ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ឈើ​ឧកញ៉ា​ម្នាក់​នៅ​អូរ​រាំង​ឪ​មិនបាច់​ចូល​ថ្លឹង​ជញ្ជីង​ថ្នល់ទទឹង​ពេល​យប់​

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ធុន​យក្ស​១​គ្រឿង​ប្រភេទ​យី​ឌុ​ប ដឹក​ជំនៀរ​ឈើ​ពេញ​ដែល​គេ​ស្គាល់​ថា ជា​របស់ លោក​ឧកញ៉ា​ល្បីល្បាញ​ខាង​ជំនួញ​ឈើ មាន​ទីលំនៅ​ក្នុងស្រុក​អូ​រាំង​ឪ បាន​ខូច​នៅ​លើ​ថ្នល់

ខេត្ត​ត្បូងឃ្មុំ ៖  រថយន្ត​ធុន​យក្ស​១​គ្រឿង​ប្រភេទ​យី​ឌុ​ប ដឹក​ជំនៀរ​ឈើ​ពេញ​ដែល​គេ​ស្គាល់​ថា ជា​របស់​លោក​ឧកញ៉ា​ល្បីល្បាញ​ខាង​ជំនួញ​ឈើ មាន​ទី​លំនៅ​​​ក្នុងស្រុក​អូ​រាំង​ឪ បាន​ខូច​នៅ​លើ​ថ្នល់ជាតិ​លេខ​៧ ត្រង់​ទឹកដី​ភូមិ​បេង ឃុំ​ដារ ស្រុក​មេមត់ រយៈពេល​៤​ទៅ​៥​ថ្ងៃ​ហើយ​មិន​ដែល​ត្រូវ​បាន​គេ​សង្ស័យ​​ថា មាន​បង្កប់​ឈើប្រណីត​ពី​ខាងក្រោម​ផង​ដែរ ។

តាម​អ្នក​រត់ការ​រថយន្ត​ដឹកឈើ​ខាងលើ​ឈ្មោះ នី ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៩ មេ​សា ២០១៥ នេះ​ថា ឈើ​ចំនួន​១​រថយន្ត​នេះ គាត់​បាន​ទៅ​ទិញ​ពី​ក្រុម​ហ៊ុន​ក្នុងស្រុក​មួយ​នៅ​ខេត្តរតនគិរី ជា​របស់​លោក​ឧកញ៉ា​ម្នាក់ មានផ្ទះ​នៅ​ស្រុក​អូរ​រាំង​ឪ  ក្នុង​តំលៃ​៣៥០​ដុល្លារ  ដើម្បី​យក​ទៅ​លក់​នៅ​ស្រុក​ស្វាយ​អន្ទរ ខេត្តព្រៃវែង ដូច​សព្វមួយដង ។

អ្នក​រត់ការ​ឈើ​ជា​ស្ត្រី​ខាងលើ​បាន​ប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​រថយន្ត​នេះ បើក​មក​ដល់​ត្រង់​ភូមិ​បេង ឃុំ​ដារ ស្រុក​មេមត់ ក៏​ស្រាប់តែ​ខូច​រថយន្ត​ចំនួន​៤​ទៅ​​៥​ថ្ងៃ​ហើយ មិន​ទាន់​ជួសជុល​រួច​ទៀត ។ ប្រសិនបើ​ឈើ​នេះ ដឹក​យក​ទៅ​លក់​ដល់​គោលដៅ​នោះ នឹង​អាច​លក់​បាន​ចំនួន​ប្រហែល​២.០០០​ដុល្លារ​ផង​ដែរ ក្រោយ​ពី​បាន​ផាត់​ថ្លៃ​រត់ការ​តាម​ផ្លូវ​អស់​ប្រហែល​២០០​ដុល្លារ គាត់​អាច​ចំណេញ​នៅ​សល់​លុយ​១​លាន​រៀល ហើយ​ថា នៅ​ពីក្រោម​មិន​មាន​បង្កប់​ឈើប្រណីត​នោះ​ទេ ។

តាម​ប្រភព​ក្រៅផ្លូវការ​បាន​លួច​ខ្សឹប​ប្រាប់​ឲ្យ​ដឹង​ថា  នៅ​ពេល​យប់​ស្ងាត់​រថយន្ត​ដឹកឈើ​របស់​លោក​ឧកញ៉ា​ម្នាក់​នៅ​ស្រុក​អូរ​រាំង​ឪ ចេញ​មក​ទាំង​ខ្សែ​បន្ត​គ្នា​ពេល​មក​ដល់ ស្ថានីយ​ជញ្ជីង​ថ្នល់ទទឹង ស្ថិត​នៅ​ឃុំ​ជុប ស្រុក​ត្បូងឃ្មុំ​នោះ កម្រ​ឃើញ​ចូល​ថ្លឹង ភាគច្រើន​ទៅ​បង្ហួស ដោយ​មាន​មេកា​របស់​លោក​ឧកញ៉ា​រត់ការ​ជាមួយនឹង​ជ​ញ្ជី​នោះ គឺ OK តែ​ម្តង ។ 

ចំណែក​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រាល់​ថ្ងៃនេះ​នៅ​ស្រុក​មេមត់ មាន​ឃ្លាំង​ស្តុក​ឈើ​ប្រណីត​ជិត​១០​កន្លែង​ដូច​ជា ១-​ឈ្មោះ​ដេ​ត ២-​ឈ្មោះ​តក  ៣-​ឈ្មោះ​ឈឿ​ន ៤-​ឈ្មោះ​បុត្រ ៥-​ឈ្មោះ​យោ ៦-​ឈ្មោះ​ភាព រួម​នឹង​អ្នក​ល្បី​ៗ​ជា​ច្រើន​ទៀត  សុទ្ធ​សឹង​ជា​ក្រុម​ឈ្មួញ​ដុះ​ស្លែ ។       

សូម​បញ្ជាក់​ថា នៅ​ពេល​ណា​ដែល​ឈើ​ប្រមូល​ពី​ការ​ដឹក​តាម​រថយន្ត​តូច​ៗ​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ បាន​ច្រើន​ហើយ​នោះ គេ​នឹង​ឲ្យ​រថយន្ត​សាំង​យ៉ុ​ង​ដឹក​បន្ត​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​ព្រំដែន ជាប់​ប្រទេស​វៀតណាម​នៅ​ពេល​យប់​ស្ងាត់​។ កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​ឃ្លាំង​ស្តុក​ឈើ​មួយ​នៅ​ស្រុក​មេមត់ ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​ចុះ​ទៅ​បង្ក្រាប ដោយ​លេចឮ​ថា គ្រាន់តែ​ប្រមូល​ឈើ​បាន​បន្តិច​ប៉ុណ្ណោះ ក៏​ដកថយ​ទៅ​វិញ សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​របស់​ឈ្មួញ​ទេ​ដឹង ។  រាល់ពេល​យប់​ថ្ងៃ​នៅ​ស្រុក​មេមត់ មាន​រថយន្ត​តូច​ធំ​ដឹកឈើ​ឆ្លងកាត់  ដោយ​ស្ថាប័ន​ហាក់បីដូចជា​ងាប់​ត្រកៀក​ស្តូក​តែ​ម្តង ៕