ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​បាល់ទាត់​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត​ប្រចាំឆ្នាំ​លើក​ទី​4 ជុំ​ទី​1

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត​ប្រចាំឆ្នាំ​លើក​ទី​៤ ជុំ​ទី​១ បាន​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃអាទិត្យ ទី​២៩ ខែមីនា កន្លង​មកនេះ ដោយ​មាន​ក្រុមបាល់ទាត់​ចំនួន​២០

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត​ប្រចាំឆ្នាំ​លើក​ទី​៤ ជុំ​ទី​១ បាន​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃអាទិត្យ ទី​២៩ ខែមីនា កន្លង​មកនេះ ដោយ​មាន​ក្រុមបាល់ទាត់​ចំនួន​២០ បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត ។

លោក​គី​ម ហ៊ា​ង អ្នក​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត បានឱ្យ​ដឹង​ថា នេះ​ជា​ឆ្នាំ​ទី​៤ ហើយ​ដែល​ក្រុមហ៊ុន​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត​បាន​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ប្រចាំឆ្នាំ​នេះ​ឡើង​ដែល​មាន​កីឡាករ​ចំនួន​២០​ក្រុម​ចូលរួម ក្នុង​នោះ​១០​ក្រុម​ប្រកួត​នៅ​លើ​ទីលាន​ដំរី​ស ស្ថិត​នៅ​ក្នុង​សាលា​គរុកោសល្យ​រាជធានី​ភ្នំពេញ និង​១០​ក្រុម​ទៀត​ប្រកួត​នៅ​លើ​ទីលាន Myteam​។ លោក​បន្ត​ថា គោលបំណង​ដែល​លោក​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​បាល់ទាត់​នេះ​ឡើង គឺ​ដើម្បី​ផ្សារ​ភ្ជាប់​នូវ​ទំនាក់ទំនង​រវាង​អ្នក​រកស៊ី​ដូច​គ្នា ក៏​ដូច​ជា​ការ​បង្កើត​នូវ​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​ឱ្យ​បាន​ច្រើន និង​ដើម្បី​សុខភាព​តែ​បុ​៉​ណ្ណោះ ។

ការ​ប្រកួត​នេះ​មិន​ដើម្បី​ផល​ចំណេញ​បុ​៉​ណ្ណោះ​នោះ​ទេ គឺ​ថែម​ទាំង​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក​យ៉ាងច្រើន​ទៀត​ផង ហើយ​អ្វី​ដែល​ចំណេញ​នោះ​គឺ​សុខភាព​យើង​ទាំងអស់​គ្នា​។ ដោយឡែក​ការ​ប្រកួត​ឆ្នាំ​នេះ គឺ​ខុស​ពី​ឆ្នាំ​មុន​ៗ ដោយ​ប្រាក់​រង្វាន់​មាន​ចាប់ពី​លេខ​១ ដល់​លេខ​៤ មាន​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​ដែល​លេង​គោរព​វិន័យ និង​រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​ដែល​បាន​ទាត់​បាល់​បញ្ចូល​ទី​ច្រើន​ជាងគេ ។ សម្រាប់​ការ​ប្រកួត​ថ្ងៃ​បើក​ឆាក​ដំបូង​នេះ​មាន​តែ​៥​ប្រកួត​បុ​៉​ណ្ណោះ ដែល​ធ្វើ​នៅ​ទីលាន Myteam ។ ប្រកួត​បើក​ឆាក​ម៉ោង​៧​ព្រឹក មាន​៣​ប្រកួត ជា​លទ្ធផល​ក្រុម Canteen FC ប្រកួត​ឈ្នះ​ក្រុម TyGi FC ក្នុង​លទ្ធផល​២-១ ។ ការ​ប្រកួត​នៅ​ម៉ោង​៩​ព្រឹក ក្រុម HPL FC បាន​លត់​ក្រុម Union FC យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល​៨-២ និង​នៅ​ម៉ោង​បន្ទាប់​ក្រុម Basak FC បាន​យកឈ្នះ​លើ​ក្រុម Ambru ក្នុង​លទ្ធផល​៥-២ ។

ការ​ប្រកួត​នៅ​ម៉ោង​២​រសៀល​មាន​២​ប្រកួត​ទៀត ជា​លទ្ធផល​ក្រុម Preysala FC យកឈ្នះ​លើ​ក្រុម Khmer United FC ក្នុង​លទ្ធផល​២-១ និង​ក្រុម​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​យកឈ្នះ​លើ​ក្រុម Christinair tour ក្នុង​លទ្ធផល​២-១ ៕