ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​ប្រដាប់​អាវុធ​បា.ញ់​៣​គ្រាប់​ប្លន់​យក​ម៉ូតូដោយ​សុវត្ថិ​ភាព ​ក្នុង​សង្កាត់​ទួល​សង្កែរ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​ចោរ​ប្រដាប់​អាវុធ​១​ក្រុម​បាន​បា.ញ់​ចំនួន​៣​គ្រាប់ រួច​ប្លន់​យក​ម៉ូតូ​ស៊េរី​ទំនើប ពី​ប្តី​ប្រ​ព​ន្ឋ​២​នាក់​បាន​ដោយ​សុវត្ថិភាព មិន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ទេ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​យប់​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​មិ​នា ឆ្នាំ​២០១៥

រាជធានី​ភ្នំពេញ​៖​ចោរ​ប្រដាប់​អាវុធ​១​ក្រុម​បាន​បាញ់​ចំនួន​៣​គ្រាប់ រួច​ប្លន់​យក​ម៉ូតូ​ស៊េរី​ទំនើប ពី​ប្តី​ប្រ​ព​ន្ឋ​២​នាក់​បាន​ដោយ​សុវត្ថិភាព មិន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ទេ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​យប់​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​មិ​នា ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​លេខ​លំ​លេខ​៩៣ នៅ​ត្រង់​ចំណុច​មុខ​បឋម​សិក្សា​ពញ្ញា​ក្រែង ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែរ ខណ្ឌឫស្សីកែវ ។បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយដេញស្ទាក់ចាប់ តែត្រូវ​ក្រុមចោរបាញ់រះចំនួន៣គ្រាប់តែម្តង ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ គាត់​បាន​ជិះ​ម៉ូតូ​ស្គុ​ពី​១​គ្រឿង គ្មាន​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវលំ​លេខ​៩៣ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ទំនង​ទើប​និង​ចេញ​មក​ពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​ជនសង្ស័យ​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ជិះ​មក​ពីក្រោយ ហើយ​អែប​ម៉ូតូ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ដួល​រួច​ក៏​ដណ្ដើម​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ ។​ភ្លាម​នោះ​ជន​រង​គ្រោះ​ក៏​ស្រែ​ឆោ​រ​ឡោ​រថា​ចោរ​ៗ បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ នាំ​គ្នា​ចេញ​មក ឃើញ​ជន​រង​គ្រោះ​កំពុង​រត់​ដេញ​តាម​ម៉ូតូ​ដែល​ក្រុម​ចោរ​កំពុង​ជិះ​ចេញពី​ក​ន្លែ​កើតហេតុ ឃើញ​ដូច​នោះ​ប្រជាពលរដ្ឋ ក៏​នាំ​គ្នា​ចេញ​ទៅ​ជួយ​ដេញ តែ​ត្រូវ​ជនសង្ស័យ​ដក​កាំភ្លើងខ្លី​១​ដើម​បាញ់​សំដៅ​ទៅ​រក​ប្រជាពលរដ្ឋ​និង​ជន​រង​គ្រោះ​ដែល​កំពុង​រត់​ដេញ​តាម​ពីក្រោយ ចំនួន​៣​គ្រឿង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​ជន​រង​គ្រោះ​នាំ​គ្នា​គេច​ពួន​ទាន់​ពេល ទើប​មិន​បរង​របួស ហើយ​ក៏​បណ្ដោយ​ឲ្យ​ជនសង្ស័យ​ជិះ​រត់​ចេញពី​កន្លែង​កើតហេតុ​បាន​ដោយ​សុ​វត្ថ​ភាព ។ ប៉ុន្ដែ​ជន​រង​គ្រោះ​ទាំង​២​នាក់​ស្តាយ​ម៉ូតូ​ដែល​ទើប​និង​ទិញ​មិន​ទាន់​បាន​ទាំង​ធ្វើ​ស្លាក​លេខ​ផង ក៏​នាំ​គ្នា​រត់​ដេញ​តាម​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល ។ 

ក្រោយ​ពេល​កើត​ប្រជាពលរដ្ឋ​បាន​ផ្ដល់​ដំណឹង​ឲ្យ​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ តែ​សមត្ថកិច្ច បាន​ត្រឹម​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ឈរ​មើល​មិនដឹង​ថា​ជន​រង​គ្រោះ​ទៅ​កន្លែង​ណា​ទេ​នោះ​ទេ ។​ជាមួយ​គ្នា​នោះ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​ពី​ភាព​អសន្តិសុខ​ជា​ខ្លាំង ខណៈ​ពេល​ដែល​ក្រុម​ចោរ​ចេញ​ធ្វើ​សកម្មភាព​ប្លន់​សឹង​រាល់ថ្ងៃ ហើយ​សមត្ថកិច្ច​បែរជា​មិនដឹង​ទាល់តែ​ប្រជាពលរដ្ឋ ឬ​ក៏​ជន​រង​គ្រោះ​ទៅ​ប្តឹង​ទើប​ចុះ​មក​បាន​ត្រឹម​ចាប់ខ្យល់​ប៉ុណ្ណោះ ៕