ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែក​ឆោឡោ​ថា​ចោរប្លន់​ម៉ូតូ​ផ្អើល​ប៉ូលិស​មួយ​ខណ្ឌ​សែន​សុខ កា​ពិត​ស្រវឹង​វង្វេង​ម៉ូតូ​ទុក​នៅផ្ទះ​ថា​ម៉ូតូ​បាត់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បុរស​ចំណាស់​ក្នុង​ស្ថានភាព​ស្រវឹង​បាន​ដើរ​ស្រែក​ឆោឡោ​ថា​មាន​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​របស់​គាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប៉ូលិស​មួយ​ខណ្ឌ​សែន​សុខ​ចេញ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ធាតុ​ពិត​គាត់​ស្រវឹង​ដល់​ថ្នាក់​វង្វេង​ថា​ចោរប្លន់​ម៉ូតូ

រាជធានី​ភ្នំពេញ​៖ បុរស​ចំណាស់​ក្នុង​ស្ថានភាព​ស្រវឹង​បាន​ដើរ​ស្រែក​ឆោឡោ​ថា​មាន​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​របស់​គាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប៉ូលិស​មួយ​ខណ្ឌ​សែន​សុខ​ចេញ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ធាតុ​ពិត​គាត់​ស្រវឹង​ដល់​ថ្នាក់​វង្វេង​ថា​ចោរប្លន់​ម៉ូតូ ក្រោយ​ពី​សមត្ថកិច្ច​សួរនាំ​គាត់​មិន​បាន​ដោយសារ​តែ​ស្រវឹង​ខ្លាំង​ពេក ក៏​សុំ​លេខ​ទូរស័ព្ទ​ប្រ​ព​ន្ឋ នៅ​ពេល​ទាក់ទង​សួរ​ប្រ​ព​ន្ឋ​ថា​ម៉ូតូ​របស់​ប្តី​គាត់​នៅផ្ទះ​មិន​ត្រូវ​បាន​ក្រុម​ចោរ​ណា​ប្លន់​នោះ​ទេ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១២​នឹង​១៥​នាទី​រំលង់​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែ​មិ​នា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​បុរី​សែន​សុខ តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។