ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណី​ដ្ឋា​ន​វត្ត​ភ្នំ​ជា​បេះដូង​នៃ​រាជធានី​ភ្នំពេញ ប្រែ​ក្លាយជា​តំបន់​អសន្តិសុខ សំបូរ​ទៅ​ដោយ​ចោរឆក់ ប្លន់ នឹង​ជា​តំបន់​សំបូរ​ទៅ​ដោយ​ស្ត្រី​រក ស៊ី​ផ្លូវភេទ​ព្រោងព្រៀត​ទៅ​វិញ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ វត្ត​ភ្នំ​ជា​រមណី​ដ្ឋា​ន​ដ៏​ស្រស់បំព្រង​នឹង​ជា​បេះដូង​នៃ​រាជធានី​ភ្នំពេញ​នៅ​ពេល​ថ្ងៃ ប៉ុន្តែ​នៅ​ពេល​យប់​វិញ​គឺ​បាន​ប្រែ​ក្លាយទៅជា​តំបន់​អសន្តិសុខ សំបូរ​ទៅ​ដោយ​ចោរឆក់ ប្លន់ ស្ទើរ​រាល់​យប់ ជា​ពិសេស​តំបន់​នេះ​គឺ​សំបូរ​ទៅ​ដោយ​ស្ត្រី​រកស៊ី​ផ្លូវ​ភ្លេ​ទ ព្រោងព្រៀត​ទៅ​វី​ញ​។​ចំណែក​អាជ្ញា​ធរមាន​សមត្ថកិច្ច​

រាជធានី​ភ្នំពេញ​៖ វត្ត​ភ្នំ​ជា​រមណី​ដ្ឋា​ន​ដ៏​ស្រស់បំព្រង​នឹង​ជា​បេះដូង​នៃ​រាជធានី​ភ្នំពេញ​នៅ​ពេល​ថ្ងៃ ប៉ុន្តែ​នៅ​ពេល​យប់​វិញ​គឺ​បាន​ប្រែ​ក្លាយទៅជា​តំបន់​អសន្តិសុខ សំបូរ​ទៅ​ដោយ​ចោរឆក់ ប្លន់ ស្ទើរ​រាល់​យប់ ជា​ពិសេស​តំបន់​នេះ​គឺ​សំបូរ​ទៅ​ដោយ​ស្ត្រី​រកស៊ី​ផ្លូវ​ភ្លេ​ទ ព្រោងព្រៀត​ទៅ​វី​ញ​។​ចំណែក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជា​ពិសេស​លោក​មេ​ប៉ុស្តិ៍​វត្ត​ភ្នំ​នោះ​ហាក់ដូចជា​ហី អើ ៗ​ទៅ​វិញ ។

ជាមួយ​គ្នា​នោះ​អ្នក​ភូមិ​តែងតែ​មានការ​ភិតភ័យ​ជា​រៀង​រាល់​យប់​ចាប់ពី​ចន្លោះ​ម៉ោង​៩​យប់​ទៅ​នៅ​តំបន់​រង្វង់​មូល​វត្ត​ភ្នំ​ដែល​ជា​រមណី​ដ្ឋា​ន​នឹង​ជា​បេះដូង​នៃ​រាជធានី​ភ្នំពេញ​នេះ​បាន​ប្រែ​ក្លាយជា​តំបន់​អសន្តិសុខ ដោយ​ពួក​ក្រុម​ងងឹត​បាន​ចេញ​ធ្វើ​សកម្មភាព​គ្រប់​រូបភាព ឆក់ ប្លន់ ជាដើម ។

អ្វី​ដែល​គួរ​ឲ្យ​គត់​សម្គាល់​នោះ​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​នេះ​បាន​ប្រែ​ក្លាយទៅជា​តំបន់​សំបូរ​ទៅ​ដោយ​ស្ត្រី​រកស៊ី​ផ្លូវភេទ​នឹង​ក្រុម​ក្មេង​ៗ​អន្ធពាល​ផ្តុំ​គ្នា​សែ​ប​គ្រឿងញៀន​ផង​ដែរ ។

យ៉ាងណា​នោះ​គេ​សង្កេត​ឃើញ​អំពើ​ចោរកម្ម​ប្រភេទ​ឆក់ ល្បួង​យក​ទៅ​ប្លន់ ពួក​ក្រុម​ងងឹត​តែងតែ​យក​ស្ត្រី​រកស៊ី​ផ្លូវភេទ​ធ្វើ​ជា​នុយ ដើម្បី​សម្រេច​ផែន​ការណ៍​របស់​ពួក​គេ ។​ជាមួយ​នោះ​អ្នក​ភូមិ​បាន​សង្កត់ធ្ងន់​ៗ​ថា​មិនមែន​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនដឹង​នោះ​ទេ ពោល​ដូច​ពាក្យចាស់​លោក​ថា​ដេក​លក់​ស្រួល​ដាស់ ប៉ុន្តែ​បើ​ធ្វើ​ដេក​គឺ​ពិបាក​ដាស​ណាស់ ។

ជា​ថ្មី​ម្តងទៀត​ប្រជាពលរដ្ឋ​បាន​សំណូមពរ​យ៉ាង​ទទូច​ទៅ​លោក​អភិបាល​ខណ្ឌដូនពេញ​មេត្តា​ជួយ​មើល​សុខទុក្ខ​របស់​ពួក​គាត់​ផង ៕