ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ក្រុមហ៊ុន​សិន​ទ្រី​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លា.ប់​ពេល​លាង​រថយន្ត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​ប្រមូល​សំរាម​ឲ្យ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ស្លា.ប់​យ៉ាង​អ​ណោ​ច​អធម្ម ខណៈ​ដែល​ចប់​ម៉ោង​ការងារ​បាន​អូស​ទុយោ​ទឹក​ដើម្បី​លាង​រថយន្ត​ត្រូវ​ចរន្តអគ្គិសនី​ឆ្លង​ឆក់​ស្លា.ប់​តែ​ម្ដង​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​ប្រមូល​សំរាម​ឲ្យ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ស្លាប់​យ៉ាង​អ​ណោ​ច​អធម្ម ខណៈ​ដែល​ចប់​ម៉ោង​ការងារ​បាន​អូស​ទុយោ​ទឹក​ដើម្បី​លាង​រថយន្ត​ត្រូវ​ចរន្តអគ្គិសនី​ឆ្លង​ឆក់​ស្លាប់​តែ​ម្ដង​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៥ ត្រង់​ចំណុច​បរិវេណ​យាន្ត​ដ្ឋា​ន​ក្រុមហ៊ុន​សិន​ទ្រី ស្ថិត​ក្នុងភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ 

ជន​រង​គ្រោះ​ឈ្មោះ ខន អូរ អាយុ​២០​ឆ្នាំ​ជា​កម្មករ​ប្រមូល​សំរាម បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​សាច់ញាតិ ម្ដុំ​ប្លូ​ស្កា​យ ក្រោយ​រោងចក្រ​សាន់​តិច ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត ភូមិ​បន្លា​ផ្អែក ឃុំ​ស្រ​យ៉ង ស្រុក​គូលែន ខេត្តព្រះវិហារ ហើយ​ធ្វើការ​នៅ​ក្រុមហ៊ុន​ខាងលើ​នេះ​បាន​ជិត​កន្លះ​ឆ្នាំ​មក​ហើយ ។​ចំណែក​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួរ​បញ្ជាក់​ថា​ប្រមាណ​ជា​កន្លះ​ឆ្នាំ​មុន​នេះ​គឺ​មាន​ករណី​ដូច​គ្នា​នេះ បណ្ដាល​ឲ្យ​បុរស​ជា​កម្មករ​ប្រមូល​សំរាម​ម្នាក់​ស្លាប់​ភ្លាម​ៗ​ផង​ដែរ ហើយ​ប្រជាពលរដ្ឋ​ន​នៅ​កន្លែង​កើតហេតុ​បាន​រិះគន់​ដល់​ម្ចាស់​ក្រុមហ៊ុន​ដែល​រៀបចំ​ឧបករណ៍​ខ្វះ​បច្ចេកទេស បណ្ដាល​ឲ្យ​បុរស​២​នាក់​ស្លាប់​នៅ​កន្លែង​តែ​មួយ​។ ប្រជាពលរដ្ឋ​ក៏​សំណូមពរ​ដល់​សមត្ថកិច្ច​ជំនាញ​មេត្តា​ចុះ​មក​ត្រួតពិនិត្យ​និង​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​ខាងលើ​នេះ​ផង​ដែរ ៕