ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុនធំ​២គ្រឿង​ដឹក​អុស​ខុសច្បាប់ ត្រូវ​ខណ្ឌរដ្ឋបាល​ព្រៃឈើ​កំពង់​ឆ្នាំង​​ចាប់​ផាក​ពិន័យ​

9 ឆ្នាំ មុន

​ខេត្តកំពង់ឆ្នាំង​ ៖ រថយន្ត​ធុន​ធំ​​២​គ្រឿង​ដឹក​អុស​​គ្មាន​​ច្បាប់ ត្រូវ​បាន​លោ​កនាយ​រង​ខ​ណ្ឌ​​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ​ដឹកនាំ​កម្លាំង​ស្ទាក់​ចាប់​បាន ​ដើម្បី​ធ្វើការ​​ផាក​ពិន័យ​ ។ ​ការ​​បង្ក្រាប​បទល្មើស​​ព្រៃឈើ​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​នៅ​​ម៉ោង​៥ ​និង​៤០​នាទី​ល្ងាច​​ថ្ងៃ​ទី​២៦ ​

​ខេត្តកំពង់ឆ្នាំង​ ៖ រថយន្ត​ធុន​ធំ​​២​គ្រឿង​ដឹក​អុស​​គ្មាន​​ច្បាប់ ត្រូវ​បាន​លោ​កនាយ​រង​ខ​ណ្ឌ​​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ​ដឹកនាំ​កម្លាំង​ស្ទាក់​ចាប់​បាន ​ដើម្បី​ធ្វើការ​​ផាក​ពិន័យ​ ។ ​ការ​​បង្ក្រាប​បទល្មើស​​ព្រៃឈើ​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​នៅ​​ម៉ោង​៥ ​និង​៤០​នាទី​ល្ងាច​​ថ្ងៃ​ទី​២៦ ​
មីនា​ ​២០១៥ ស្ថិត​នៅ​មុខ​សាលា​ខេត្ត​កំពង់ឆ្នាំង ក្នុង​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។

​លោក​ហោ ដា​រ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បានឱ្យ​​ដឹង​ថា រថយន្ត​ធុន​ធំ​​​ទាំង​២​គ្រឿង​នេះ​​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​​១​គ្រឿង ​ពាក់​ស្លាក​លេខ​ស្វាយ​រៀង​ 3A-0952 ពណ៌​ស្លែ ​អត់​ស្លាក​លេខ អ្នក​បើកបរ​​​ ១-​ឈ្មោះ​អឿ​ន វណ្ណ អាយុ​១៩​​ឆ្នាំ ២​-​ឈ្មោះ​អ៊ូ ម៉ុង អាយុ​២០​ឆ្នាំ ពួក​គេ​រស់​នៅ​ភូមិ​ស្ពាន​ពោធ៍ ឃុំ​សេដ្ឋី ស្រុក​​សាមគ្គី​​មាន​​ជ័យ និង​ជា​កម្មករ​បើកបរ​​រថយន្ត​អោយ​ថៅកែ​អុស​ ។

​អ្នក​បើកបរ​​រថយន្ត​ទាំង​២​នាក់​នេះ​​បាន​ឱ្យ​​ដឹង​ថា​ ​ពួក​គេ​បាន​​ដឹកអុស​នេះ​​មក​ពីចំណុច​ស្ពាន​១០៤ ក្នុងភូមិ​​ដំណាក់​​អំពិល ឃុំ​ក្រាំង​ស្គារ ស្រុក​​ទឹកផុស ដឹក​យក​ទៅ​លក់ឱ្យ​​រោង​ចក្រ​បោកគក់ និង​អ៊ុតខោអាវ អេស​អិ​ល នៅ​ទំនប់​បឹង​ទំពន់ រាជធានី​ភ្នំពេញ ចំណែក​ថៅកែ​អុស​នេះ​ពួក​គេ​មិន​ស្គាល់ឈ្មោះ​ច្បាស់​​ទេ ​។

​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​​កំពង់ឆ្នាំង​បានឱ្យ​ដឹង​ទៀត​ថា ​ឈើ​ដែល​គេ​កាប់​លក់​​ធ្វើ​ជា​អុស​ដុត​នេះ​​ជា​ប្រភេទ​​ឈើ​ខ្លុង​​ត្បែង ខ្លះ​តូច​ៗ​មិន​ទាន់​​គ្រប់​អាយុ តែ​ភាគច្រើន​​ជា​ឈើ​ដើម​ធំ​ៗ​​ខ្លឹម​ក្រ​ហមឆ្អៅ ដែល​គេ​អាច​យក​​ទៅ​អារច្រៀក​ធ្វើ​ជា​គ្រឿង​សង្ហា​រឹម​​បាន ​។ ​ឈើ​ទាំង​២​រថ​យន្ត​ធំ​ៗ​នេះ នឹង​ត្រូវ​ធ្វើការ​ផាក​ពិន័យ​ជា​ប្រាក់​​អន្តរកាល​តាម​ច្បាប់​ស្តី​ពី​ព្រៃ​ឈើដោយ​ការ​ដឹកជញ្ជូន​គ្មាន​លិខិតអនុញ្ញាតពី​រដ្ឋបាល ព្រៃ​ឈើ​ ។

បទ​ល្មើស​ព្រៃឈើដូច​ខាងលើ​នេះ​ នៅ​ស្រុក​ទឹកផុស និង​ស្រុក​បរិបូរ​ណ៌ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​កាប់​ព្រៃឈើ​តម្រៀប​​ធ្វើ​ជា​អុស​ដាក់​​លក់​តាម​ចិញ្ចើម​ផ្លូវ​តាម​ភូមិ-​ឃុំ​មួយ​ចំនួន​​រាប់រយ​រាប់​ពាន់​ម៉ែត្រ​គូប​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ពុំ​មាន​សមត្ថកិច្ច​ណា​​បង្ក្រាប​ឡើយ​។ ​ករណី​នេះ​ ប្រជាពលរដ្ឋ​ស្នើ​សុំ​លោកនាយ​ខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង មេត្តា​ចុះ​បង្ក្រាប​ និង​ទប់ស្កាត់​ឱ្យ​​បាន​ដល់​មូលដ្ឋានផង  ពុំនោះទេ​​កូន​ខ្លុង កូន​ត្បែង​​មិន​ទាន់​គ្រប់​អាយុ​ និង​ត្រូវ​គេ​កាប់​បំផ្លាញ​អស់​គ្មាន​សល់​ឡើយ​ ៕