ទំនាក់ទំនងស្នេហាជាមួយអនីតិជន ឈានដល់ការរួមភេទបាន២ដង ត្រូវជាប់ខ្នោះ
ខេត្តក្រចេះ ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាននិយាយថា ជនសង្ស័យម្នាក់ ដែលបានប្រព្រឹត្តសកម្មភាពរំលោ.ភលើក្មេងស្រីវ័យអនីតិជនម្នាក់ នៅក្នុងស្រុក
ខេត្តក្រចេះ ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាននិយាយថា ជនសង្ស័យម្នាក់ ដែលបានប្រព្រឹត្តសកម្មភាពរំលោ.ភលើក្មេងស្រីវ័យអនីតិជនម្នាក់ នៅក្នុងស្រុក
ខេត្តក្រចេះ ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាននិយាយថា ជនសង្ស័យម្នាក់ ដែលបានប្រព្រឹត្តសកម្មភាពរំលោភលើក្មេងស្រីវ័យអនីតិជនម្នាក់ នៅក្នុងស្រុកព្រែកប្រសព្វ រហូតបានសម្រេចចំនួន២ដង ត្រូវនគរបាលចាប់បញ្ជូនខ្លួនទៅកាន់តុលាការ ក្រោមបទចោទ រួមភេទជាមួយអនីតិជន។
ជនសង្ស័យរូបនេះឈ្មោះ ហ ហេង អាយុ៣០ឆ្នាំ មានទីលំនៅភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ និងបានធ្វើសកម្មភាពរួមរ័កជាមួយនារីរងគ្រោះ បានសម្រេចចំនួន២ដង តែត្រូវបែកការណ៍ ក្រោយមកស្ត្រីជាម្តាយបានដាក់ពាក្យបណ្តឹងមកប៉ូលិស ។
បើតាមប៉ូលិសជនសង្ស័យត្រូវចាប់ឃាត់ខ្លួននៅថ្ងៃទី៧ មីនា ២០១៥ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពរួមរ័កជាមួយនឹងក្មេងស្រីរងគ្រោះលើកចុងក្រោយនៅរោងចាំចម្ការមួយកន្លែង ខាងក្រោយឃុំជ្រោយបន្ទាយ កាលពីថ្ងៃទី៦ មីនា ក្រោយពីពួកគេទាំងពីរ បានត្រឡប់មកពីស៊ីឈ្នួលកាប់ដំឡូងនៅចម្ការ ។ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនបន្តទៅតុលាការ នៅព្រឹកថ្ងៃទី៩ មីនា បន្ទាប់ពីនគរបាលបាននាំខ្លួនមកសាកសួររយៈពេល២ថ្ងៃនោះរួចមក។
លោកវរសេនីយ៏ទោ ហ៊ួត លឹមហ៊ាង នាយការិយាល័យព្រហ្មទណ្ឌខេត្តបានឲ្យដឹងថា ការចាប់ឃាត់ជននេះ គឺធ្វើឡើងទៅតាមបណ្តឹងស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ