ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សព​សិស្សសាលា​នៅ​ព្រៃវែង​ម្នាក់​ទៅ​លេង​រតនគិរី លង់ទឹក​ស្លា.ប់​ក្នុង​បឹង​យក្ស​ឡោម

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ សព​សិស្សសាលា​នៅ​ព្រៃវែង​ម្នាក់​ទៅ​លេង​រតនគិរី លង់ទឹក​ស្លា.ប់​ក្នុង​បឹង​យក្ស​ឡោម​ត្រូវ​បាន​សមត្ថកិច្ច​រុករក​ឃើញ​ហើយ​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៥​នេះ ។​ហើយ​សព​សិស្ស​ស្រី​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​បង្អែក​ខេត្តរតនគិរី

ខេត្តរតនគិរី ៖ សព​សិស្សសាលា​នៅ​ព្រៃវែង​ម្នាក់​ទៅ​លេង​រតនគិរី លង់ទឹក​ស្លាប់​ក្នុង​បឹង​យក្ស​ឡោម​ត្រូវ​បាន​សមត្ថកិច្ច​រុករក​ឃើញ​ហើយ​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៥​នេះ ។​ហើយ​សព​សិស្ស​ស្រី​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​បង្អែក​ខេត្តរតនគិរី ដើម្បី​រង​ចាំ​ក្រុម​គ្រួសារ​ទៅ​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួរ​បញ្ជាក់​ថា​សិស្ស​ស្រី​ម្នាក់​ទៅ​ដើរ​លេង​កម្សាន្ត​ជាមួយ​ជីដូន​នៅ​ខេត្តរតនគិរី បាន​លង់ទឹក​ស្លាប់ ខណៈ​ដើរ​តាម​មាត់បឹង ក៏​រអិល​ជើង​ធ្លាក់​ចូល​បឹង​យក្ស​ឡោម ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០៧ មេ​សា ២០១៥ នៅ​ចំណុច​បឹង​យក្ស​ឡោម ស្ថិត​ក្នុង​សង្កាត់​បឹង​យក្ស​ឡោម ក្រុង​បាន​លុង ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ស្រី ធា អាយុ​១៧​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ព្រៃ​ព្នៅ រស់នៅ​ក្នុងភូមិ​-​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មក​ដល់​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​អង្គារ​ដដែល​នេះ សាកសព​មិន​ទាន់​បាន​ត្រូវ​រាវរក​ឃើញ​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​ស្នងការ​នគរបាល​ខេត្ត​បាន​និង​កំពុង​ចាត់​កម្លាំង​ជា​ច្រើន​មុជ​រាវរក ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​សារព័ត៌មាន​កោះសន្តិភាព ៕