននេះ