ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ធ្វើការ​ត្រូវ​ក្រុម​ចោរហារយ​តាម​ឆក់​កាបូប

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​នារី​ម្នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ ក៏​ត្រូវ​ក្រុម​ចោរហារយ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​តែ​មិន​បាន​សម្រេច កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៥ តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​រ៉េ​ត ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ប្រមាណ​ទល់មុខ​សណ្ឋាគា​អ៊ិ​ន​ធឺ​ខន

រាជធានី​ភ្នំពេញ​៖​នារី​ម្នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ ក៏​ត្រូវ​ក្រុម​ចោរហារយ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​តែ​មិន​បាន​សម្រេច កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៥ តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​រ៉េ​ត ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ប្រមាណ​ទល់មុខ​សណ្ឋាគា​អ៊ិ​ន​ធឺ​ខន ។

នារី​រង​គ្រោះ​មានឈ្មោះ​លី​ណា អាយុ​២៣​ឆ្នាំ ធ្វើការ​នៅ​កាស៊ីណូ ស្នាក់​នៅ​ម្តុំ​ផ្លូវ​សូ​ឡា ។​នាង​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គុ​ពី ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បំណង់​ទៅ​ផ្ទះ​នៅ​ម្តុំ​ផ្លូវ​សូ​ឡា ។ ស្រាប់តែ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​លេចមុខ​ក្រុម​ជនសង្ស័យ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ដោយ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មក​អែប រួច​ធ្វើ​សកម្មភាព​ទាញ​យក​កាបូប តែ​ត្រូវ​នាង​ទាញ​យក​មក​បាន​វិញ គ្រាន់តែ​ដាច់​ខ្សែ​កាបូប​ប៉ុណ្ណោះ ភ្លាម​ៗ​នោះ ក៏​លេច​ជនសង្ស័យ​២​នាក់​ទៀត ជិះ​ម៉ូតូ​មក​បំ​បុក​ពីក្រោយ​ម៉ូតូ​នាង បណ្តាល​ឲ្យ​ម៉ូតូ​ជនសង្ស័យ​ដួល ក៏​ត្រូវ​អ្នក​ធ្វើ​ដំណើរ​ឃើញ ហើយ​ព្យាយាម​លើ​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​កើតហេតុ​នារី​រង​គ្រោះ​មិន​បាន​រង​របួស​អ្វី​នោះ​ទេ គ្រាន់តែ​មានការ​ភិតភ័យ ហើយ​បាន​ជិះ​ម៉ូតូ​បន្ត​ទៅ​ផ្ទះ​បន្ត​ទៀត​តែ​ម្តង ៕