រាជធានីភ្នំពេញ៖ ខណៈពេលអ្នកកាសែត២នាក់ចូលទៅញ៉ាំគុយទាវនៅហាងតាមចិញ្ចើមផ្លូវ ដោយញ៉ាំមិនទាន់បានប៉ុន្មានផង ស្រាប់តែឃើញអ្នកលក់គុយទាវឈ្លោះប្រកែកគ្នាជាមួយអ្នកលក់គុយទាវនៅជាប់គ្នា ឃើញដូចនេះអ្នកកាសែតបាននិយាយឃាត់ថាកុំឈ្លោះគ្នា ព្រោះសុទ្ឋតែបងប្អូននោះទេ ។ មិនបានប៉ុន្មានផងស្រាប់តែសមត្ថិច្ចប៉ូលិសដែលជិះល្បាតបានឃើញ ក៏ចូលទៅ ប៉ុន្តែអ្វីដែលហួសចិត្តនោះ គឺលោកមេប៉ុស្តិ៍បឹងកក់១បានស្ទុះទៅក្របួច កអាវរុញច្របាច់ កអ្នកកាសែតម្នាក់ក្នុងចំនោម២នាក់នោះទៅវិញ ថាកុំចេះដឹងរឿងគេ មិនតែប៉ុណ្ណោះ បានគំរាមវ៉ៃខ្នោះទៅអ្នកកាសែតរូបនោះថែមទៀតផង ។គេមិនដឹងថាលោកមេប៉ុស្តិ៍មានកំហឹងមកពីណានោះទេ តែទំនងជាបង្ក្រាបបទល្មើសមិនបានហើយទើបខឹងគោមកវ៉ៃរទះបែបនេះនោះ ។
ហេតុការណ៍ដែលធ្វើឲ្យមានការិះគន់ពីសំណាក់ប្រជាពលរដ្ឋនេះបានកើតឡើងនៅវេលាម៉ោង១និង១០នាទីអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ នៅរង្វង់មូលទួលគោក ក្នុងង្កាត់បឹងកក់២ ខណ្ឌទួលគោក ៕
ចែករំលែកព័តមាននេះ