រាជធានីភ្នំពេញ៖ ចោរប្លន់ប្រដាប់អាវុធ៤នាក់បានធ្វើសកម្មភាពភ្ជង់ស្ត្រីរងគ្រោះ រួចប្លន់យកម៉ូតូស្គុពីចំនួន២គ្រឿងក្នុងពេលតែមួយបានដោយមិនរំខានសមត្ថកិច្ច នៅពេលដែលជនរងគ្រោះចេញពីជប់លៀង រួចជូនមិត្តភក្តិទៅផ្ទះជិតកន្លែងកើតហេតុ ខណៈពេលដែលក្រុមចោរបានធ្វើសកម្មភាពប្រមាណ៥០០ម៉ែត្រពីប៉ុស្តិ៍ប៉ូលិសបឹងព្រលឹតតែប៉ុណ្ណោះ ដោយក្រុមចោរមានកាំភ្លើងខ្លីមិនស្គាល់ម៉ាកចំនួន២ដើម ជិះម៉ូតូ២គ្រឿងចេញធ្វើសកម្មភាពផងដែរ ។ហេតុការណ៍ប្លន់ដោយសុវត្ថិភានេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីទាប់ភ្លឺ ឈានចូលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវ១៤១ មុខផ្ទះលេខ៧១ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។
ជាមួយគ្នានោះដែរអ្នកភូមិក៏បានឲ្យដឹងផងដែរថា គាត់មានការព្រួយបារម្ភៈពីសន្តិសុខសុវត្ថិភាពជាខ្លាំង
ខណៈមួយរយៈចុងក្រោយនេះពួកក្រុមងងឹតបានចេញធ្វើសកម្មភាពឆក់ លួច ប្លន់ស្ទើររាល់យប់ នៅក្នុងទឹកដីខណ្ឌ៧មករា តាំងពីលោកអធិការប៉ូលិសខណ្ឌបានប្តូរថ្មីមកដូចជាមិនសូវបង្ក្រាបបានពួកក្រុមងងឹតនោះទេ នៅពេលខណ្ឌ៧មករាតូច តែសំបូរទៅដោយល្បែងស៊ីសងគ្រប់ប្រភេទនេះជាមូលហេតុធ្វើឲ្យសំបូរទៅដោយក្រុមចោរបែបនេះ ៕
ចែករំលែកព័តមាននេះ