រាជធានីភ្នំពេញ៖ភ្លៀងកក់ខែមួយមេធំធ្វើឲ្យដើមឈើជាច្រើនដើមបានបាក់រលំសង្កត់លើទ្រូងផ្លូវ និងរថយន្តមួយគ្រឿងបានរងការខូចខាតដោយដើមឈើសង្កត់លើ ចំណែកបង្គោលភ្លើងតូចៗក៏បាក់ធ្លាក់ខ្សែភ្លើងមកលើផ្លូវ រីឯស្តង់ផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនទូរស័ព្ទមួយក៏បានដួលរលំទាំងស្រុងតែម្តង ។ ប៉ុន្តែអ្វីគួរកត់សម្គាល់នោះក៏មានរថយន្តដឹកទំនិញសំពីងសំពោងបើកទាក់ដាច់ខ្សែភ្លើមកលើដងផ្លូវ ជាហេតុធ្វើឲ្យផ្លូវនៅក្នុងរាជធានីភ្នំពេញមួយចំនួនបានកកស្ទះ ។ភ្លៀងបានចាប់ផ្តើលបង្អុលវេលាម៉ោ៨យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ លាយលំដោយខ្យល់កន្ទ្រាក់ខ្លាំង ជាហេតុធ្វើឲ្យមេឃខ្មៅងងឹតពិបាកក្នុងការធ្វើចរាចរណ៍ផងដែរ ។
ជាមួយគ្នានោះប្រជាពលរដ្ឋបង្ហាញនៅក្តីព្រួយបារម្ភណ៍យ៉ាងខ្លាំងចំពោះបង្គោលភ្លើងតូចៗមួយចំនួនបានបាក់សង្កត់ទៅលើទ្រូងផ្លូវ ហើយបញ្ហាប្រឈមនោះគឺខ្សែភ្លើងទាំងអស់សុទ្ឋតែមានចរន្ត ដូច្នេះហើយវាអាចឆក់ ធ្វើឲ្យបាត់បង់អាយុជីវិតបានគ្រប់ពេល ចឹងហើយប្រជាពលរដ្ឋបានសំណុំពរយ៉ាងទទូចសុំឲ្យខាងអគ្គិសនីកម្ពុជាមេតា្តត្រួតពិនិត្យឲ្យបានត្រឹមត្រូវតាមស្តងដាបច្ចេកទេសផង ៕
ចែករំលែកព័តមាននេះ