ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយហៅ​សួរនាំ​ជាង​១០​ម៉ោង ប៉ូលិសដោះ​លែងនារីរួមដំណើរ​ជាមួយស្រ្តីដែលស្លា.ប់ក្នុងប្រឡាយទឹក

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍នៅវេលាព្រឹកថ្ងៃទី​២៤ មីនា ២០១៥ នេះ នារី​ម្នាក់​ដែល​រួម​ដំណើរ​ជាមួយ​នារីរងគ្រោះ​ដែល​បាន​ស្លា.ប់​ក្នុង​រថយន្ត​ធ្លាក់ប្រឡាយទឹកនោះ ត្រូវបាន​សមត្ថកិច្ច​ដោះលែងវិញហើយ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍នៅវេលាព្រឹកថ្ងៃទី​២៤ មីនា ២០១៥ នេះ នារី​ម្នាក់​ដែល​រួម​ដំណើរ​ជាមួយ​នារីរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​រថយន្ត​ធ្លាក់ប្រឡាយទឹកនោះ ត្រូវបាន​សមត្ថកិច្ច​ដោះលែងវិញហើយ បន្ទាប់ពីបាននាំ​យកទៅ​សាកសួរ​កាលពីថ្ងៃទី​២៣ មីនា ២០១៥ នោះ ។

ប្រភពបានឱ្យ​ដឹងថា នារីខាងលើ​ឈ្មោះ​វ៉ាន់ ស្រីណយ អាយុ​២៤​ឆ្នាំ ជា​ជាងកាត់ក្រចក ស្នាក់នៅ​​ក្នុង​សង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក ។

គួរបញ្ជាក់ថា ជុំវិញ​ហេតុការណ៍​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​កើតឡើង ត្រូវ​បាន​ប្រភព​ព័ត៌មាន​រៀបរាប់​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១ មីនា នាង​និង​ក្រុម​គ្រួ​សារបាន​ទៅ​ចូលរួម​ពិធីជប់លៀង​នៅ​ហាង​មួយ​ទល់មុខ​ ទីបញ្ជាការ​ត្រែទ័ព​។ លុះ​ចេញពី​កម្មវិធី នាង​និង​ប្អូនស្រី​ម្នាក់​បាន​ជិះ​រថយន្ត​ឡិច​ស៊ី​ស RX ៣០០ ពណ៌​ស របស់​នាង​ចេញ​មក​ក្នុង​អាការ​ស្រវឹង ។ តាំងពី​ពេល​នោះ​មក ស្រាប់តែ​បាត់​នាង​រហូត​មក មិនដឹង​ថា នាង​ទៅ​ណា​នោះ​ទេ ។ តែ​អ្វី​ដែល​ឈាន​ដល់​ការ​ស្វែងរក​ឃើញ​រថយន្ត​ឡិច​ស៊ី​ស​ក្នុង​ប្រឡាយ​ទឹក គឺ​បាន​ទទួល​ព័ត៌មាន​ពី​បងប្អូន​ស្រី​ម្នាក់ ដែល​ជិះ​រថយន្ត​មក​ជាមួយ​និយាយ​ថា «ពេល​នោះ​ស្រី​ហ៊ា​ង មាន​សភាព​ស្រវឹង បាន​ជិះ​រថយន្ត​តាម​ផ្លូវ​លេខ​២០០១ រួច​បត់​ចូល​ផ្លូវលំ​មួយ ក៏​ធ្លាក់​ក្រឡុក​ធ្វើ​ឱ្យ​នាង​បោក​ក្បាល​របួស ។ ដោយសារ​មានការ​ភ័យ​ខ្លាច នាង​បាន​សុំ​ចុះ​ពី​រថយន្ត ហើយ​ស្រី​ហ៊ា​ង ក៏​បន្ត​បើករថយន្ត​ទៅ​មុខ​ទៀត​ក្នុង​ល្បឿន​លឿន ។ ការ​តាម​រក​នៅ​ចំណុច​ផ្លូវ​ដែល​អ្នក​ជិះ​ជា​មួ​យ​សុំ​ចុះ ហើយ​បាន​ឈរ​មើលឃើញ​នាង ឯម ស្រី​ហ៊ា​ង បើករថយន្ត​ចេញ​ទៅ​យ៉ាង​លឿន »