ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ហាម​មិន​ឱ្យ​ដេក​ជា​មួយ​គូ​ស្នេហ៍​បន្តទៀត កម្លោះ​ព្រៃ​ភ្នំ​ម្នាក់​ចង.ក​សម្លា.ប់​ខ្លួន​

9 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ កម្លោះ​ព្រៃ​ភ្នំ​មួយ​រូប​ជនជាតិ​ដើម​ភាគតិច​ ត្រូវ​ម្តាយ​បំបែក​ស្នេហ៍​បាន​ចង.ក​សម្លា.ប់​ខ្លួន​ក្នុង​ខ្ទម​ចាំចំការ​កាលពី​វេលា​ម៉ោង​១២​យប់​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៥ ស្ថិត​នៅ​ក្នុងភូមិ​ធួ​យ​អម្ពិល ឃុំ​ចា​អ៊ុ​ង ស្រុក​អូរ​ជុំ ខេត្តរតនគិរី​ ។

ខេត្ត​រតនគិរី ៖ កម្លោះ​ព្រៃ​ភ្នំ​មួយ​រូប​ជនជាតិ​ដើម​ភាគតិច​ ត្រូវ​ម្តាយ​បំបែក​ស្នេហ៍​បាន​ចងក​សម្លាប់​ខ្លួន​ក្នុង​ខ្ទម​ចាំចំការ​កាលពី​វេលា​ម៉ោង​១២​យប់​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៥ ស្ថិត​នៅ​ក្នុងភូមិ​ធួ​យ​អម្ពិល ឃុំ​ចា​អ៊ុ​ង ស្រុក​អូរ​ជុំ ខេត្តរតនគិរី​ ។

​បើ​តាម​ម្តាយ​ជន​រង​គ្រោះ​ ឈ្មោះខាំ សម័យ អាយុ​៥៨​ឆ្នាំ ជនជាតិ​គ្រឹ​ង​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ គាត់​មាន​ប្តី​ឈ្មោះ​រវេ​ង ឌី​ន អាយុ​៦០​ឆ្នាំ ជនជាតិ​ច្រា​យ មានកូន​៦​នាក់ ហើយ​កូន​ដែល​ចងក​សម្លាប់​ខ្លួន​នេះជា​កូន​​ពៅ​គេ ដែល​មានឈ្មោះដែង ខាត់ អាយុ​១៧​ឆ្នាំ ។ ស្ត្រី​ជា​ម្តាយ​​បាន​រៀបរាប់​ទៀត​ថា មុន​ពេល​កើតហេតុ​ប្រហែល​ម៉ោង​៨​យប់​ ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៥ កូនប្រុស​របស់​គាត់​​បាន​ជិៈ​កង់​ម្នាក់​ឯង​ទៅ​ចំការ​ ចំងាយ​៣-៤​គីឡូម៉ែត្រពី​ផ្ទះ ដោយ​ប្រាប់​រូប​គាត់​ថា​ ទៅ​ដេក​ចាំចំការ​ លុះ​ពេល​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៥ រូប​គាត់​ជា​ម្តាយ និង​ប្តី​បាន​ទៅ​ចំការ​ដែរ ស្រាប់តែ​ប្រទះ​ឃើញ​កូន​គាត់​ចងក​នឹង​ធ្នឹម​រោង​ចាំចំការ​ស្លាប់​បាត់​ទៅ​ហើយ​ ។

ម្តាយ​ជន​រង​គ្រោះ​ប្រាប់​បន្ត​ទៀត​ថា​ រយៈពេល​ពីរ​ខែ​ជាង​មក​ហើយ​កូនប្រុស​របស់​គាត់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កេ្ម​ង​ស្រី​ម្នាក់​អាយុ​១៧​ឆ្នាំ​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ហើយ​រវាង​ជន​រង​គ្រោះ​ និង​ប្អូនស្រី​ជីដូនមួយ​នេះ​មាន​រោង​ចាំចំការ​នៅ​ក្បែរ​គ្នា​ប្រ​ហែល​ជា​១០​ម៉ែត្រ​ ហើយ​ថែម​ទាំង​បាន​ដេក​ជាមួយ​គ្នា​ជា​ញឹកញាប់​ ។ ម្តាយ​ជន​រង​គ្រោះ​ដឹង​ពី​ទំនាក់ទំនង​ស្នេហានេះ​ គាត់​បាន​ហាមឃាត់​កូនប្រុស​មិន​ឲ្យ​ដេក​ពួន​ជាមួយ​គ្នា​បន្ត​ទៀត ព្រោះ​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា គឺ​ខ្មាស់​បងប្អូន​អ្នក​ភូមិ ហើយ​កូនប្រុស​របស់​គាត់​មិន​តបត​ទៅ​ម្តាយ​វិញ​ទេ ស្រាប់តែ​គិត​ខ្លី​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​ចងក​បែប​នេះ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​​ធ្វើការ​ត្រួតពិនិត្យ​សព​ដោយ​មាន​ប៉ូលិស​បច្ចេកទេស​ខេត្ត​ និង​ប៉ូលិស​អធិការ​ស្រុក​អូរ​ជុំ​ ។

លោក​អនុសេនីយ៍ឯក​ផា​ន ចាន់​ថន អធិការរង​ស្រុក​អូរ​ជុំ ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​​ពុំ​មាន​ស្នាក​ស្នាម​អ្វី​នោះ​ទេ ពោល​គឺ​យក​ខ្សែ​អង្រឹង​ចង​ក​ខ្លួន​ឯង​ស្លាប់​ ​។​ លោ​អធិការរង​រូប​នោះ​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​សាកសព​រួចរាល់​ក៏​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ ដោយ​មានការ​ទ្រហោយំ​ពី​សំណាក់​ក្រុម​គ្រួសារ​ផង​ដែរ​ ។

សូម​បញ្ជាក់​ផង​ដែង​ថា ម្តាយ​ជន​រង​គ្រោះ​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​គូរ​ស្នេហ៍​​របស់​ជន​រង​គ្រោះ​ឡើយ គ្រាន់​តែ​ប្រាប់​ថា ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា ​៕