ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ចោទ​ថា​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​បង្ខំ​ឲ្យ​គាត់​ទៅ​ទិញ​ថ្នាំ​ញៀន​និង​រក​ស្រី​បំរើ​ផ្លូវភេទ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​បាន​រត់​មក​ប្តឹង​សមត្ថកិច្ច​ប៉ូលិស​ទាំង​ភាព​ភ័យ​ក្លា​ច ថា​ជនជាតិ​រុ​ស្ស៊ី​ជាស​ង្សា​បាន​បង្ខាំង​គាត់​នៅ​ក្នុង​បន្ទប់​សណ្ឋាគា ហើយ​បង្ខំ​ឲ្យ​ស្ត្រី​ខាងលើ​ទៅ​ទិញ​ថ្នាំ​ញៀន​និង​រក​ស្រី​បំរើ​ផ្លូវភេទ​ថែម​ទៀត​ផង

រាជធានី​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​បាន​រត់​មក​ប្តឹង​សមត្ថកិច្ច​ប៉ូលិស​ទាំង​ភាព​ភ័យ​ក្លា​ច ថា​ជនជាតិ​រុ​ស្ស៊ី​ជាស​ង្សា​បាន​បង្ខាំង​គាត់​នៅ​ក្នុង​បន្ទប់​សណ្ឋាគា ហើយ​បង្ខំ​ឲ្យ​ស្ត្រី​ខាងលើ​ទៅ​ទិញ​ថ្នាំ​ញៀន​និង​រក​ស្រី​បំរើ​ផ្លូវភេទ​ថែម​ទៀត​ផង ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែ​មិ​នា ឆ្នាំ​២០១៥ ស្ថិត​នៅ​ផ្លូវ​៣៣៦ ក្នុង​សណ្ឋាគា​លុ​ច្ស សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

ស្ត្រី​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​គាត់​នៅ​ខេត្តសៀមរាប​បាន​ស្គាល់​ជនជាតិ​រុ​ស្ស៊ី ហើយ​ជនជាតិ​រុ​ស្ស៊ី​រូប​នោះ​បាន​សុំ​ស្រឡាញ់​គាត់ ក៏​នាំ​គាត់​មក​រស់នៅ​ភ្នំពេញ​បាន​៦​ថ្ងៃ​ ដោយ​សន្យា​ថា​និង​យក​គាត់​និង​កូន​ទៅ​នៅ​បរទេស ។​ដឹង​អី​ជនជាតិ​រុ​ស្ស៊ី​ខាងលើ​ជា​មនុស្ស​ញៀន​ថ្នាំ និង​ល្មោភ​ស្រី​ក្នុង​១​យប់​ត្រូវ​យក​ស្ត្រី​បំរើ​ផ្លូវភេទ​ដល់​ទៅ​២​នាក់​ថែម​ទៀត​ផង ។​គាត់​ក៏​បាន​បញ្ចា​ក់​ទៀត​ថា​គាត់​ស្នាក់​នៅ​ជាមួយ​ជនបរទេស​បាន​៤​ថ្ងៃ​នៅ​សណ្ឋាគា​លុ​ច្ស ចំណែក​២​ថ្ងៃ​ទៀត​គាត់រ​ត់ទៅ​ផ្ទះ​បងប្អូន ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ​ជនបរទេស​រូប​នោះ​បាន​ទូរស័ព្ទ​ហៅ​គាត់​ឲ្យ​ត្រឡប់​មក​សណ្ឋាគា​វិញ បែរជា​បង្ខាំង​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​បង្ខំ​ឲ្យ​គាត់​ទៅ​ទិញ​ថ្នាំ​ញៀន​និង​រក​ស្រី​ឲ្យ ជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​រង​គ្រោះ​ប្រតាយប្រតប់​ជាមួយ​ជនបរទេស ក៏​រត់​ចេញពី​សណ្ឋាគា​ទាំង​ភ័យ​ស្លន់ស្លោ​ទៅ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

ជុំវិញ​ករណី​ខាងលើ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​កណ្តាល​១​បាន​ទទួល​ពាក្យបណ្តឹង​ស្ត្រី​រង​គ្រោះ​ហើយ ហើយ​និង​ធ្វើការ​ស្រាវជ្រាវ ព្រោះ​មិន​អាច​ទៅ​ឆែកឆេរ​ក្នុង​សណ្ឋាគា​នោះ​ទេ ព្រោះ​គ្មាន​ដីការ​ពី​តុលាការ ៕