រាជធានីភ្នំពេញ ៖ ក្រុមចោរហារយឆក់ លួច ប្លន់ ប្រដាប់អាវុធនិងដាវសាំម៉ូរ៉ៃជាដើមហាក់កគ្រើកឡើងវិញនៅមួយរយៈចុងក្រោយនេះ ជាក់ស្តែស្ត្រីម្នាក់ត្រូវក្រុមចោរប្រើដាវសាំម៉ូរ៉ៃកាប់យ៉ាងព្រៃផ្សៃ រួចប្លន់យកម៉ូតូបានដោយសុវត្ថិភាព ខណៈពេលស្ត្រីរងគ្រោះជិះម៉ូតូចេញពីឡើងផ្ទះមិត្តភក្តិបំណងត្រឡប់ទៅផ្ទះវិញ ។ កាលវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទ្រាទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ស្ត្រីរងគ្រោះត្រូវក្រុមចោរកាប់ចំដៃខាងឆ្វេងរងរបួសធ្ងន់បានរៀបរាបប្រាប់អ្នកកាសែតកោះសន្តិភាពថាគាត់បានជិះម៉ូតូម៉ាកស្មាសរ៉េវ៉ូ ពណ៌ខ្មៅ ចេញពីជប់លៀងឡើងផ្ទះមិត្តភក្តិ បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែមកដល់ចំណុចកើតហេតុ ។ស្រាប់តែលេចក្រុមជនសង្ស័យ១ក្រុម បានប្រើដាវសាំម៉ូវ៉ៃកាប់មកលើគាត់ បណ្តាលឲ្យដួលម៉ូតូ រួចក្រុមចោរបានលើកម៉ូតូជិះគេចខ្លួនបាត់ដោយមិនរំខានដល់សមត្ថកិច្ចនោះទេ ។
ក្រោយកើតហេតុស្ត្រីរងគ្រោះត្រូវគេបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែមិនទាន់បានដាក់ពាក្យបណ្តឹងនោះទេ ដោយរបួសហូរឈាមខ្លាំង ៕
ចែករំលែកព័តមាននេះ