ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្អាកអាជីវកម្មបណ្តោះអាសន្ន ​​បន្ទាប់​ពី​គ្លីនិក ​កែវ ចិន្តា បង្កើតកូន​​ស្លា.ប់​ម្តាយ

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ គ្លីនិក​ព្យាបាល​សម្ភព​យីហោ កែវ ចិន្តា ដែល​បង្កើតកូន​ហើយ​ស្លា.ប់​ម្តាយ ឥឡូវ​ត្រូវ​បាន​ខាង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​ ចុះ​ផ្អាក​​ការធ្វើ​អាជីវកម្ម​បណ្តោះអាសន្ន​សិន រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត

ខេត្តកំពង់ស្ពឺ ៖ គ្លីនិក​ព្យាបាល​សម្ភព​យីហោ កែវ ចិន្តា ដែល​បង្កើតកូន​ហើយ​ស្លាប់​ម្តាយ ឥឡូវ​ត្រូវ​បាន​ខាង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​ ចុះ​ផ្អាក​​ការធ្វើ​អាជីវកម្ម​បណ្តោះអាសន្ន​សិន រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត ។

លោក​អោម វណ្ណ​ថន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ បានឱ្យ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ដឹង​ថា លោក​បាន​ចុះ​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​គ្លីនិក ​កែវ ចិន្តា បណ្តោះអាសន្ន​ បន្ទាប់​ពី​មាន​បញ្ហា ហើយ​លោក​នឹង​បង្កើត​គណៈកម្មការ​ ធ្វើការ​ស្រាវជ្រាវ ​បើសិនជា​រក​ឃើញ​ថា មាន​បញ្ហា​ខាង​បច្ចេកទេស ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​ពិតមែន​ នឹងបិទ​អាជីវកម្ម​តែម្តង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៥ ស្ត្រី​ម្នាក់​ត្រូវ​បាន​ប្តី​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ហើយ​បាន​ស្លាប់​បន្ទាប់​ពី​សម្រាលកូន​ហើយ​ធ្លាក់ឈាម​មិន​ឈប់​នៅ​ក្នុង​គ្លីនិក​យីហោ កែវ ចិន្តា រួច​មក «គ្លីនិក​យីហោ កែវ ចិន្តា បង្កើត​កូន​ស្លាប់​ម្តាយ» ៕