រាជធានីភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់បានជិះម៉ូតូលឿនពេកហើយចាប់ហ្វ្រាំងភ្លាមៗជ្រុលចង្កូតប៊ិសទៅបុកក្មេងពាលម្នាក់ដេញវាយ ភ្លាមៗនោះជនបរទេសខាងលើខឹង ក៏រត់ទៅផ្ទះនៅជិតនោះយកកាំបិតបុ័ងតោដេញកាប់ក្មេងពាលនោះវិញចំ១កាំបិត ដឹងអីពួកក្រុមអន្ទះពាលមានគ្នាច្រើន ក៏ព្រួតគ្នាវាយជនបរទេសខាងលើ បណ្តាលឲ្យដេកដួលក្នុងថ្លុកឈាមបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវលេខ ៥១ កែងផ្លូវ១៧២ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូណពេញ នៅផ្សារសូរិយ៉ាម៉ល ។
ក្រោយពេលកើតហេតុជនបរទេសនោះពេលដឹងខ្លួនពីសន្លប់វិញដោយឈាមស្រោចពេញខ្លួនត្រូវប្រជាពលរដ្ឋជួយដឹងយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះគេមិនឃើញមានសមត្ថកិច្ចម្នាក់ណាចុះអន្តរាគមន៍នោះទេ ហើយជាញយដងនៅម្តុំផ្សារសូរិយ៉ាម៉លនេះតែងតែមានពួកក្រុមអន្ទះពាលបង្កភាពឥតសណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃ តែអាជ្ញារធរមានសមត្ថកិច្ចហាក់គ្មានវិធានការនោះទេ ៕
ចែករំលែកព័តមាននេះ