ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​តែងខ្លួន​ធ្វើ​ប្រុស​រត់​ចូល​រថយន្ត​ប៉ង​សម្លា.ប់​ខ្លួន ព្រោះ​ខឹង​សង្សា​ស្រី​ដូច​គ្នា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្នេហា​ខុស​តម្រា នារី​ម្នាក់​បាន​តែងខ្លួន​ធ្វើ​ជា​មនុស្ស​ប្រុស ហើយ​បាន​ព្យាយាម​រត់​ចូល​រថយន្ត​ប៉ង​សម្លា.ប់​ខ្លួន ព្រោះតែ​ខឹង​ស្រី​ស្នេហ៍​បែកចិត្ត នៅ​វេលា​ម៉ោង​១​និង​២០​នាទី​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៥ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា នៅ​ទល់មុខ​ប៉ុស្តិ៍​ផ្សារ​ដើម​គ

 រាជធានី​ភ្នំពេញ ៖ ស្នេហា​ខុស​តម្រា នារី​ម្នាក់​បាន​តែងខ្លួន​ធ្វើ​ជា​មនុស្ស​ប្រុស ហើយ​បាន​ព្យាយាម​រត់​ចូល​រថយន្ត​ប៉ង​សម្លាប់​ខ្លួន ព្រោះតែ​ខឹង​ស្រី​ស្នេហ៍​បែកចិត្ត នៅ​វេលា​ម៉ោង​១​និង​២០​នាទី​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៥ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា នៅ​ទល់មុខ​ប៉ុស្តិ៍​ផ្សារ​ដើម​គ ។ 

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ នារី​ដែល​តែង​ខ្លូ​ន​ធ្វើ​មនុស្ស​ប្រុស ( លេស​ស្បៀ​ន​) បាន​ឈរ​និយាយ​ទូរស័ព្ទ​នៅ​តាម​ដង​នៅ​កន្លែង​កើតហេតុ​ខាងលើ ដោយ​និយាយ​ជាមួយ​នារី​ម្នាក់​ទៀត​ដែល​អះអាង​ថា​ជាស​ង្សា​របស់​នាង ក្រោយ​ពី​និយាយ​ទូរស័ព្ទ​ចប់ ស្រាប់តែ​នាង​លេស​ស្បៀ​ន​បាន​ស្រែកយំ​ខ្លាំង​ៗ មើលទៅ​ទំនងជា​ឈឺចិត្ត​ខ្លាំង​ណាស់ ។ បន្ទាប់​ពី​ឈរ​ស្រែកយំ​មិន​បាន​ប៉ុន្មាន​ផង​នារី​លេស​ស្បៀ​នរូ​ប​នោះ បាន​រត់​ចូល​រថយន្ត​ដែល​គេ​កំពុង​ធ្វើ​ចរាចរ​តាម​ដងផ្លូវ ប៉ង​សម្លាប់​ខ្លួន តែ​ត្រូវ​អ្នក​ឃើញ​ហេតុការណ៍​ជួយ​ឃាត់​ទាន់​ពេលវេលា ។

ក្រោយ​ពី​ប៉ង​សម្លាប់​ខ្លួន​មិន​បាន​សម្រេច​នាង​លេស​ស្បៀ​ន​ខាងលើ ក៏​ហៅ​ម៉ូតូឌុប​ជិះ​ចេញពី​កន្លែង​កើតហេតុ​បាត់​តែ​ម្តង បន្ទាប់​ពី​ស្រី​ស្នេហ៍​ទូរស័ព្ទ​មក​លួងលោម​នោះ  ។ ជាមួយ​គ្នា​នោះ​ប្រជាពលរដ្ឋ​បាន​និយាយ​ត​ៗ​គ្នា​ថា​យ៉ាប់​ណាស់​ក្មេង​ៗ​ឥឡូវ មាន​ស្នេហ៍​ខុស​តម្រា ពេល​ដែល​ខឹង​គ្នា​ជ្រើសរើស​យក​ការ​សម្លាប់​ខ្លួន ហើយ​មក​រត់​ចូល​រថយន្ត​នេះ​មិន​រង​គ្រោះ បើ​រង​គ្រោះ​វា​និង​មាន​បញ្ហា​ដល់​អ្នកមាន​រថយន្ត​ជិះ​ថែម​ទៀត​ផង ៕