ជនដៃដល់ម្នាក់ទៀតដែលបា.ញ់រះនៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់បង្កការភ្ញាក់ផ្អើលកណ្តាលក្រុងត្រូវប៉ូលិសឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ជនដៃដល់ដែលប្រើកំាភ្លើង AK បា.ញ់រះនៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ជាមួយកូនប្រុសមេគយល្បីឈ្មោះ លោក កែវ សុខឃាង បង្កឲ្យមាន
រាជធានីភ្នំពេញ ៖ ជនដៃដល់ដែលប្រើកំាភ្លើង AK បា.ញ់រះនៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ជាមួយកូនប្រុសមេគយល្បីឈ្មោះ លោក កែវ សុខឃាង បង្កឲ្យមាន
រាជធានីភ្នំពេញ ៖ ជនដៃដល់ដែលប្រើកំាភ្លើង AK បាញ់រះនៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ជាមួយកូនប្រុសមេគយល្បីឈ្មោះ លោក កែវ សុខឃាង បង្កឲ្យមានការភ្ញាក់ផ្អើលកណ្តាលរាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ មីនាកន្លងទៅនោះ ត្រូវបាននគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញឃាត់ខ្លួនបានហើយនៅម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៩ មីនា ២០១៥នេះ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថាជនដៃដល់ដែលប៉ូលិសព្រហ្មទណ្ឌឃាត់ខ្លួនតាមដីកានោះឈ្មោះ រុន ចាន់ធឿន ហៅរ៉យ អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិ៥៥ ឃុំព្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ជននេះត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស កាន់កាប់និងប្រើអាវុធដោយខុសច្បាប់ ។
សេចក្តីរាយការណ៍នៅប៉ុន្មាននាទីមុននេះបានឲ្យដឹងថា នៅពេលនេះឈ្មោះ រុន ចាន់ធឿន កំពុងត្រូវបានចៅក្រមស៊ើបសួរកំពុងសាកសួរចម្លើយនៅសាលាដំបូងរាជធានីភ្នំពេញ ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ