ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះ​ស្ទុ​ក​ហូលផា​មួ​ង​នៅ​ម្តុំ​ផ្សារ​តា​ប៉ា​ង​ខូចខាត​ជាង​៣ពាន់ដុល្លារ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​គេ​អះអាង​ថា​ ជាទីតាំង​ស្ទុ​ក​ហ៊ូ​ល​ផា​មួ​ង ​យ៉ាងសន្ធោសន្ធៅ​ ទាំង​ព្រឹក​ព្រលឹម ​នៅផ្ទះ​លេខ​៦៣ ​ជាន់​ទី​២ ​ផ្លូវ​លេខ​៥១ ​ម្តុំ​(​ផ្សារ​តា​ប៉ា​ង)

រាជធានីភ្នំពេញ​ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​គេ​អះអាង​ថា​ ជាទីតាំង​ស្ទុ​ក​ហូល​ផា​មួ​ង ​យ៉ាងសន្ធោសន្ធៅ​ ទាំង​ព្រឹក​ព្រលឹម ​នៅផ្ទះ​លេខ​៦៣ ​ជាន់​ទី​២ ​ផ្លូវ​លេខ​៥១ ​ម្តុំ​(​ផ្សារ​តា​ប៉ា​ង) ​ស្ថិត​ក្នុង​សង្កាត់ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ កាលពី​ម៉ោ​ង​៧ ​និង​២៥​នាទី ​ព្រឹក​ថ្ងៃ​ទី​១១​ មី​នា​ ​២០១៥ ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ​ត្រូវ​បាន​បញ្ជូនទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ជួយ​បាញ់ទឹក​ពន្លត់ ​។
    
សមត្ថកិច្ច​មូលដ្ឋាន​បាន​និយាយ​ថា​ ​យោង​តាម​សាក្សី​ដែល​ឃើញ​ហេតុ​ការ​ណ៏បាន​ឲ្យ​ដឹង​ថា​ ​មុន​ពេល​កើត គេ​ឃើញ​មាន​ផ្សែង​ចេញពីផ្ទះ​លេខ​៦៣ ​ជាន់​ទី​២ ​ផ្លូវ​លេខ​ម្តុំ​ផ្សារ​តា​ប៉ា​ង ​ទើប​នាំ​គ្នា ​ស្រែក​ឆោឡោ​ឡើង​ និង​រាយ​ការ​ឲ្យ​នគរបាល​មូលដ្ឋាន​ ជួយ​ហៅ​ឡាន​ពន្លត់​អគ្គិ​ភ័យ​មកអន្តរាគមន៍ ​បាញ់​ពន្លត់​ ១៥​នាទី​ក្រោយមក​ទើប​ឃើញ​រថយន្ត​ពន្លត់​អគ្គិ​​ភ័យ ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ​ជា​បន្តបន្ទាប់​រហូត​ដល់​៧​គ្រឿង​ ។ ​ក្រោយមក​រថយន្ត​ពន្លត់​អគ្គិ​​ភ័យ ​បាន​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា​មិ​នឲ្យ​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង​នោះ​ទេ​ ហើយ​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៤​ឡាន​ផង​ដែរ ​។ យោង​តាម​ការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​អះអាង​ថា​  បណ្តាល​មក​ពី​ផ្ទុះ​សេ្ស​ខ្សែភ្លើង ​ហើយ​ឆេះ​រាលដាលដល់ហូល​ផា​មួ​ង ​ដែល​ម្ចាស់ផ្ទះ​យក​មក​ស្ទុ​ក​ទុក ​បើ​គិត​ជា​ទឹក​ប្រមាណ​ជា​៣០០០​ដុល្លារ​ ។
    
គេ​សង្កេត​ឃើញ​ថា​ ​នៅ​ក្នុង​ហេតុ​ការ​ណ៏ឆេះ​ផ្ទះ​ខាងលើ​នេះ មាន​វត្តមាន​លោក​​គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ​ បាន​បញ្ជា​កម្លាំង​មាន​សមត្ថកិច្ច ​ជួយ​ធ្វើ​ចរាចរណ៍​ នៅ​ចំណុច​ដែល​កើតហេតុ​រហូត​មកដល់​ម៉ោង ៨ព្រឹក​ថ្ងៃ​ដដែល​នេះ ការ​ឆាបឆេះ​ត្រូវ​បាន​រលត់​ទៅ​វិញ បន្ទាប់​ពី​ការ​ជួយអន្តរាគមន៍ យ៉ាង​យកចិត្តទុកដាក់ និង​ស្វិតស្វាញ​ពី​កម្លាំងពន្លត់​អគ្គិភ័យ អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ ៕