ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លោះ​របង​ចូល​ផ្ទះ​គេ​បម្រុង​កាត់​សោរ​លួច​ទ្រព្យសម្បត្តិ​ត្រូវ​គេ​ទាន់​ចាប់ចង​ស្លាបសេក​ភ្ជួ​ជាមួយ​ដើមឈើ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ប្រមាណ​ជា​១​ខែ​ចុង​ក្រោយ​នេះ ចេះ​តែ​មាន​ចោរ​កាត់​សោរ​ទ្វារ​យក​ទ្រព្យសម្បត្តិ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​មានការ​ប្រុង​ប្រយ័ត្ន ហើយ​ដាក់​វេ​ណ​គ្នា ដើម្បី​ខ្ល​ម​ចាំ​មើល ក៏​ប្រទះ​ឃើញ​ក្រុម​ចោរ​អាយុ​១៥​ឆ្នាំ​ម្នាក់​កំពុង​ផ្លោះ​របង​ចូល​ទៅ​ក្នុង​ដី​ឡូត៍ ដែល​នៅ​ក្នុង​នោះ​មាន​សុ​ទ្ឋ​តែ​បន្ទប់​ជួល

រាជធានី​ភ្នំពេញ​៖ ប្រមាណ​ជា​១​ខែ​ចុង​ក្រោយ​នេះ ចេះ​តែ​មាន​ចោរ​កាត់​សោរ​ទ្វារ​យក​ទ្រព្យសម្បត្តិ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​មានការ​ប្រុង​ប្រយ័ត្ន ហើយ​ដាក់​វេ​ណ​គ្នា ដើម្បី​ខ្ល​ម​ចាំ​មើល ក៏​ប្រទះ​ឃើញ​ក្រុម​ចោរ​អាយុ​១៥​ឆ្នាំ​ម្នាក់​កំពុង​ផ្លោះ​របង​ចូល​ទៅ​ក្នុង​ដី​ឡូត៍ ដែល​នៅ​ក្នុង​នោះ​មាន​សុ​ទ្ឋ​តែ​បន្ទប់​ជួល ។ ភ្លាម​ៗ​នោះ​អ្នក​ភូមិ ក៏​ចាំ​មើលឃើញ​ចោរ​ខាងលើ​ដើរ​សំដៅ​ទៅ​បន្ទប់​ជួល​បម្រុង​កាត់​សោរ ក៏​នាំ​គ្នា​ឡោម​ព័​ទ្ឋ​ចាប់​បាន​ម្នាក់ រីឯ​២​នាក់​ទៀត​ចាំ​មើលផ្លូវ​បាន​ដាក់​មេ​ប្រូច​បាត់​ស្រមោល ។​កាល​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ដោយសារ​តែ​មានការ​ខឹងសម្បា​ពេក ព្រោះ​នៅ​ក្នុង​ដី​ឡូត៍​ខាងលើ​មាន​សុ​ទ្ឋ​តែ​បន្ទប់​ជួល ហើយ​ប្រមាណ​ជា​១​ខែ​ចុង​ក្រោយ​នេះ​មាន​ចោរ​ផ្លោះ​របង​ចូល​កាត់​សោ​បន្ទប់​លួច​យក​ទ្រព្យសម្បត្តិ ជា​ញឹកញយ​ពេក​ទើប​អ្នកមាន​បន្ទប់​ជួល​នៅ​ក្នុង​ដី​ឡូត៍​នោះ នាំ​គ្នា​ដាក់​វេ​ណ​ចាំ​ខ្ល​មមើ​ល ។ ស្រាប់តែ​នៅ​វេលា​កើតហេតុ​ខាងលើ ក៏​ប្រទះ​ឃើញ ហើយ​បាន​ចាប់ចង​ស្លាបសេក​ទៅ​ក្រោយ ចង​ភ្ជួរ​ជាមួយ​ដើមឈើ រួច​ទើប​ប្តឹង​ទៅ​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន ទៅ​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​ធ្វើកា​សាកសួរ​នៅ​ប៉ុស្តិ៍​ទឹកថ្លា ៕