ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាយខ្សែភ្លើង​ចាប់ចង្រិត​ បែរជាឆក់ជិវិត​អ្នកជិតខាង

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖​ បុរសម្នាក់បានស្លា.ប់​ភ្លាមៗនៅកន្លែងកើតហេតុ ​ដោយសារដើរទាក់​ខ្សែភ្លើងដែលអ្នក​ភូមិក្បែរខាង​រាយដើម្បីចាប់​សត្វចង្រិត ។

ខេត្តបន្ទាយមានជ័យ ៖​ បុរសម្នាក់បានស្លាប់​ភ្លាមៗនៅកន្លែងកើតហេតុ ​ដោយសារដើរទាក់​ខ្សែភ្លើងដែលអ្នក​ភូមិក្បែរខាង​រាយដើម្បីចាប់​សត្វចង្រិត ។

ហេតុការណ៍នេះ ​បានកើតឡើង​នៅម៉ោងប្រមាណ១និង៣០នាទី​រសៀលថ្ងៃទី២៦​ មីនា ២០១៥ ​នៅក្នុងភូមិ-សង្កាត់ផ្សារកណ្តាល ​ក្រុងប៉ោយប៉ែត ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងនៅ​ប៉ុន្មាននាទីមុននេះថា ​ជនរងគ្រោះដែល​ស្លាប់ឈ្មោះ ឈុំ ស៊ីណា​ អាយុ២៦ឆ្នាំ​ ស្នាក់នៅ​ក្នុងភូមិសាស្រ្តខាងលើ​ ជាកម្មករស៊ីឈ្នួល​កាប់ប្រឡាយទឹកឲ្យគេ។

សេចក្តីរាយការណ៍​បានបន្តថា ​នៅម៉ោងជិត២រសៀល​ថ្ងៃព្រហស្បតិ៍ដដែលនេះ ​សមត្ថកិច្ចកំពុងសួរ​នំាជនសង្ស័យ​មិនទាន់ស្គាល់​អត្តសញ្ញាណដែលរាយ​ខ្សែភ្លើង​ស្រាត​ដើម្បីចាប់ចង្រិតនោះ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕