ល្បែងប្រជាប្រិយខ្មែរ«ចាប់កូនខ្លែង»
ល្បែង «ចាប់កូនខ្លែង» ជាល្បែងរបស់កុមារាកុមារី ជំទង់ៗ តែងតែលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ ឬនៅពេលទំនេរ ។ ល្បែងនេះពេលលេងគេចាត់ម្នាក់ដែលមានមាឌមាំធំ ឱ្យធ្វើជា
ល្បែង «ចាប់កូនខ្លែង» ជាល្បែងរបស់កុមារាកុមារី ជំទង់ៗ តែងតែលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ ឬនៅពេលទំនេរ ។ ល្បែងនេះពេលលេងគេចាត់ម្នាក់ដែលមានមាឌមាំធំ ឱ្យធ្វើជា
ល្បែង «ចាប់កូនខ្លែង» ជាល្បែងរបស់កុមារាកុមារី ជំទង់ៗ តែងតែលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ ឬនៅពេលទំនេរ ។ ល្បែងនេះពេលលេងគេចាត់ម្នាក់ដែលមានមាឌមាំធំ ឱ្យធ្វើជាមេហ្វូងហៅថាមេមាន់, ចាត់ច្រើននាក់ឱ្យធ្វើជាកូនមាន់ ហើយគេចាត់ម្នាក់ទៀតឱ្យធ្វើជាខ្លែង ចាំចាប់កូនមាន់ ។ ម្នាក់ៗគេយកក្រមាក្រវាត់ចង្កេះឱ្យតឹងណែន ការពារកុំឱ្យរបូតសម្លៀក ។ គេនាំគ្នាបង្កាត់ភ្លើងឱ្យបានជាភ្នក់តូច ដោយកម្ទេចអុស ហើយម្នាក់ដែលធ្វើមេមាន់បញ្ជាឱ្យកូនរបស់ខ្លួនតោងចង្កេះ តៗគ្នារហូតដល់អស់ ដោយឈរជាជួរ រួចដើរក្រឡឹងព័ទ្ធជុំវិញភ្នក់ភ្លើង ។ ជាមួយគ្នានេះមេមាន់ពោលពាក្យចំអកឡកឡាយឱ្យន័យទៅខ្លែងថា ៖
«ចាប់កូនខ្លែងប្រឡែងកូនអក ពពេចញ៉ែកញ៉កកូនអញតែមួយ ។
ជីកអន្លង់ដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់ ។
ទៀន១គូតាំងយូបាំងព្រះ លើកដៃសំពះ ដូនៗសុំភ្លើង» ។
ចំណែកម្នាក់ដែលធ្វើខ្លែងឈរធ្វើព្រងើយ, កាលបានឮមាន់ និងកូនមាន់ស្រែកដូច្នោះ ក៏ដើរចូលទៅរកភ្នក់ភ្លើង ហើយនិយាយសុំភ្លើងថា «ដូនៗសុំភ្លើង !» ។
មាន់ឆ្លើយថា ៖ រលត់
ខ្លែងសុំថា ៖ សុំមួយអង្កត់
មាន់ឆ្លើយថា ៖ រលាយ
ខ្លែងសុំថា ៖ សុំទឹកបាយ
មាន់ឆ្លើយថា ៖ ឆ្កែលិទ្ធ
ខ្លែងសុំថា ៖ សុំកាំបិត
មាន់ឆ្លើយថា ៖ មិនទាន់ប្រុង
ខ្លែងសុំថា ៖ សុំល្ហុង
មាន់ឆ្លើយថា ៖ មិនទាន់ដាំ
ខ្លែងសុំថា ៖ សុំថ្នាំ
មាន់ឆ្លើយថា ៖ មិនទាន់ហាល
ខ្លែងសុំថា ៖ សុំផាល
មាន់ឆ្លើយថា ៖ មិនទាន់សិត
ហើយខ្លែងក៏អង្គុយនៅបៀតភ្នក់ភ្លើងនោះ ។
ចំណែកមេមាន់ក៏នាំគ្នារបស់ខ្លួនដើរប្រទក្សិណព័ទ្ធជុំវិញខ្លែង និងភ្នក់ភ្លើង ហើយស្រែកច្រៀងទាំងមេទាំងកូនថា ៖
«ចាប់កូនខ្លែងប្រឡែងកូនមាន់ (បន្ទរ) ៖អាឡយៗ បើមេទៅទាន់ យកមាន់ទៅលាក់ (បន្ទរ) ៖ អាឡយ ៗ
លាក់ទុកឯណា លាក់ក្បាលដំណេក (បន្ទរ)៖ អាឡយ ៗ រលឹកពីដេក វាយមាន់តូងតាង» ។
មាន់ច្រៀងចប់ក៏ឈប់ឈរតម្រៀបគ្នា ។
ខ្លែងក៏ស្រែកសុំភ្លើងម្តងទៀតថា «ដូនៗ សុំភ្លើង» ។
មាន់ឆ្លើយថា «ក្អែកពាំទៅទម្លាក់ក្នុងទឹកទន្លេបាត់ទៅហើយ» រួចក៏ដើរព័ទ្ធជុំវិញខ្លែង និងភ្នក់ភ្លើង ហើយច្រៀងតទៅទៀតថា ៖
«ប្អូនវេញខ្សែសូត្រ បង្ហូតខ្សែគោម (បន្ទរ)៖ អាឡយ ៗ ខ្លែងអើយកុំលោមមិនបានមាន់ទេ (បន្ទរ) ៖ អាឡយ ៗ ហើយឈរស្ងៀម ។
ខ្លែងក៏និយាយទទូចសុំកូន ៖
ខ្លែងសុំថា ៖ ដូនៗឱ្យសុំកូនមុខ
មាន់ឆ្លើយថា ៖ ឪពុកមិនឱ្យ
ខ្លែងសុំថា ៖ សុំកូនក្រោយ
មាន់ឆ្លើយថា ៖ កំបាក់កំបែកយកចុះ
ខ្លែងកាលបានឮមេមាន់ថា ឱ្យកូនណាកំបាក់កំបែកដូច្នេះ ក៏តាំងដេញចាប់បេះយកកូនណាដែលនៅក្រោយគេ, ឯមេមាន់ខំប្រឹងការពារកូនរបស់ខ្លួនកុំឱ្យគេបេះយកបាន, ឯកូនមាន់ក៏ខំប្រឹងតោងចង្កេះគ្នាយ៉ាងជាប់ រត់ពេនចុះពេនឡើង ខ្លាចខ្លែងចាប់បេះយកខ្លួន ម្នាក់ៗបាន។ ជួនក៏ខ្លែងបេះយកកូនបានម្តង១ ម្តង២ ទាល់តែអស់ ជួនក៏បេះបានតែ១ ។ តែគេមានលក្ខខណ្ឌមួយថា បើកូនណារបូតចេញពីមេព្រោះប្រឹងគេចខ្លាំង ហើយកូននោះគេក្រាបទៅនឹងដី នោះមេខ្លែងមិនត្រូវចាប់គេទេ ។
កាលអស់កម្លាំងហត់រៀងខ្លួនហើយ ក៏ឈប់សម្រាកបន្តិច ហើយផ្លាស់ប្តូរគ្នាលេងតទៅទៀត គេលេងតែរបៀបនេះរហូតដល់ពេលឈប់ ។
ប៉ុន្តែល្បែងបែបដូចគ្នានេះ នៅស្រុកខ្លះគេហៅតម្រូវន័យតាមរបៀបលេងថា «ល្បែងខ្លែងចាប់កូនមាន់» ក៏មាន ។
ល្បែងនេះជាការបង្ហាត់មនុស្សឱ្យចេះប្រុងស្នៀត ប្រុងស្មារតីឱ្យរហ័សរហួន ចេះការពារខ្លួន និងគ្រួសារផង (យោងតាមសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ») ៕
ចែករំលែកព័តមាននេះ