រាជធានីភ្នំពេញ៖ កម្មករសំណង់ម្នាក់ក្នុងចំណោមគ្នា៥នាក់ត្រូវបានជនមិនស្គាល់មុខ ម្នាក់ជិះម៉ូតូឃ្លីក ពណ៌សរ មួយគ្រឿងប្រដាប់ដោយកាំភ្លើងខ្លី១ដើម បានធ្វើការស្ទាក់នឹងបាញ់ប្រហារ បណ្តាលអោយយុវជនម្នាក់រងរបួសធ្ងន់ធ្ងរដេកដួលនៅក្នុងថ្លុកឈាម ខណៈពេលពួកគេចេញពីរផឹកស៊ីក្នុងក្លឹបកំសាន្ត មេគង្គ ហើយដើរលេងតាមផ្លូវក្នុងគោលបំណង់ទៅញ៉ែស្រីនៅម្តុំផ្សាររាត្រី ម្តុំមាត់ទន្លេ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៥ តាមបណ្តោមមហាវិថីព្រះស៊ីសុវត្ថិ កែងនឹងផ្លូវ៨០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
កម្មករសំណង់របួសធ្ងន់មានឈ្មោះ ស៊ុន តៃ អាយុ២៧ឆ្នាំ ត្រូវ១គ្រាប់ចំភ្លៅខាងឆ្វេង របួសធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យកាលម៉ែត្រ ។
បច្ចុបន្យជនរងគ្រោះកំពុងតែសំរាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យកាលម៉ែត្រ ចំណែកសមត្ថកិច្ច ក៏កំពុងដុតដៃដុតជើងធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់ខាងលើយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ ៕
ចែករំលែកព័តមាននេះ