រាជធានីភ្នំពេញ៖ ចោរប្រដាប់អាវុធ៦នាក់បានធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូហុងដាឌ្រឹមសេ១២៥មួយគ្រឿងពីបុរសម្នាក់កំពុងជិះដឹកនារីម្នាក់ជាសង្សា នៅចំណុចផ្លូវឌួងងៀប ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង១២នឹង៥០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ធឿនសុភ័ក អាយុ ២៥ ឆ្នាំ បាននិយាយរៀបរាប់ថា មុនពេលកើតហេតុរួបគេបានជិះដឹងមិត្ត ភក្រ័ម្នាក់ទៅឡើងយន្តហោះនៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីជូនមិត្តភក្តិរួច ខ្លួនក៏បានដឹកនារីជាសង្សា
ដើរលេងដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រឹមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ហើយបានធ្វើដំណើរតាមបណ្តោយផ្លូវឌួងងៀប ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលជិះមកដល់ចំណុចកើតហេតុជាផ្លូវងងឹតហើយនិងស្ងាត់ទៀតនោះ ស្រាប់តែលេចមុខជនសង្ស័យ៦នាក់ ជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាក និងប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានជិះមកព្យាយាមស្ទាក់ម៉ូតូជនរងគ្រោះតែគេមិនព្រមឈប់ ហើយបានដកកាំភ្លើងភ្ជង់និងវាយជនរងគ្រោះ ។ហើយនិយាយថាបើ ហ្អែងមិនព្រមឈប់ម៉ូតូទេនោះ អញ និងបាញ់សម្លាប់ចោលភ្លាម ដោយមានការភិតភ័យពេកជនរងគ្រោះក៏ឈប់ម៉ូតូប្រគល់ឲ្យទៅក្រុមចោរ ជិះគេចខ្លួនបាត់ស្រមោលភ្លាមពីកន្លែងកើតហេតុតែម្តង ។
បន្ទាប់ពីកើតហេតុជនរងគ្រោះក៏បានព្យាយាមកពីកន្លែងកើតហេតុមកដល់ចំណុចស្តុប ផ្សាររតនាផ្លាហ្សា ក៏សុំឲ្យប្រជាពលរដ្ឋក្បែរនោះជួយនាំខ្លួនទៅប្តឹងសមត្ថកិច្ចផង ដោយខ្លួនមិនស្គាល់ ៕
ចែករំលែកព័តមាននេះ